Connect with us

ព័ត៌មានជាតិ

ទូត​អាមេរិក​ថា ចាប់​តាំង​ពី​ពេល​ផ្ទុះ​កូ​វីដ​ដំបូង កម្ពុជា​ឈានមុខ​គេ ក្នុងការ​រៀបចំខ្លួន​បាន​មុន​ប្រទេស​នានា​ក្នុង​តំបន់ ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ

បានផុស

នៅ

ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន​តាម​ប្រព័ន្ធ​អន​ឡាញ​ស្ដីពី ជំនួយ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ក្នុងការ​ឆ្លើយតប​ទៅនឹង​ជំងឺ​កូ​វី​១៩ នៅ​ប្រទេស​កម្ពុជា នា​ថ្ងៃ​អង្គារ ទី​១៤ ខែកញ្ញា ឆ្នាំ​២០២១​នេះ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា​បាន​ថ្លែងថា ចាប់តាំងពី​ពេល​ផ្ទុះ​កូ​វីដ​ដំបូង ប្រទេស​កម្ពុជា ជា​ប្រេ​ស​មួយ​ឈានមុខ​គេ ក្នុង​ការ​រៀបចំខ្លួន ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ ហើយ​ដំណោះស្រាយ​ជា​យូរអង្វែង ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ គឺ​ការ​ចាក់​វ៉ាក់សាំង ដែល​កម្ពុជា​កំពុង​ធ្វើ បានល្អ​ណាស់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក W.Patrick Murphy ថ្លែងថា ៣០​ឆ្នាំ នៃ​មូលដ្ឋាន​កិច្ចសហប្រតិបត្តិការ សហរដ្ឋអាមេរិក បានធ្វើ​ការសហការ​ជាមួយ​ប្រទេស​កម្ពុជា ក្នុង​វិស័យ​សុខភាព​សាធារណៈ ក្នុងនោះ មានដូចជា ការលើកកម្ពស់​សុខុមាល​ភាព​ពលរដ្ឋ លើកកម្ពស់​សន្តិសុខ​ស្បៀង កាត់បន្ថយ​អត្រា​ស្លាប់​មាតា និង​ទារក ជំងឺ​ក្រិន និង​មាន​វឌ្ឍនភាព​សំខាន់ ក្នុងការ​ប្រយុទ្ធ​ជំងឺអេដស៍ គ្រុនចាញ់ របេង និង​ផ្សេងៗ​ទៀត​។ លោក​ជឿជាក់​ថា កម្ពុជា នឹង​លុបបំបាត់បាន​នូវ​ជំងឺ​ទាំងនោះ ទាំងស្រុង ក្រោម​កិច្ចសហការ​ជា​បន្តបន្ទាប់​ទៀត​។​

ទាក់ទង​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វី​១៩ លោក W. Patrick Murphy អះអាងថា ”​ក្រសួងសុខាភិបាល​កម្ពុ​ជា បានរៀបចំ​បាន​ល្អ គួរឱ្យកត់សម្គាល់ នូវ​ការត្រៀមខ្លួន​ទប់ស្កាត់​នូវ​ការផ្ទុះ​នៃ​ជំងឺ​កូ​វីដ​១៩​។ តាំងពី​ពេល​ផ្ទុះ​កូ​វីដ​ដំបូង កម្ពុជា​ជា​ប្រទេស​ឈានមុខ​គេ ក្នុងការ​រៀបចំខ្លួន​បាន​មុន ប្រទេស​នានា​ក្នុង​តំបន់ ដើម្បី​ទប់ស្កាត់​ជំងឺ​នេះ​។ សហរដ្ឋអាមេរិក មកទល់ពេលនេះ បានផ្តល់​ជំនួយ​ផ្ទាល់​ដល់​ប្រទេស​កម្ពុជា ក្នុងការ​ឆ្លើយតប​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ ដែលមាន​ជំនួយ ជាង​១៥ លាន​ដុល្លារ រាប់​ចាប់តាំងពី​ការផ្ទុះ​លើកដំបូង ដែល​នេះ​យើង​បានផ្តល់​តាមរយៈ ទីភ្នាក់ងារ​ជំនួយ​អាមេរិក USAID មានដូចជា​សម្ភារៈ អប់រំ​លើ​ការបង្ការ​ហានិភ័យ ការផ្សាភ្ជាប់​ជាមួយ​សហគមន៍ ការការពារ និង​ទប់ស្កាត់​ការឆ្លង ប្រព័ន្ធ​មន្ទីរពិសោធន៍​ជាដើម​”​។​

