Connect with us

ព័ត៌មានជាតិ

ផ្លូវមួយចំនួន​នៅភូមិសាស្ត្រខេត្តព្រះវិហារ​ រងការខូចខាត​ ដោយ​សាទឹកភ្លៀង​

បានផុស

នៅ

ក្រោយពេលភ្លៀងធ្លាក់ជោគជាំ បានធ្វើឱ្យកំណាត់ផ្លូវមួយចំនួននៅភូមិសាស្រ្តខេត្តព្រះវិហារ ទទួលរងការ​ខូចខាត ពេលនេះក្រុមការងារថែទាំផ្លូវថ្នល់របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានជួសជុលជាលក្ខណៈបណ្ដោះអាសន្នរួចរាល់ជាបន្តបន្ទាប់ហើយ ដើម្បីបង្កភាពងាយស្រួលឱ្យបងប្អូនប្រជាពលរដ្ឋបានធ្វើដំណើរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សំ លាងទ្រី ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានឱ្យដឹងថា ថ្ងៃទី១៣ កញ្ញា ២០២១ កំណាត់ផ្លូវជាតិលេខ ៩៥ ៩៤ ៩២ និងផ្លូវខេត្តលេខ 2PVH4 ខេត្តព្រះវិហារ ទទួលរងការខូចខាតដោយសារទឹកភ្លៀងធ្លាក់ច្រើន។

លោក សំ លាងទ្រី បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ពេលធ្វើដំណើលើដងផ្លូវទាំងនេះ ព្រោះភ្លៀងនៅតែបន្តធ្លាក់នៅឡើយ។

មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នឹងខិតខំបន្តត្រួតពិនិត្យ កែសម្រួលអោយប្រសើរឡើងវិញនៅពេលបន្ទាប់៕

អត្ថបទៈ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម