អគ្គ​មេបញ្ជាការ​ណែនាំ​​ម្ចាស់​យានយន្ត​ឯកជនជ្រកក្រោម​ស្លាក​លេខ​ខេមរភូមិន្ទ​ប្រញាប់​ទៅ​បង់ពន្ធ​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

អគ្គ​មេបញ្ជាការ​ណែនាំ​​ម្ចាស់​យានយន្ត​ឯកជនជ្រកក្រោម​ស្លាក​លេខ​ខេមរភូមិន្ទ​ប្រញាប់​ទៅ​បង់ពន្ធ​

បានផុស

នៅ

ភ្នំពេញ​ ៖ ​អគ្គបញ្ជាការដ្ឋាន​កង​យោធពលខេមរភូមិន្ទ​បាន​ណែនាំ​ដល់​ម្ចាស់​យានយន្ត​ឯកជន​ជ្រូក​ក្រោម​ផ្លាកលេខ​ខេមរភូមិន្ទ​ប្រញាប់​ទៅ​បង់ពន្ធ​ចូល​រដ្ឋ តាម​ការកំណត់​របស់​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា​ជាបន្ទាន់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​សេចក្តី​ណែនាំ ស្ដីពី​ការអនុវត្ត​ម៉ឺងម៉ាត់​បំផុត​នូវ​វិធានការ​របស់​រាជរដ្ឋាភិបាល​លើ​ការប្រមូល​ពន្ធចំពោះ​យានយន្ត​ឯកជន​ដែល​ជ្រូក​ក្រោម​ផ្លាកលេខ​ខេមរភូមិន្ទ​ចុះ​ថ្ងៃទី​១៤​កញ្ញា​នេះ​បានឱ្យដឹងថា​ ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​ក្នុងការ​លើកស្ទួយ​ចំណូល​ថវិកាជាតិ ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​កូដ​-១៩ និង​ដើម្បី​បង្ហាញ​ពី​ភក្តីភាព​ឥត​ងាក​ដ​ចំពោះ​រាជ​រដ្ឋា​ភិ​បាស​កម្ពុជា អគ្គមេបញ្ជាការ កងយោធពល​មរ​ភូមិន្ទ ណែនាំ​ដល់​បញ្ហា​ការ​ប្រភេទ​ទ័ព ទ័ព​ជំនាញ និង​ស្តា​ប័ន​ចំណុះ អគ្គបញ្ជាការដ្ឋាន​ទាំងអស់​ត្រូវ គោរព​និង​អនុវត្ត​ឱ្យបាន​ម៉ឺងម៉ាត់​បំផុត​នូវ​សារាចរ​ណែនាំ របស់​រាជរដ្ឋាភិបាល​កម្ពុជា លិខិត​ជូនដំណឹង របស់​ទីស្តីការគណៈរដ្ឋមន្ត្រី សេចក្ដីជូនដំណឹង របស់​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា និងសេចក្តីសម្រេច​នានា​ផ្សេងទៀត​របស់​រាជរដ្ឋាភិបាល ក៏ដូចជា ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ និង​ក្រសួងការពារជាតិ ស្តីអំពី​ការបង់ពន្ធ​យានយន្ត​ឯកជន​ដែល​ជ្រក ក្រោម​ស្លា​កលមរ​ភូមិន្ទ​។​


ទន្ទឹម​នឹង​នេះ​ត្រូវ​បញ្ឈប់​រាល់​ការស្នើ​ប័ណ្ណ​ខេមរភូមិន្ទ ដើម្បី​បំពាក់​លើ​រថយន្ត​ឯកជន បើទោះបីជា​រថយន្ត​ទាំងនោះ ចូលរួម​ផ្នែក​ណាមួយ​ក្នុងការ​បម្រើ​ការងារ​អង្គភាព​ក្ដី​។ ត្រូវយក​រថយន្ត​ចង្កូត​ស្ដាំ​កែ​ទៅជា​ចង្កូត​ឆ្វេង រីឯ​រថយន្ត ចង្កូត​ឆ្វេង ដែល​មិនទាន់​បង់ពន្ធ​នាំចូល ត្រូវ​ប្រញាប់​ទៅ​បង់ពន្ធ​ចូល​រដ្ឋ តាម​ការកំណត់​របស់​អគ្គនាយក​គយ និង​រដ្ឋាករ​កម្ពុជា​ជា​កំហិត​។​

លើស​ពី​នេះ​ទៀត​ត្រូវ​បញ្ឈប់​ជាបន្ទាន់​នូវ​ការបន្ត​ប្រើប្រាស់​ដោយ​ខុសច្បាប់ ការផ្ទេរ​ដោយ​ការធ្វើ​អំណោយ ការជួល ឬ​ការលក់​រថយន្ត​ស្លាក​លេខ​ខេមរភូមិន្ទ​ទៅឱ្យ​អ្នកដទៃ​។ ប្រសិនបើ​រកឃើញថា​មាន​ហេតុការណ៍​ខាងលើនេះ កើតមានឡើង យោធិន​នោះ​នឹងត្រូវ​ទទួលខុស​ត្រូវចំ​ពោះ​មុខ​ច្បាប់​ជា​ធរមាន​។