បើ​តាម​លោក Patrick Murphy ជំនួយ​ទាំងនេះ រួមបញ្ចូល​ទាំង ការ​ផ្តល់ជំនួយ​៤ លាន​ដុល្លារ កាលពីពេល​ថ្មីៗ​នេះ តាមរយៈ​កម្មវិធី​ផែនការ​ជួយសង្គ្រោះ​របស់​សហរដ្ឋអាមេរិក ដែល​ជំនួយ​នេះ នឹងត្រូវ​អនុវត្ត​ដោយ WHO និង UNICEF ។ នេះ​ជា​ជួយ​ដល់​ការ​ត្រៀមខ្លួន​រួចរាល់​របស់​កម្ពុជា ក្នុង​ការចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ ជូន​ដល់​ពលរដ្ឋ​ដែល​មាន​សិទ្ធិ​ចាក់​វ៉ាក់សាំង ផ្តល់​ការ​អន្តរាគមន៍ លើ​ផ្នែក​សុខភាព​សាធារណៈ ទាក់ទង​នឹង​កូ​វីដ​១៩ និង​ពង្រឹង​នូវ​មន្ទីរ​ពិសោធន៍​។ លោក​ថា ជំនួយ​របស់​អាមេរិក​កន្លង​ៗ​មក មានដូចជា​ជំនួយ​ក្នុងការ​ដោះស្រាយ​ផល​ប៉ះពាល់​លើ​សង្គម សេដ្ឋកិច្ច​ពី​ជំងឺ​កូ​វីដ​១៩​។

លោក​ឯកអគ្គរដ្ឋទូត​បាន​បញ្ជាក់​ទៀត​ថា “​ទាំង​សហរដ្ឋអាមេរិក និង​កម្ពុជា សុទ្ធតែ​ជួបប្រទះ​នូវ​វិបត្តិ​សេដ្ឋកិច្ច​ពី​ជំងឺ​កូ​វីដ​១៩ ដូច្នេះ​ជំនួយ​របស់​អាមេរិក​ក​ន្ល​ង​មក សុទ្ធតែ​ជួយ​ដល់​អ្នក​ដែល​ងាយ​រងគ្រោះ​ជាងគេ​បំផុត​។ ដំណោះស្រាយ​ជា​យូរអង្វែង ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩ គឺ​ពិតណាស់ ការចាក់​វ៉ាក់សាំង​ដែល​កម្ពុជា កំពុង​ធ្វើ​បានល្អ​ណាស់​”​។​

លោក Patrick Murphy អះអាងថា សហរដ្ឋអាមេរិក ជា​អ្នកធ្វើ​វិភាគទាន វ៉ាក់សាំង​ធំជាងគេ​បំផុត ដល់​មជ្ឈមណ្ឌល​កូ​វ៉ា​ក់ ក្នុង​ពិភពលោក​។ អាមេរិក​បាន​សន្យា​ផ្តល់ជំនួយ​៤ ពាន់​លាន​ដុល្លារ ដែល​ជំនួយ​នេះ នឹង​ជូន​ប្រទេស​ណា​ដែល​ត្រូវការ​បំផុត ហើយ​ជាការ​ប្រពៃ​ណាស់ ដែល​កម្ពុជា ទទួលបាន​វ៉ាក់សាំង​តាម​យន្តការ​មួយ​នេះ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៤ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម