Connect with us

ព័ត៌មានជាតិ

អភិបាល​រាជធានី ទទួល​ថវិកា​និង​ស្បៀង​ពី​ក្រុមហ៊ុន​ឯកជន​ដើម្បី​នាំទៅ​ចែកជូន​កងកម្លាំង​ឈរជើង​នៅ​តំបន់​ប្រាសាទព្រះវិហារ និង​តំបន់​ស្រុក​សៀម​ប៉ាង​

បានផុស

នៅ

​ភ្នំពេញ​ ៖ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ លោក​ឃួ​ង ស្រេង បានទទួល​អំណោយ​ជា​ថវិកា​និង​ស្បៀងអាហារ​មួយ ចំនួន​ពី​ក្រុមហ៊ុន​ឯកជន​មួយ ដើម្បី​នាំយក​អំណោយ​និង​ស្បៀងអាហារ​ទាំងនេះ ទៅ​ចុះសួរសុខទុក្ខ​និង​ផ្តល់ជូន​ដល់​កងកម្លាំង ដែល​កំពុង​ឈរជើង​ប្រចាំការ​នៅ​តំបន់​ប្រាសាទ ព្រះវិហារ និង​តំបន់​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង នា​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១​ខាងមុខ ដើម្បី​ចូលរួម​អបអរសាទរ​នាឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​ប្រគល់​និង​ទទួល​នេះ​បាន​ធ្វើឡើង​នា​រសៀល​ថ្ងៃទី​១៤​កញ្ញា​នេះ ក្រោម​វត្តមាន លោក​ឃួ​ង ស្រេង​

​អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ និង​លោក​ឧកញ៉ា សួរ វីរៈ អគ្គនាយក​ក្រុមហ៊ុន វីរៈ​ប៊ុន​ថាំ នៅ​សាលា​រាជធានី​ភ្នំពេញ​។​

​លោក​ឃួ​ង ស្រេង ក្នុងឱកាស​នោះបាន​មានប្រសាសន៍ថា ក្នុងនាម អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​លោក​ឧកញ៉ា វីរៈ អគ្គនាយក​ក្រុមហ៊ុន វីរៈ​ប៊ុន​ថាំ ដែល​បាន​ឧបត្ថម្ភ ថវិកា ចំនួន​២០,០០០,០០០​រៀល អង្ករ​ចំនូ​ន ២​តោន (២០០​បាវ ក្នុង​១​បាវ​ស្មើ​និង​១០​គីឡូក្រាម​) មី​ចំនួន ៣០០​កេស​តូច ​ត្រីខ ចំនួនៈ ២០០​កេស​តូច ជូន​រដ្ឋបាល​រាជធានី​ភ្នំពេញ​ក្នុង​ដំណើរ​ចុះសួរសុខទុក្ខ​កងកម្លាំង ដែល​កំពុង​ឈរជើង​ប្រចាំការ​នៅ​តំបន់​ប្រាសាទ ព្រះវិហារ និង​តំបន់​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង នា​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១​ខាងមុខ ដើម្បី​ចូលរួម​អបអរសាទរ​នាឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណី​ជាតិខ្មែរ​។

​ទឹកចិត្ត​ដ៏​សប្បុរស​របស់លោក​ឧក​ញ៉ា ពិតជា​បានរួម​ចំណែក​លើកទឹកចិត្ត​ដល់​បងប្អូន​កងកម្លាំង​ជួរមុខ ដែល​បាន​ខិតខំ​ការពារ​ខ្សែបន្ទាត់​ព្រំដែន និង​ពង្រឹង​ខឿន​ការពារជាតិ​ឱ្យបាន​រឹងមាំ ស្របតាម​កម្មវិធី​នយោបាយ និង យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម