Connect with us

ព័ត៌មានជាតិ

វត្តរតនៈសោភ័ណ ហៅវត្តកោងកាង ត្រូវចោរចូលលួចលុយ ជាង១ម៉ឺនដុល្លារ

បានផុស

នៅ

បច្ច័យកសាង និងបច្ច័យបុណ្យទានផ្សេងៗ ដែលពុទ្ធបរិស័ទប្រគេន ជាង១ម៉ឺនដុល្លារអាមេរិក ត្រូវចោរគាស់ទម្លុះបន្ទប់ ចូលលួចយកដោយសុវត្ថិភាព ខណៈដែល​ព្រះចៅអធិការ​វត្ត រងគ្រោះ រវល់​មើល​គេ​ធ្វើ​ទូក ដាក់​បាយបិណ្ឌ​នៅ​ខាងក្រោយ​ព្រះវិហារ។ ​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការណ៍​ខាងលើនេះ បានកើត​ឡើង​នៅ​ចន្លោះ​ម៉ោង​១១ ទៅ​ម៉ោង​១២ ថ្ងៃត្រង់​កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ ក្នុង​វត្ត​រតនៈ​សោភ័ណ ហៅ​វត្ត​កោង​កាង ស្ថិតក្នុង​ភូមិ​វត្ត សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន លុះ​រហូតដល់​ម៉ោង​២​រសៀល ថ្ងៃខែ​ដដែល ទើប​សមត្ថកិច្ច​ននគរបាល​ខេត្ត​ប៉ៃលិន ទទួល​ពាក្យ​បណ្តឹង​ពី​ព្រះសង្ឃ​រងគ្រោះ។

​បើតាម​ព្រះសង្ឃ​ព្រះនាម ក្តៀង សារ៉ាត់ ព្រះជន្ម​៤៣​ព្រះវស្សា ជា​ព្រះចៅអធិការ​វត្ត​រតនៈ​សោភ័ណ ហៅ​វត្ត​កោង​កាង មាន​ថេរៈ​ដីកា​ថា​៖ ក្រោយពី​ឆាន់​អាហារ​ពេលព្រឹក​ហើយ ព្រះអង្គ ប្រទះឃើញ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ មក​អង្គុយ​ក្បែរ​ខ្លោងទ្វារ មុខ​ព្រះវិហារ ប៉ុន្តែ​ព្រះអង្គ​មិនបាន​ចាប់អារម្មណ៍​នោះទេ បន្ទាប់មក​ព្រះអង្គ ក៏​បាន​និមន្ត​ចុះឡើងៗ រួច​ដើរ​សំដៅទៅ​ខាងក្រោយ​ព្រះវិហារ ដើម្បី​មើល​គេ​ធ្វើ​ទូក​ដាក់​បាយបិណ្ឌ នៅវេលា​ម៉ោង​ប្រហែល​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃខែ​ឆ្នាំ​ដដែល។​ ព្រះអង្គ​មាន​ថេរៈ​ដីកា បន្តថា​៖ រហូតដល់​ម៉ោង​១២ និង​៣០ ថ្ងៃត្រង់ ព្រះអង្គ ក៏​បាន​និមន្ត​ចេញពី​សាលាឆាន់​ទៅ​កុដិ​វិញ រួច​ក៏​បើកទ្វារ​បន្ទប់បម្រុង​ចូល ស្រាប់តែ​ឃើញ បង្អួច​ចំហ និង​មាន​បំណែក​ឈើ ដែល​ចោរ​គាស់បាក់បែកភ្លាមៗនោះ ​ព្រះអង្គក៏បាន​ស្ទុះទៅ​មើល ថង់យាម ដែល​ដាក់នៅក្នុង​បន្ទប់ស្រាប់បាត់​លុយ​អស់ពីថង់យាមតែម្តង។

ព្រះអង្គ​មាន​ថេរៈ​ដីកា បន្តទៀតថា​៖ បន្ទាបពី​ឃើញ​ហេតុការណ៍​អញ្ចឹង ព្រះអង្គ​ក៏បាន​និមន្ត​មក​ដាក់ពាក្យ​បណ្តឹង​នៅ​ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន ផ្នែក​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ដើម្បី​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​រក​ជនសង្ស័យ មក​ផ្តន្ទាទោស​តាម​នីតិវិធី​ផងដែរ​។ ព្រះអង្គ​មាន​ថេរៈ​ដីកា បញ្ជាក់​ថា​៖​បច្ច័យ ដែល​ចោរលួច​យកទៅ​រួមមាន ប្រាក់​ដុល្លារ​ចំនួន​៧៨០០​ដុល្លារ​(​ប្រាំពី​ពាន់​ប្រាំបី​រយ​ដុល្លារ​អា​មេ​រិក​) និង​លុយ​ខ្មែរ​ចំនួន​២១,០០០,០០០​រៀល​(​ម្ភៃ​មួយ​លាន​រៀល​) ហើយ​បច្ច័យ​ទាំងនេះ ជា​បច្ច័យ​កសាងបច្ច័យ​រួម ដែល​ព្រះសង្ឃ​បិណ្ឌ​បាន បច្ច័យ​បុណ្យ​ទានពេល​ថ្ងៃ​សីល ពិសេស​បច្ច័យ​សម្រាប់​ទ្រទ្រង់​អំឡុងពេល​កូ​វីដ​ផងដែរ​។

​បើតាម​លោក ហ៊ីង យ៉ាន់ ប្រធាន​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្តប៉ៃលិន បាន​ឲ្យ​ដឹងថា​៖ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ កំពុងធ្វើការ​ស្រាវជ្រាវ​ជាបន្ទាន់ ដើម្បី​ស្វែងរក​មុខសញ្ញា​ជនសង្ស័យ យកមក​ផ្តន្ទាទោស​តាម​នីតិ​វិធី​ផងដែរ៕​

អត្ថបទ៖ សេង សុវណ្ណារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម