Connect with us

ព័ត៌មានជាតិ

យកសំណាកពលរដ្ឋក្នុងខណ្ឌច្បារអំពៅ ១,៤២៧នាក់ រកឃើញវិជ្ជមានកូវីដ១០នាក់​

បានផុស

នៅ

ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ បាន​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ច្បារអំពៅ ​ចុះ​ទៅយក​សំណាក​ប្រជាពលរដ្ឋ​រស់នៅក្នុង​ខ​ណ្ឌ​ច្បារអំពៅ​ដើម្បី​ចង់ដឹង​ពី​សុខភាព​ពិសេស​ស្វែងរក​អ្នក​កើត​ជំងឺ​កូ​វីដ​១៩។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ប្រសាសន៍​លោក ណុប ផា អភិបាលរងខណ្ឌ​ច្បារអំពៅ​បាន​ប្រាប់​កម្ពុជា​ថ្មី​ថា កាលពី​ថ្ងៃទី​១៣ ​ខែកញ្ញា​ ចាប់ពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​រហូតដល់​ម៉ោង​៧​យប់​នៅក្នុង​បរិវេណ​វត្ត​ព្រែកប្រា​ដែល​មាន​ទីតាំង​ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៣៦៩ ​ភូមិអូរអណ្តូង​១ ​សង្កាត់​ព្រែកប្រា​ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ ​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​សម្តេច​តេ​ជោ បាន​សហ​ការណ៍​ជាមួយ​អាជ្ញាធរ​ខណ្ឌ​ ​ចុះ​យក​សំណាក​ពី​ប្រជាពលរដ្ឋ​មកពី​សង្កាត់​ច្បារអំពៅ​ទី​១ សង្កាត់​ច្បារអំពៅ​ទី​២ សង្កាត់​និរោធ សង្កាត់​ព្រែកប្រា និង​សង្កាត់​ព្រែក​ថ្មី​ ដើម្បី​ស្វែងរក​អ្នក​កើត​ជំងឺ​កូ​វីដ​១៩​។​

លោក​អភិបាលរងខណ្ឌ​បានបញ្ជាក់​ទៀត​ថា ជាលទ្ធផលគឺ​ក្នុង​ចំនួន​ប្រជាពលរដ្ឋ​និង​កម្លាំង​ប្រជា​ការពារ​សរុប​១៤២៧​នាក់ ​គឺ​រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ចំនួន​១០​នាក់​ដោយ​ពុំមាន​ជំងឺ​កូ​វីដ​បំប្លែង​ថ្មីឡើយ​។​ ចំពោះ​អ្នក​ជំ​ងឺ​ទាំង​១០​នាក់​គឺ​ត្រូវបាន​គ្រូពេទ្យ​ដឹក​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​រដ្ឋ​ដោយ​អត់​គិតថ្លៃ​ភ្លាមៗ​ទៀតផង​។

​ក្នុងនោះដែរ​លោក​អភិបាលរង បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ពុំទាន់​បានមក​យក​សំណាក​សូម​មក​ទទួល​ការ​សំណាក​នៅ​ថ្ងៃទី​១៦​ ខែកញ្ញា ​បន្តទៀត​ នៅក្នុង​បរិវេណ​វត្ត​ព្រែកប្រា​ឲ្យ​បាន​គ្រប់ៗ​គ្នា​៕​

អត្ថបទ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ៤ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

ព័ត៌មានជាតិ៤ ម៉ោង មុន

ដីព្រៃ​ក្នុង​ដែន​ជម្រក​សត្វព្រៃ​គូលែន​-​ព្រហ្ម​ទេព ក្បែរ​បរិស្ថាន​តា​កឹង កំពុង​រង​ការ​ឈូសឆាយ​កាប់បំផ្លាញ

ព័ត៌មានជាតិ៥ ម៉ោង មុន

កម្ពុជា-ថៃ ជួបប្រជុំ​ទ្វេភាគី​លើក​ទី​១៤​ស្តីពី​កិច្ចសហប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន

Sokha Hotels

ព័ត៌មានពេញនិយម