Connect with us

ព័ត៌មានជាតិ

មន្ត្រីជំនាញប្រាប់ពីឈ្មោះឈើម្យ៉ាងដែលមានវត្តមានជាមួយប្រាសាទបុរាណអាចទប់លំនឹង​ថ្មជាង​ពាន់ឆ្នាំ

បានផុស

នៅ

​​លោក ឃា​ម មុនី មន្ត្រី​បច្ចេកទេស​នៃ​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្នុង​ឧទ្យាន​អង្គរ និង​បុរាណវិទ្យា​ បាន​ប្រាប់ឲ្យ​ដឹងថា ​ឈើ​តា​ត្រាវ ដែលមាន​វត្តមាន​ជាមួយ​សំណង់​ប្រាសាទ​បុរាណជាង​ពាន់​ឆ្នាំកន្លង​មក​ហើយ​នោះ មកដល់​បច្ចុប្បន្ននេះ​(​សតវត្សរ៍​ទី​២១) អាជ្ញាធរ​ជាតិ​អប្សរានៅតែ​រក្សាបាន​ប្រភេទ​ឈើ​ដ៏​មានគុណ​តម្លៃ​នេះមកប្រើប្រាស់​លើ​ការងារ​ជួសជុល​ប្រាសាទនៅត្រង់ចំណុច​ណា ដែល​ធាតុ​ដើម​នៃ​សំណង់​ប្រាសាទ​មាន​ឈើ​ប្រភេទ​នេះ ហើយ​ប្រភេទ​ឈើ​នេះ អាជ្ញាធរ​ជាតិ​អប្សរាកំពុង​បណ្តុះ​ដាំ​ជា​បន្តបន្ទាប់​ផងដែរ ហើយ​តាម​ការស្រាវជ្រាវ​តាំងពី​សម័យអង្គរ​មក គឺ​បុព្វបុរស​ខ្មែរ​បាន​ប្រើ​ឈើ​តា​ត្រាវ និង​ឈើ​ជើងចាប ដើម្បី​ធ្វើជា​ធ្នឹម​ទប់​លំនឹង​ថ្ម និង​ជា​ពិ​ដាន​លម្អ​ប្រាសាទ​ផងដែរ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឃា​ម មុនី បាន​ឲ្យ​ដឹង​ទៀតថា មានការ​ឲ្យ​តម្លៃ​តាំង​សម័យកាល​បុរាណ​មក​ម្លេះ ឈើ​តា​ត្រាវ គឺជា​ប្រភេទ​ឈើ​ម្យ៉ាង​ដែលមាន​លក្ខណៈសាមញ្ញ ក៏ប៉ុន្តែ​ឈើ​នេះ​មានគុណ​តម្លៃ​ខ្ពស់បំផុត​គ្មាន​ឈើ​ណា​ប្រៀបផ្ទឹម​បាន​នោះឡើយ សម្រាប់​ប្រើប្រាស់​ជា​គ្រឿងសំណង់ ផ្សំ​ជាមួយនឹង​ការសាងសង់​ប្រាសាទបុរាណ​ដែល​កសាង​ធ្វើ​អំពី​ថ្ម និង​បាន​ជួយ​រក្សា​ភាព​គង់វង្ស​បានយូរ​អង្វែង​នៃ​សំណង់​ប្រាសាទ​នោះ​ផងដែរ បច្ចុប្បន្ននេះ ក្រុមការងារ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​កំពុង​ប្រើ​ឈើ​ប្រភេទ​នេះ​ដើម្បី​យកមក​ជួសជុល​បំពេញ​កន្លែងចាស់​ដែល​បាន​ពុកផុយ ដោយ​អាយុកាល​និង​កត្តា​ធម្មជាតិ​។

សូមបញ្ជាក់ថា ជា​យូរលង់​ណាស់​មកហើយ នៅតាម​វត្ដ​អារាម​ជាច្រើន​ក្នុងប្រទេស​កម្ពុជា ក៏​គេ​តែង​សង្កេតឃើញ​មានការ​យក​ឈើ​តា​ត្រាវ​ទៅប្រើ​ប្រាស់​លើ​សំណង់ កសាង​ព្រះ​ពុទ្ធបដិមា និង​យក​ឈើ​ប្រភេទ​នេះ​ធ្វើ​ពិធី​បូជា​ផ្នែក​សាសនា​ផងដែរ៕​

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ វិនាទី មុន

រដ្ឋបាលខេត្តបាត់ដំបងត្រៀមរៀបចំព្រឹត្តិការណ៍សង្ក្រាន្តរយៈពេល ៥ ថ្ងៃ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

Sokha Hotels

ព័ត៌មានពេញនិយម