មុន​បើក​សាលា​រៀនស្អែក​នេះ តេស្តឃើញ​គ្រូ ២៤ នាក់ឆ្លង​កូវីដ ១៩
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

មុន​បើក​សាលា​រៀនស្អែក​នេះ តេស្តឃើញ​គ្រូ ២៤ នាក់ឆ្លង​កូវីដ ១៩

បានផុស

នៅ

មុន​បើក​ដំណើរការ​សាលា​រៀន​ឡើង​វិញ​នៅថ្ងៃស្អែកនេះ អាជ្ញាធរ​រាជធានី​ភ្នំពេញបានប្រកាស​​រកឃើញគ្រូ និង​បុគ្គលិកអប់រំ ២៤ នាក់វិជ្ជមាន​កូវីដ-១៩ ក្នុងចំណោម​គ្រូនិងបុគ្គលិកសរុប ១០ ៤១៩ នាក់ ដែលបានធ្វើតេស្តរហ័ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានអនុញ្ញាតឱ្យដំណើរការឡើងវិញ ចាប់ពីថ្ងៃ​ស្អែក​នេះទៅនិងក្រោយពេលដែលគ្រឹះស្ថាន​សិក្សានីមួយៗបានត្រៀមលក្ខណៈសម្បត្តិគ្រប់គ្រាន់ស្របតាមគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) របស់ក្រសួងអប់រំ យុវជន និងកីឡា និងការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

តាម​កា​រណែនាំ​របស់​អាជ្ញាធរ​ ការ​បើក​សាលា​រៀន​ឡើង​វិញ ត្រូវ​អនុវត្ត​វិធានការ​សុខាភិបាល​រួម​ទាំងការធ្វើ​តេស្ត​សុខភាព​លើ​បុគ្គលិកអប់រំ។

គិតត្រឹមរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១១ នេះ រដ្ឋបាលរាជធានីភ្នំពេញ ដែលមានមន្ទីរអប់រំយុវជន និង កីឡារាជធានីភ្នំពេញជាសេនាធិការ បានសហការយ៉ាងជិតស្និទ្ធជាមួយរដ្ឋបាលខណ្ឌទាំង១៤ មន្ទីរសុខាភិបាល​នៃរដ្ឋបាល រាជធានីភ្នំពេញ និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធសម្រេចបានកិច្ចការសំខាន់ៗ ក្នុងការត្រៀមលក្ខណៈសម្បត្តិសម្រាប់ការ បើកដំណើរការឡើងវិញនូវគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន សម្រាប់កម្រិតអនុវិទ្យាល័យ និងវិទ្យាល័យទាំងអស់ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។

គួរ​បញ្ជាក់ថា សិស្សានុសិស្ស​ចំនួន ១៣៩ ៥៧៨ នាក់ នឹងត្រូវចូលរៀនវិញនៅតាមអនុវិទ្យាល័យ និងវិទ្យាល័យ​​ទាំង ២២៧ ទីតាំង ចាប់ពីថ្ងៃស្អែកនេះទៅនៅរាជធានី​ភ្នំពេញ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services