Connect with us

ព័ត៌មានជាតិ

ឪបុកស្លាប់ កូនប្រុសរបួសក្បាល ខណៈជិះគោយន្តធ្លាក់ជង្ហុករេចង្កូតចូលប្រឡាយ

បានផុស

នៅ

បុរសម្នាក់ បើកគោយន្តធ្លាក់ជង្ហុក ស្រាប់រេចង្កូតធ្លាក់ទៅធ្លាក់ទឹកប្រឡាយ បណ្តាលឲ្យស្លាប់ ចំណែកឯកូនរងរបួសក្បាលដេរ៥ថ្នេរ។ ហេតុការណ៍នេះ​ កើតឡើង​នៅវេលា​ម៉ោង​៥​ និង​៥​នាទី​ល្ងាច​ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ភូមិ​ពង្រ ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​អ្នកបើក​គោយន្ត ឈ្មោះ តោន សឿន ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ រស់នៅ​ភូមិ​គោក​ចារ ឃុំ​ស្ពាន​ស្រែង ស្រុក​ភ្នំស្រុក ខេត្តបន្ទាយមានជ័យ ចំណែក​កូន​រួម​ដំណើរ​ឈ្មោះ​សៀ ប៊ុន​លាង ភេទ​ប្រុស អាយុ​៧​ឆ្នាំ របួស​បែក​ចិញ្ចើម​ដេរ​៥​ថ្នេរ។

​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​បន្តទៀតថា ​មុនពេល​កើតហេតុ​ជនរងគ្រោះ បាន​បើក​គោយន្ត​កន្ត្រៃ​នាំ​កូនប្រុស ទៅ​ច្រូតស្មៅ​ឲ្យ​គោ​ស៊ី ពេល​ត្រឡប់មកវិញ​ជិត​ដល់ផ្ទះ​ហើយ​ ស្រាប់តែ​មេឃ​បាន​ធ្លាក់ភ្លៀង​យ៉ាងខ្លាំង​ ពេលនោះ​ជនរងគ្រោះ​បាន​ព្យាយាម​បង្កើនល្បឿន​គោយន្ត​ឲ្យ​លឿន​

​ដើម្បី​ឆាប់​ដល់ផ្ទះ ពេលមកដល់​ចំណុចកើតហេតុ​ស្រាប់តែ​គោយន្ត​ធ្លាក់​ជង្ហុក បណ្តាល​ឲ្យ​ដៃ​គោយន្ត​បោក​បុក​ចំ​ដើមទ្រូង​ហើយ​រេ​ចង្កូត​ធ្លាក់​ចូល​ទឹក​ប្រឡាយ​ស្លាប់ ចំណែក​កូន​រង​របួស​បើក​ចិញ្ចើម​ដេរ​ចំនួន​៥​ថ្នេរ​។ ​សពត្រូវបាន​ប្រគល់ជូន​ក្រុមគ្រួសារ​ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី៕

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ៦ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១១ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ១៧ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១៩ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម