Connect with us

ព័ត៌មានជាតិ

ចុះយកសំណាក អាជីវករផ្សារធំថ្មីលើកទី៤ ចំនួន៤១៤នាក់ អវិជ្ជមានទាំងអស់

បានផុស

នៅ

នេះជាលើកទី៤ហើយ ដែលក្រុមគ្រូពេទ្យបានចុះមកយកសំណាកលើអាជីវករផ្សារធំថ្មី បន្ទាប់ពីសង្ស័យការរីករាលដាលនៃជំងឺកូវីដ១៩ ឬជំងឺបំប្លែងថ្មី​Dalta​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ជាក់ស្តែង​នៅ​ថ្ងៃទី១៤ ​ខែកញ្ញា ​ឆ្នាំ២០២១នេះ​ ក្រុមគ្រូពេទ្យ​ បាន​ចុះមក​សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន ​ដែល​ដឹកនាំ​ផ្ទាល់​ដោយ​លោក សុខ ពេញ​វុ​ធ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​រួមជាមួយ​លោកស្រី​ ប៉ុន ដា​នី​ អភិបាល​រដ្ឋាករ​ស្វយ័ត​ផ្សារ​ធំថ្មី​ បានរៀបចំ​នៅ​ទីតាំង​ដដែល​(​ខាងលិច​ផ្សារ​)​ដោយ​ចងខ្សែ​បិទផ្លូវ​ សម្រួល​ដល់​ក្រុមគ្រូពេទ្យ ​ក្នុង​ការចុះ​យក​សំណាក​លើ​អាជីវករ​ ដែលមាន​ហានិភ័យ​បន្ថែមទៀត​ ដើម្បី​រុករក​ការឆ្លង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ​ឬ​ជំងឺ​បំប្លែងថ្មី​(Delta)​។​

​គួរ​រំ​លឹកថា ​ការ​យក​សំណាក​លើក​ទី​១​នៅ ល្ងាចថ្ងៃទី២៦ ខែសីហា ឆ្នាំ​២០២១​ ចំនួន៣៥៦នាក់ ឃើញ​វិជ្ជមាន​ម្នាក់​ លើក​ទី​២ ​ចុះ​យក​សំណាក់​នៅ​ព្រឹក​ថ្ងៃ​ទី​០៣ ​ខែកញ្ញា ​ឆ្នាំ​២០២១​នេះ​

​ចំនួន​៤៤១​នាក់ ​ក្នុងនោះ​ប្រុស ​ចំនួន​១៣៧​នាក់ ​និង​ស្រី​៣០៤(​លទ្ធផល​គឺ​អវិជ្ជមាន​ទាំងអស់គ្នា​)​លើក​ទី​៣​ នៅ​ថ្ងៃទី​១១ ​ខែកញ្ញា ​ឆ្នាំ​២០២១ ​លើ​អាជីវករ​ចំនួន​៣៦៣​នាក់​ ជា​លទ្ធផល​អវិជ្ជមាន​ទាំងអស់​និ ង​លើក​ទី​៤​នៅ​រសៀល​ថ្ងៃទី​១៤ ​ខែកញ្ញា​នេះ​ មាន​ចំនួន​៤១៤​នាក់​ស្រី​២៨២​នាក់​(​អវិជ្ជមាន​ទាំងអស់​)​។

​អាជ្ញាធរ​បញ្ជាក់​ថា ​ក្នុង​ការ​ពិនិត្យ​សំណាក​នេះដែរ​ បាន​រក​ឃើញ​(​វិជ្ជមាន​ម្នាក់​ភេទ​ប្រុស​មិនមែនជា​ជា​អាជីវករ​ផ្សារ​ធំថ្មី​ទេ​ គាត់​មកពី​សង្កាត់​ផ្សារ​ថ្មី​៣​ ពេល​ដែល​ដឹង​ថា ​ខ្លួន​គាត់​មិន​ស្រួល​ក៏​ចូលមក​តេស្ត​សំណាក​ក៏​ចេញ​លទ្ធផល​វិជ្ជមាន​តែម្តង​)៕

អត្ថបទ៖ ​រស្មី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៤ នាទី មុន

ជម្រុះ World Cup យប់មិញ ក្រុមអាស៊ានសុទ្ធតែចាញ់ច្រើនគ្រាប់ដូចគ្នា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អ្នកវិទ្យាសាស្ត្រឲ្យត្រៀមខ្លួន! ជំងឺឆ្លងសាហាវៗនឹងផ្ទុះឡើង ដោយសារអាកាសធាតុក្តៅខ្លាំង

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

អំពើពុករលួយ ធ្វើឱ្យប្រធានសមាគមបាល់ទាត់ថ្នាក់ជាតិរបស់ប្រទេសចិន ត្រូវជាប់ពន្ធនាគារអស់មួយជីវិត

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ត្រីមាស​ទី១​ឆ្នាំនេះ ខេត្ត​កែប នាំចេញ​ផ្លែស្វាយ​កែវ​រមៀត​ជាង ៧​ពាន់​តោន កើនឡើង ៨២%

ព័ត៌មានជាតិ១០ ម៉ោង មុន

ផ្លូវ​ប្រប​មាត់​ព្រែក​ពី​គល់​ស្ពាន​ថ្មី​ដល់​ស្ពាន​ចាស់ រួម​ជា​មួយ​សួន​កម្សាន្ត និង​លេច​រូបរាង​​ឆាប់​ៗក្នុងខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម