Connect with us

ព័ត៌មានជាតិ

បង្ក្រាបករណីជំរិតទារប្រាក់ ឃាត់ខ្លួនជនសង្ស័យជនជាតិ​ចិន​៥នាក់ នៅខេត្ត​ព្រះសីហនុ​

បានផុស

នៅ

កម្លាំងជំនាញនគរបាល​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដោយមាន​ការដឹកនាំ​បញ្ជា​ពី​សំណាក់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ បើកប្រតិបត្តិ​ការ​បង្ក្រាប​ករណី​ចាប់បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ ជំរិត​ទារប្រាក់​រវាង​ជនជាតិ​ចិន និង​ជនជាតិ​ចិន ដូចគ្នា ក្នុងនោះ​មាន​ជ​នស​ង្ស័យចំនួន​៥​នាក់​ត្រូវបាន​ឃាត់ខ្លួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការណ៍នេះបានធ្វើឡើងនៅថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ ដោយ​រំដោះ​បាន​ជន​រងគ្រោះ​ជា​ជនជាតិ​ចិន​ម្នាក់ ដែល​ត្រូវបាន​ក្រុម​ជនសង្ស័យ​ដាក់​ខ្នោះដៃ បង្ខាំង​ទុក​នៅផ្ទះ​មួយ​ល្វែង មាន​ទីតាំង​ស្ថិតនៅ​ក្រុមទី​៣១ ភូមិ​៥ សង្កាត់​៤ ក្រុង​-​ខេត្ត​ព្រះសីហនុ ។​

ជនរងគ្រោះ​ឈ្មោះ Yi GengFa ភេទ​ប្រុស អាយុ៣៨​ឆ្នាំ ជនជាតិ​ចិន មុខរបរចុងភៅ ស្នាក់នៅ​ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ បាន​រងរបួស បែក​បបូរមាត់​ខាងលើ មាន​ស្នាម​ជាំ​នៅ​ដើមទ្រូង និង​ដើមដៃ​ខាងស្តាំ ព្រមទាំង​មាន​ស្នាមរបួស​នៅ​កដៃ​ទាំងសងខាង ដោយ​ការធ្វើ​ទារុណកម្ម​ពី​ក្រុម​ជនសង្ស័យ ។​

ជនសង្ស័យ​ទាំង​០៥​នាក់ ដែលឃាត់ខ្លួនមាន១-​ឈ្មោះ ZHOU HAOSHENG ភេទ​ប្រុស អាយុ៣៩​ឆ្នាំ ជនជាតិ​ចិន មុខរបរកាស៊ីណូ ផ្នែក​ទិញ​ទំនិញ លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) ស្នាក់នៅភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ។ ២-​ឈ្មោះ CAO JIAWEI ភេទ​ប្រុស អាយុ២៨​ឆ្នាំ ជនជាតិ​ចិន មុខរបរ បុគ្គលិក​ក្រុមហ៊ុន លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) ស្នាក់នៅ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ។ ៣-​ឈ្មោះ CHEN XUEDONG ភេទ​ប្រុស អាយុ៣៦​ឆ្នាំ ជនជាតិ​ចិន មុខរបរសន្តិសុខ លិខិតឆ្លងដែន (មិន​យក​ជាប់​ខ្លួន​) ស្នាក់នៅ ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ។ ៤-​ឈ្មោះ DAI SHENGLONG ភេទ​ប្រុស អាយុ២២​ឆ្នាំ ជនជាតិ​ចិន មុខរបរយាម​មនុស្ស លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) ស្នាក់នៅ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ។ ៥-​ឈ្មោះ SONG JIAWEI ភេទ​ប្រុស អាយុ២៣​ឆ្នាំ ជនជាតិ​ចិន មុខរបរយាម​មនុស្ស លិខិតឆ្លងដែន (​មិន​យក​ជាប់​ខ្លួន​) ស្នាក់នៅ ភូមិ​៥ សង្កាត់​៤ ក្រុងព្រះសីហនុ ។​

ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចបានដកហូត​ខ្នោះដៃ០១​គូរ (​ដាក់​ជាប់ដៃ​ជនរងគ្រោះ​) សោរ​ដោះ​ខ្នោះដៃ​ចំនួន០២ ​រថយន្ត០២​គ្រឿងម៉ាក HIGHLANDER ពណ៌​ស ពាក់​ស្លា​កលេ​ខ ព្រះសីហនុ 2B-1799 ។ (​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​) ២-​ម៉ាក ALPHARD ពណ៌​ទឹកមាស ពាក់​ស្លា​កលេ​ខ ភ្នំពេញ 2BB-0150 ។ (​មធ្យោបាយ​ប្រព្រឹត្ត​បទល្មើស​) ។​

ជនសង្ស័យត្រូវបានកម្លាំងការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​ព្រះសីហនុ ដើម្បី​ផ្តន្ទាទោស​តាមច្បាប់៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤២ នាទី មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ១ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៤ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ម៉ោង មុន

អភិបាលរងរាជធានី បញ្ជាឱ្យបង្កើតទំព័រហ្វេសប៊ុកប្រតិកម្មរហ័ស ដើម្បីទទួលដោះស្រាយបញ្ហាជូនពលរដ្ឋ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម