Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ៖ គ្រប់វត្តអារាម​មិនឱ្យមានការជួបជុំ​លើសពី១៥អង្គនាក់ឡើយ

បានផុស

នៅ

អ្នកនាំពាក្យក្រសួងក្រសួងធម្មការ និងសាសនាបានឱ្យដឹងថា នៅក្នុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌខាងមុខនេះគ្រប់វត្តអារាមទាំងអស់ត្រូវរក្សាគម្លាតសុវត្តិភាព ដោយមិនឱ្យមានការជួបជុំលើសពី១៥អង្គនាក់ឡើយដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនាបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៤កញ្ញានេះថាការកំណត់ចំនួនមនុស្ស១៥អង្គនាក់នេះគឺសម្រាប់បងប្អូនពុទ្ធបរិស័ទដែលយកចង្វាន់ទៅប្រគេនព្រះសង្ឃនៅក្នុងសាលាឆាន់ដោយក្នុងនោះកំណត់ព្រះសង្ឃ៥អង្គ អាចារ្យ៥នាក់ និងពុទ្ធបរិស័ទ៥នាក់។

លោកបានបន្តថាពេលប្រគេនចង្វាន់ព្រះសង្ឃរួចហើយអាចអញ្ជើញត្រឡប់ទៅផ្ទះវិញបានដោយទុកឱ្យពុទ្ធបរិស័ទផ្សេងៗទៀតចូលប្រគេនម្តងដោយធ្វើការឆ្លាស់គ្នាដើម្បីរក្សាគម្លាតសុវត្តិភាពការពារកុំឱ្យឆ្លងជំងឺ​កូវីដ​១៩។

លោកបានបន្តទៀតថាចំណែកការរាប់បាតវិញក៏ត្រូវរក្សាគម្លាតសុវត្តិភាពដែរដោយមិនត្រូវមានការចូលទៅប្រជ្រៀតគ្នាកកកុញដូចមុនបានទេព្រោះអាចមានហានិភ័យខ្ពស់ក្នុងការចម្លងជំងឺកូវីដ១៩។

អ្នកនាំពាក្យក្រសួងធម្មការបានណែនាំដល់គ្រប់វត្តអារាមពិសេសវត្តតាមជនបទដែលខ្វះខាតត្រូវរៀបចំពាងឬធុងទឹកដាក់នៅតាមច្រកទ្វារវត្តនិងសាលាឆាន់ដោយមានដាក់សាប៊ូដុំឬសាប៊ូកញ្ចប់សម្រាប់ពុទ្ធបរិស័ទលាងសំអាតដៃមុនចូលទីធ្លាវត្តអារាមឬក្រោយប្រគេនចង្វាន់ព្រះរួចវិលត្រឡប់ទៅផ្ទះវិញ។

លើសពីនេះទៀតព្រះសង្ឃនិងពុទ្ធបរិស័ទត្រូវពាក់ម៉ាស់ ធ្វើការវាស់កម្ដៅ រក្សាអនាម័យ លាងដៃសាប៊ូ ឬ​អាល់​​កុល ជែល និងរក្សាតម្កាតសុវត្ថិភាពសង្គម បុគ្គលជាពិសេសត្រូវប្រកាន់ភ្ជាប់ជានិច្ចនូវវិធានការ “៣កុំ ៣ការពាររបស់សម្តេចនាយករដ្ឋមន្ត្រី។

គួរបញ្ជាក់ថាឆ្នាំនេះ ពិធីបុណ្យកាន់បិណ្ឌ ភ្ជុំបិណ្ឌ នឹងប្រព្រឹត្តទៅពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោច ខែភទ្របទ ត្រូវនឹងថ្ងៃទី២២ ខែកញ្ញា ដល់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២១៕

អត្ថបទៈ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៨ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម