Connect with us

ព័ត៌មានជាតិ

ជំនួយរបស់អាមេរិក មកកាន់កម្ពុជា ភាគច្រើនបំផុត តាមរយៈអង្គការជាដៃគូ

បានផុស

នៅ

មានប្រសាសន៍ នៅក្នុងសន្និសីទសារព័ត៌មាន តាមប្រព័ន្ធវីដេអូអនឡាញ ស្ដីពី ជំនួយរបស់រដ្ឋាភិបាលសហ​រដ្ឋអាមេរិក ក្នុងការឆ្លើយតបទៅនឹងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១​នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ច ចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស បានអះអាងថា ជំនួយរបស់សហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជា ភាគច្រើនបំផុត តាមរយៈអង្គការជាដៃគូ ហើយជំនួយក្រោយនេះ ចំនួន៤លានដុល្លារ ក៏តាមរយៈដៃគូដែរ។

បើតាមលោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក មានតាំងពីឆ្នាំ១៩​៩២ រហូតមកដល់ពេលនេះ ហើយសហរដ្ឋអាមេរិក បានផ្ដល់ជំនួយឥតសំណង ដល់រាជរដ្ឋាភិបាលកម្ពុជាផងដែរ។តែជំនួយភាគច្រើន មិនបានផ្ដល់ឲ្យរាជរដ្ឋាភិបាលកម្ពុជាផ្ទាល់ទេ គឺតាមរយៈអង្គការក្រៅរដ្ឋាភិបាល ហើយបើតាមរបាយការណ៍ដែលមានកម្ពុជាទទួលបាន ជំនួយនេះមានទឹកប្រាក់សរុប១៣៥ លានដុល្លារសហរដ្ឋអាមេរិក។ ទឹកប្រាក់នេះ មិនបានផ្ដល់ផ្ទាល់មករាជរដ្ឋាភិបាលកម្ពុជាទេ គឺផ្ដល់ទៅឲ្អង្គការជាដៃគូផ្សេងៗ។

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន បញ្ជាក់ថា ជំនួយទាំងនេះ ផ្ដោតសំខាន់ទៅលើការគាំពារមាតា និងទារក សុខភាពផ្លូវភេទ និងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងដូចជាជំងឺអេដស៍ ជំងឺរបេង ជាដើម។ លោកស្រីឲ្យដឹងដែរថា នៅពេលដែលមានការរាតត្បាតជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា សហរដ្ឋអាមេរិក រួមជាមួយរាជរដ្ឋាភិបាលកម្ពុជា បានចូលរួម ដើម្បីធ្វើការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ដែលក្នុងនោះសហរដ្ឋអាមេរិក បានផ្ដល់នូវជំនួយតាមរយៈអង្គការក្រៅរដ្ឋាភិបាល ជាដៃគូរបស់ខ្លួន មានប្រមាណ២លានដុល្លារ ហើយតាមរយៈមជ្ឈមណ្ឌល Covac សហរដ្ឋអាមេរិក បានផ្ដល់វ៉ាក់សាំង Johnson and Johnson ជាង១ លានដូសដល់កម្ពុជា។

ដោយឡែកសម្រាប់ពេលក្រោយនេះ សហរដ្ឋអាមេរិក បានផ្ដល់ជំនួយបន្ថែម សម្រាប់ប្រយុទ្ធប្រឆាំងជំងឺ កូវីដ-១៩ ដែលមានទឹកប្រាក់ប្រមាណ៤ លានដុល្លារ ដែលទឹកប្រាក់នេះ ផ្តល់តាមរយៈអង្គការសុខភាពពិភពលោក និងអង្គការយូនីសេហ្វ។

សូមបញ្ជាក់ថា នៅថ្ងៃទី១៤ ខែកញ្ញានេះ ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រកាសថា តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិក សម្រាប់ការអភិវឌ្ឍអន្តរជាតិ (USAID) នៅថ្ងៃនេះសហរដ្ឋអាមេរិក បានផ្តល់ជំនួយបន្ថែមចំនួន៤ លានដុល្លារ ជាជំនួយបន្ទាន់ ទាក់ទងនឹងការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ សម្រាប់ប្រទេសកម្ពុជា ។ ជំនួយនេះ នឹងផ្ដល់ការគាំទ្រទាន់ពេលវេលា ពិសេសដោយយោលលើអំណោយ នាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ជាវ៉ាក់សាំង Johnson & Johnson ចំនួន១ ០៦០ ១០០ដូស ដែលត្រូវបានផ្ដល់តាមរយៈយន្តការកូវ៉ាក់។

ទាក់ទងបញ្ហានេះ លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា W. Patrick Murphy បានថ្លែងថា «ការលើកកម្ពស់សន្តិសុខ ផ្នែកសុខភាពសាកល និងការត្រៀមទប់ទល់ នឹងការផ្ទុះឡើងនៃជំងឺ មានសារៈ សំខាន់ណាស់ មិនត្រឹមតែ ដើម្បីការពារសុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុល ភាពនៃសេដ្ឋកិច្ច និងការពារសន្តិសុខ របស់ប្រទេសយើងផងដែរ។ យើងមានមោទនភាព ក្នុងការផ្ដល់ការគាំទ្រនេះ»៕

អត្ថបទ៖ កោះកែវ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេចក្ដីជូនដំណឹង៩ ម៉ោង មុន

ឧកញ៉ា ឡុច សារ៉េត និងលោកជំទាវ គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

សន្តិសុខសង្គម១៤ ម៉ោង មុន

អ្នកនាំពាក្យ៖ ករណីបាញ់សម្លាប់សា្វមីម្ចាស់ប្រេន Lakamo ជនដៃដល់បានធ្វើអត្តឃាតខ្លួនឯងតាមក្រោយ(មានវីដែអូ)

សេចក្ដីជូនដំណឹង១៤ ម៉ោង មុន

ឧត្តមសេនីយ៍ត្រី ប៉ាន់ សុីវ៉ាន់ថា និងលោកជំទាវឧកញ៉ា គោរពជូនពរ សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

លោក Zelensky ពេញចិត្តនឹងស្ដាប់គំនិតបញ្ចប់សង្គ្រាមនៅ អ៊ុយក្រែន របស់លោក Trump

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត៖ ​រដ្ឋាភិបាលមិនដេកចាំមើល ការលំបាករបស់ប្រជាពលរដ្ឋ​ ដែលកំពុងជួប​បញ្ហា​ជាមួយម្ចាស់បុរី​នោះទេ

Sokha Hotels

ព័ត៌មានពេញនិយម