Connect with us

ព័ត៌មានជាតិ

អច្ឆរិយខេត្ត​កំពត​ ​​ប្រាសាទបុរាណ​ ៣ កន្លែង លាក់ខ្លួន​​ក្នុង​រូងភ្នំ កម្រ​ភ្ញៀវទៅដល់

បានផុស

នៅ

មាន​ភ្នំ មាន​សមុទ្រ និង​ធម្មជាតិ​ស្រស់​បំ​ព្រង នេះជា​សក្តានុពល​ខេត្តកំពត។ ក្រៅ​ពី​សម្បត្តិធម្មជាតិ​ច្រើន​អនេក ខេត្តកំពតនៅ​​សេសសល់​សំណង់​ប្រាសាទ​បុរាណ​មួយ​ចំនួន​ទៀត បើ​ទោះ​បី​មិន​ច្រើន​ដូច​ខេត្ត​​មួយ​ចំនួន​ទៀតក្តី។

បើ​តាម​លោក​មាឃ វុទ្ធី ប្រធាន​ការិយាល័យ​បេតិកភណ្ឌ​ខេត្ត​កំពត​បាន​ប្រាប់​គេហទំព័រ​កម្ពុជា​ថ្មី​ថា ខេត្ត​កំពតនៅ​​សេសសល់​ប្រាសាទ​បុរាណ​តិច​តួច​ណាស់។ ប្រាសាទ​នៅសល់​រូបរាង​មាន​ចំនួន ៤ សុទ្ធ​តែ​មាន​អាយុកាល​រាប់ពាន់ឆ្នាំ។

បើ​តាមមន្រ្តី​វប្បធម៌​រូប​នេះ​ លក្ខណៈ​សម្បត្តិពិសេស​របស់​ប្រាសាទ​បុរាណក្នុង​ខេត្តកំពត ក្នុង​ចំណោម​ប្រាសាទ​សេសសល់​នៅ​​រូបរាង​ចំនួន ៤ មាន​ប្រាសាទ​ ៣ ​ត្រូវ​បាន​សាងសង់​ក្នុង​ល្អាង​ភ្នំ ខុស​ពី​ប្រាសាទ​នៅ​តាម​ខេត្ត​និង​តំបន់​ដទៃ​ទៀត។

ប្រាសាទភ្នំឈ្ងោក
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រាសាទ​ភ្នំឈ្ងោក​លក្ខណ:ពិសេស​ត្រង់ថា ប្រាសាទ​នេះត្រូវបានកសាងឡើងដោយ​ឥដ្ឋ​នៅក្នុងរូងភ្នំ ស្ថិតនៅខ្ពស់ពីដីយ៉ាងហោចណាស់ក៏៤០ម៉ែត្រដែរ។ ប្រាសាទភ្នំឈ្ងោកស្ថិត​នៅ​ចម្ងាយប្រហែល ៨គីឡូម៉ែត្រពីទីរួមខេត្ត​កំពត ដោយធ្វើដំណើតាមផ្លូវជាតិលេខ៣៣ ទៅខេត្តកែប និង​មានចម្ងាយ២៧ គីឡូម៉ែត្រតាមផ្លូវជាតិ​លេខ​៣។

លោក​បញ្ជាក់​ថា បើតាមការស្រាវជ្រាវរបស់អ្នកបុរាណវិទូ ភ្នំឈ្ងោកមានគុហាសរុប១២១ គុហា ក្នុងនោះមានគុហាធំៗចំនួន៨ និងគុហាតូចៗចំនួន១១៣។ នៅពេលដែលឈានជើងចូលក្នុងប្រាសាទឥដ្ឋនេះ នឹង​ប្រទះឃើញលិង្គថ្មធម្មជាតិមួយដុះចេញពីបាតភ្នំ ស្ថិតនៅចំកណ្តាលប្រាសាទ។ លក្ខណៈពិសេសនេះហើយ ធ្វើឱ្យប្រាសាទនេះមានមហិទ្ធិឬទ្ធិ និងកេរ្តិ៍ឈ្មោះល្បីល្បាញក្នុងអតីតកាល និង​ជាបូជនីយដ្ឋាន​យ៉ាងសំខាន់ក្នុងសម័យដើម​ដែលជនជាតិខ្មែរនៅកាន់ព្រហ្មញ្ញសាសនា។

ប្រាសាទភ្នំខ្យង

ប្រាសាទ​មួយ​ទៀត​សាងសង់​នៅ​រូងភ្នំ​ដែរ​គឺ​ប្រាសាទភ្នំខ្យង។ ប្រាសាទភ្នំខ្យងជាប្រាសាទតូចមួយ សាងសង់ឡើងតាំងពីចុងសតវត្សរ៍ទី៦ និងដើមសតវត្សរ៍ទី៧ មកម៉្លេះ គឺមុនសម័យអង្គរទៅទៀត។ ប្រាសាទភ្នំខ្យងកម្រ​មាន​គេ​ដឹង ហើយក៏គ្មានភ្ញៀវហ៊ានចូលមើល លុះត្រាមានអ្នកស្រុកភូមិនាំចូលទៅ​។

