Connect with us

ព័ត៌មានជាតិ

ផ្លូវ​កណ្តាល​ក្រុង ​ជុំ​វិញផ្សារបឹង​ឈូក ខ្ទេច​ខ្ទី​ស្ទើរ​ដើរ​មិន​កើត

បានផុស

នៅ

ប្រជាពលរដ្ឋ​ ដែល​រស់​នៅ​ក្នុង​ក្រុង​បាត់ដំបង និង​បាន​ធ្វើ​ដំណើរ​កាត់​ផ្លូវ​ជុំវិញ​ផ្សារ​បឹងឈូក​ បាន​ត្អូញ​ត្អែរ​​ពី​ការ​លំបាក​ ក្នុង​ការ​ធ្វើ​ដំណើរ ​ដោយ​សារ​កំណាត់​ផ្លូវ​នេះ​ខូច​ខាត​ និង​មាន​ជង្ហុក​ធំ​ៗ​យូរ​ឆ្នាំ​ មក​ហើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រជាពលរដ្ឋ ​និង​អាជីវករ​ជាច្រើន ​ដែល​លក់​ដូរ ​និង​មាន​ទីលំនៅជុំវិញផ្សារ​ បាន​ឱ្យ​ដឹង​ថា ​កំណាត់​ផ្លូវ​នេះ​ខូច​ខាត​យូរ​ឆ្នាំ​មក​ហើយ ​មិន​ទាន់​ឃើញ​អាជ្ញាធរ ​ឬ​មន្រ្តី​ជំនាញ​ណា​មួយ​ ធ្វើ​ការ​ជួស​ជុល​នៅ​ឡើយ​ទេ ​ដែល​ធ្វើ​ឱ្យ​ ជង្ហុក​ទាំង​នេះ​កាន់​តែ​ជ្រៅ​ទៅៗ​​​ ពិសេស​ពេល​ភ្លៀង​ធ្លាក់​ប្រៀប​ដូច​កូន​បឹង​ និង​ដូច​រន្ធ​បាយ​ខុម​អញ្ចឹង​​។

ទាក់​ទង​ការ​ត្អូញត្អែរ ​របស់​ពលរដ្ឋ​នេះ ​​លោក​ផេង សិទ្ធី អភិបាល​ក្រុង​បាត់ដំបង​បាន​ឱ្យ​ ដឹង​ថា​ខាង​អាជ្ញាធរ​ក្រុង​បាន​រៀប​ចំ​គម្រោង​ជួស​ជុល​ហើយ ​និង​បាន​លើក​សំណើ​​ ទៅ​ឱ្យ​រដ្ឋបាល​ខេត្ត​ដើម្បី​ពិនិត្យ​ហើយ ​តែ​អាជ្ញាធរ​ខេត្ត​មិន​ទាន់​មាន​ថវិកា​​។ ​នៅ​ពេល​ដែល​ថវិកា​ធ្លាក់​មក លោក​នឹង​ធ្វើ​ការ​ជួស​ជុល​កំណាត់​ផ្លូវ​នេះ​ភ្លាម​ជូន​ពលរដ្ឋ។

ជំនន់​ទឹក​ភ្លៀង​នា​ឆ្នាំ​កន្លង​ទៅ​បាន​បំផ្លាញ​ហេដ្ឋារចនាសម្ពន្ធ​​​ផ្លូវ​ថ្នល់​លូ​ស្ពាន​ជាដើម​ បណ្តាល​ឱ្យ​លិច​ជា​ច្រើន​កន្លែង​នៅ​ក្នុង​ក្រុង​បាត់ដំបង​។ ​បញ្ហា​នេះ​ត្រូវ​បាន​អាជ្ញាធរ​ខេត្ត​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ បាន​ធ្វើ​ការ​ជួស​ជុល​ឡើង​វិញ​ជា​បន្ត​បន្ទាប់​ ដោយ​ឡែក​តែ​ផ្លូវ​ជុំវិញ​ផ្សារ​បឹង​ឈូក​ត្រូវ​ជាប់​គាំង​៕

អត្ថបទ ៖​ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

កម្មករ​នៃ​រោងចក្រ Y & W ជិត​២០០០​នាក់ បាន​បើកប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់ ដោយ​ពេញចិត្ត និង​មាន​ជំនឿ​លើ​រាជរដ្ឋាភិបាល

ព័ត៌មានជាតិ១០ ម៉ោង មុន

ឯកអគ្គរដ្ឋទូត​សាធារណរដ្ឋ​សហភាព​មី​យ៉ាន់​ម៉ា បេ្ត​ជ្ញា​ចិត្ត​ក្នុង​ការជំរុញ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​មី​យ៉ាន់​ម៉ា​-​កម្ពុជា​ឱ្យ​កាន់តែ​រឹងមាំ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ការសិក្សា ៖ ស្រ្តីដែលមានផ្ទៃពោះខំប្រឹងធ្វើការក្រោមកម្ដៅខ្លាំង ប្រឈមហានិភ័យកូនស្លាប់ក្នុងពោះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ទី ៣ នៅ​ខេត្តព្រះសីហនុដាក់សម្ពោធ​ឲ្យដំណើការជា​ផ្លូវការ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ជនចំណាកស្រុកជាង ៥០០ នាក់ចូលចតនៅ អង់គ្លេស តាមទូកតូចៗ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

Sokha Hotels

ព័ត៌មានពេញនិយម