បន្ថែម​ពីនេះ​ទៀត​ត្រូវ អប់រំ​ជាបន្ទាន់​ដល់​យោធិន​ថ្នាក់ក្រោម​ឱ្យ​យល់​និង​ចូល​រូ​ម​រំលែក​ការលំបាក​របស់​រាជរ​ដ្ឋា​ភិ​បាល​ក្នុង​ការប្រមូល​ថវិកាជាតិ ក្នុងអំឡុងពេល​វិបត្តិ​កូ​រីដ​-១៥ ឱ្យ​លះបង់​គ្រប់បែបយ៉ាង ដើម្បី​ជាតិ​មាតុភូមិ​និង​ស្មោះត្រង់​ឥត​ងាករេ​ចំពោះ​រាជរដ្ឋាភិបាល ។​

រដ្ឋាភិបាល​បាន​លើក​សំណើ​អនុវត្ត​វិធានការ​លើ​ការប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ប្រចាំ​ឆ្នាំ​២០២១ ជា​លើកចុងក្រោយ ចំពោះ​យានយន្ត​ឯកជន ដែល​ជ្រក​ក្រោម​ស្លាក​លេខ ក្រសួង ស្ថាប័នរដ្ឋ ជាពិសេស​ស្លាក​លេខ ខ​.​ម និង ន​.​ប ដើម្បីឱ្យ​ម្ចាស់​ចូលខ្លួន​មក​បំពេញ​កាតព្វកិច្ច​ព​ន្ធ​និង​អាករ​នាំចូល ស្របតាម​ច្បាប់​និង​បទ​ប្បញ្ញត្តិ​ស្តីពី​គយ​។​

ចំពោះ​យានយន្ត​ឯកជន​ជ្រក​ក្រោម​ស្លាក​លេខ​រដ្ឋ ស្លាក​លេខ ខ​.​ម និង ន​.​ប ដែលមាន​ចង្កូត​ឆ្វេង​និង​ពុំ​មាន​ក្នុង​បញ្ជី​ទ្រព្យសម្បត្តិ​រដ្ឋ​របស់​អគ្គ​នាយកដ្ឋាន​ទ្រព្យសម្បត្តិ​រដ្ឋ និង​ចំណូល​មិនមែន​សារពើពន្ធ​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ត្រូវបាន​អនុគ្រោះ​តែមួយ​លើកចុងក្រោយ ដោយ​បន្ត​អនុញ្ញាតឱ្យ​បង់ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន និង​យានជំនិះ​គ្រប់​ប្រភេទ​ឆ្នាំ​២០២១ ដោយ​ប្រើប្រាស់​ថវិកា​ផ្ទាល់ខ្លួន តាម​ការដាក់​ពាក្យស្នើសុំ​របស់​ម្ចាស់​យានយន្ត មួយឆ្នាំ​ទៀត​ប៉ុណ្ណោះ​។

​ការ​បង់ពន្ធ​នេះ​ពុំ​មានន័យថា ម្ចាស់​យានយន្ត​បាន​រួច​ផុតពី​កាតព្វកិច្ច​បង់ពន្ធ​និង​អាករ​នាំចូល យានយន្ត​តាមច្បាប់​និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន​នោះឡើយ​។​

លើស​ពី​នេះ​ទៀត ​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​បង់ពន្ធ​និង​អាករ​នាំចូល​ចំពោះ​រថយន្ត​ចង្កូត​ស្តាំ​មាន​ស្រាប់​ក្នុងស្រុក​ជា​លើក​ចុងក្រោយ តែ​ត្រូវ​កែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង ដើម្បីឱ្យ​ស្របច្បាប់​ចរាចរណ៍​ផ្លូវគោក​របស់​កម្ពុជា​។

ការអនុញ្ញាត​នេះ​មាន​ឱសានវាទ​ត្រឹម​ដំណាច់​ខែមិថុនា ឆ្នាំ​២០២២​។ បន្ទាប់ពីនោះ រថយន្ត​ចង្កូត​ស្តាំ​ដែល​ត្រូវ​បង្ក្រាបបាន នឹង​តម្រូវឱ្យ​ដោះ​បំបែក​ជា​គ្រឿងបន្លាស់​ឬ​កម្ទេចចោល​៕

ដោយ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ ម៉ោង មុន

តារា​សិច​ស៊ី សេង សូ​ណា បញ្ជាក់​អាការៈ​ជំងឺ​ក្រោយ​ឆ្លង​កូ​វីដ​-១៩​បាន​១៨​ថ្ងៃ​

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន​ ៖​ ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ជា​សាកល​គឺជា​សិទ្ធិ​មួយ​ដែល​មិន​អាច​ខ្វះ​បាន​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ​

ព័ត៌មានជាតិ៣ ម៉ោង មុន

កាកបាទក្រហមកម្ពុជា​ខេត្ត​កំពត នាំយក​អំណោយជូន​ប្រជាពលរដ្ឋ​ដែល​ងាយ​រងគ្រោះ​ដោយសារ​កូ​វីដ

ព័ត៌មានជាតិ៣ ម៉ោង មុន

តុលាការ​កំពូល​នឹង​កាត់ទោស​លោក​ឡាយ វណ្ណៈ នៅ​ព្រឹកស្អែក​នេះ

នយោបាយ៣ ម៉ោង មុន

លោក កឹម សុខា​ ៖ ក្នុង​រដូវ​កាន់បិណ្ឌ​ឆ្នាំនេះ ជំងឺ​កូ​វីដ​-១៩​នៅតែ​រីក​រាលដាល​គួរ​ឲ្យ​ព្រួយបារម្ភ​

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services