ឧទ្ធរណ៍បន្តផ្ដន្ទាទោស អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ករណីបាញ់ប្រហារប៉ងសម្លាប់
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ឧទ្ធរណ៍បន្តផ្ដន្ទាទោស អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ករណីបាញ់ប្រហារប៉ងសម្លាប់

បានផុស

នៅ

ចៅក្រមជំនុំជម្រះសាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាសសាលដីកា សម្រេចផ្តន្ទាទោសលើកអតីត អនុប្រធាននាយកដ្ឋាន នគរបាលព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ វរសេនីយ៍ទោ ដួង ណាគ្រី ដាក់ពន្ធនាគារ៥ឆ្នាំ អនុវត្ត​៣​ឆ្នាំ​លើ​ករណី​បាញ់ប្រហារ​ប៉ងសម្លាប់​ជនរងគ្រោះ​ពីរ​នាក់ ប្ដី​ប្រពន្ធ នៅក្បែរ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារអំពៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមបញ្ជាក់ថា កាលពី​ថ្ងៃទី​០៣ ខែ​មករា ឆ្នាំ​២០២០ លោក កូយ សៅ អនុប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ បានប្រកាស​សាលក្រម​លើ​សំណុំរឿង​ជន​ត្រូវ​ចោទ អតីត​មាន​តួនាទី ជា​អនុប្រធាននាយកដ្ឋាន នគរបាល​ព្រហ្មទណ្ឌ នៃ​ក្រសួងមហាផ្ទៃ វរសេនីយ៍ទោ ឌួង ណាគ្រី ដាក់ពន្ធនាគារ​កំណត់​១០​ឆ្នាំ ពី​បទ​ប៉ុនប៉ង​ឃាតកម្ម និង​ពីបទ​ប្រើប្រាស់​អាវុធ​ដោយ​គ្មាន​ការអនុញ្ញាត តាម​បញ្ញត្តិ​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ និង​មាត្រា​២០ បញ្ញត្តិ​ច្បាប់​ស្តីពី ការគ្រប់គ្រង​អាវុធ និង​គ្រាប់រំសេវ​។

ហេតុការណ៍​ផ្ទុះអាវុធ​នេះ បាន​កើតឡើង​នៅវេលា​ម៉ោង​១​យប់​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃទី​០២ ខែឧសភា ឆ្នាំ​២០១៩ ដែលមាន​ទីតាំង​ស្ថិតនៅតាម​បណ្ដោយ​ផ្លូវ​៣៦៣ ស្ថិតនៅ​ចំណុច​អធិការ​ខណ្ឌ​ច្បារអំពៅ ស្ថិតក្នុង​សង្កាត់​ច្បារអំពៅ​ទី​១ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ​។​

ជនរងគ្រោះ​ឈ្មោះ ភូ​រិ​ស្ស ស្តូ​រ៉ា​ន់ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ មាន​ទីលំនៅ​ស្នាក់នៅ​សង្កាត់​ព្រែកប្រា ខណ្ឌ​ច្បារអំពៅ​។ ចំណែក​ជនបង្ក ឈ្មោះ ដួង ណាគ្រី ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មុខរបរ​ជា​អនុប្រធាន នាយកដ្ឋាន​ព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ មាន​ទីលំនៅ​ស្នាក់​នៅផ្ទះ​លេខ​៩៤៣ ផ្លូវ​៣៦០ ស្ថិតក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន រាជធានី​ភ្នំពេញ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services