ចំណែក​ប្រាសាទគុហាព្រះ ឬប្រាសាទភ្នំទទុង ក៏​សាងសង់​នៅក្នុងរូងភ្នំ សង់បែរមុខទៅទិសខាងលិច ដែលមានប្រាង្គធ្វើអំពីឥដ្ឋ និងថ្មបាយក្រៀម ហើយស៊ុមទ្វារធ្វើពីថ្មថ្លើម អណ្តើក។ នៅខាងមុខប្រាសាទនេះមានលិង្គធម្មជាតិដូចប្រាសាទ ភ្នំឈ្ងោក និងភ្នំខ្យងដែរ និងមានទរបង្ហូរទឹកនៅជ្រុងខាងជើង។

ប្រាសាទគុហាព្រះ ឬប្រាសាទ​ភ្នំទទុង

មានសិលាចារឹកមួយឈ្មោះគុហាព្រះ (បច្ចុប្បន្នបានបាត់ទៅហើយ) ដែលតាមលក្ខណៈអក្សរនៃសិលាចារឹក​ចារ​ឡើង ក្នុងរជ្ជកាលព្រះបាទយសោវរ្ម័នទី១ នាសតវត្សទី៩ ជាទ្វេភាសាគឺ ខ្មែរបុរាណ និងសំស្ក្រឹត។ បើយោងតាមសំណង់ប្រាសាទនៅក្នុងរូងភ្នំទទុង ប្រាសាទនេះត្រូវបានកសាងឡើងនៅក្នុងស.វ ទី៧ នៃគ.ស ក្រោមរជ្ជកាលនៃព្រះបាទឦសានវរ្ម័នទី១ នា សម័យចេនឡាដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ (ព្រះឥសូរ)។

ប្រាសាទ​នៅ​សល់​រូបរាង​ចុងក្រោយ​គឺ​ប្រាសាទ​វត្ត​ប្រាសាទ។ ប្រាសាទ​វត្ត​ប្រាសាទ ជា​សំណង់​ព្រហ្មញ្ញសាសនា។ ប្រាសាទ​វត្ត​ប្រាសាទ​កសាង​ឡើងក្នុង​សតវត្សន៍​ទី ១១ ដោយ​ព្រះបាទ​សូរ្យ​វរ្ម័ន​ទី ១ ដែល​មាន​អាយុ​កាល​ប្រហែល ១០០ ឆ្នាំ​មក​ហើយ។

ប្រាសាទវត្តប្រាសាទ

ប្រាសាទវត្តប្រាសាទ មានតួប៉មមួយរាងបួនជ្រុង ធ្វើពីថ្មបាយក្រៀម ប្រវែង ៧ម៉ែត្រ និងមានកំពស់ពី៧ ទៅ ៨ ម៉ែត្រ បែរមុខទៅទិសខាងកើត គឺបែរមុខពីចំហៀងខាងក្រោយនៃព្រះវិហារ។ ប្រាសាទកំពុងទទួលរងការទ្រុឌទ្រោម ដោយសារមានឬសឈើ​មួយ​ដើម​ដុះ​នៅ​ខាង​ក្នុង​តួ​ប្រាសាទ អាចបណ្តាលឲ្យជញ្ជាំងប្រាសាទ​ដួល​រលំនៅថ្ងៃណាមួយមិនខាន។

ក្រៅពី​ប្រាសាទ​ដែល​នៅ​សេសសល់​រូបរាង​ទាំង ៤ បើ​តាម​មន្រ្តី​ផ្នែក​បេតិកភណ្ឌ​ លោក មាឃ វុទ្ធី ខេត្ត​កំពត​នៅ​​សល់​ប្រាសាទ​ដែល​បាក់បែក​គ្មាន​រូបរាង​មួយ​ចំនួន​ទៀត​ដូចជា៖​

-ប្រាសាទ​ភ្នំ​នាង​សេដា​ឱន​ នៅ​ស្រុក​ទឹកឈូ

-ប្រាសាទ​ភ្នំ​ប្រាសាទ នៅ​ស្រុក​កំពង់ត្រាច

-ប្រាសាទ​ព្រះ​ឱង្កា នៅ​ស្រុក​អង្គរជ័យ

-ប្រាសាទ​ភ្នំ​ថ្ម​ពួក​ នៅ​ស្រុក​ឈូក

-គ្រឹះ​ប្រាសាទ​រូង​ភ្នំ​ផ្អាវ នៅ​ស្រុក​កំពង់ត្រាច

-គ្រឹះ​ប្រាសាទ​រូប​ភ្នំ​ដំរី នៅ​ស្រុក​កំពង់ត្រាច

ក្រៅពីនេះ​នៅ​មាន​ស្ថានីយ​បុរេ​ប្រវត្តិ​ ២ កន្លែង គឺ​ស្ថានីយ​ភ្នំ​ល្អាង និង​ភ្នំ​ក្បាល​រមាស៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម