Connect with us

ព័ត៌មានជាតិ

បញ្ជូននារីម្នាក់ទៅអយ្យការអមសាលាដំបូង តាមដីកាបញ្ជាឲ្យចូលខ្លួនក្នុង​បទឆរបោក​

បានផុស

នៅ

កម្លាំង​ជំនាញការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ រសៀល​ថ្ងៃនេះ​បាន​បញ្ជូន​នារី​ម្នាក់ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​បញ្ជា​ឲ្យ​ចូលខ្លួនលេខ​២៩៨ អ​.​យ​.​ថ ចុះ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០២១ របស់លោក​ស្រី សុង ឆ​វ័​ន្ត ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ករណីឆបោក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មន្ត្រី​ការិយាល័យ​បទល្មើស​ព្រហ្មទណ្ឌ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញបាន​ឲ្យ​ដឹងថា ជន​សង្ស័យ ខាងលើ​មានឈ្មោះ សៀក ស្រី​ណែ​ត ភេទ​ស្រី អាយុ​៣៤​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន ទីលំ​នៅ​បច្ចុប្បន្ន​ផ្ទះ​លេខ​៣៩៩EO ផ្លូវ​លេខ​១២៨ សង្កាត់​ផ្សារ​ដេប៉ូ​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​កាលពី​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០២១ បន្ទាប់​ពី​ជនសង្ស័យ​រូបនេះ បាន​ទិញ​រថយន្ត ០១​គ្រឿង​ពី​ជនរងគ្រោះ រួចហើយ​ព្យាយាម​បោក​បញ្ឆោត ភូត​ភរ​គេចវេស​មិន​ព្រម​បង់ប្រាក់ និង បាន​យក​រថយន្ត​ទៅ​លាក់ទុក​ថែម​ទៀតផង​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម