Connect with us

ព័ត៌មានជាតិ

អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ម្នាក់​ និង​បក្សពួក​ ​ត្រូវ​​ផ្ដន្ទាទោស​ដាក់​ពន្ធនាគារ​២​ឆ្នាំ ទៅ​២ ឆ្នាំ​​៦​ខែ

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​១៤ ខែ​កញ្ញាឆ្នាំ២០២១ លោក ធាម ច័ន្ទពិសិដ្ឋ​ ចៅ​ក្រម​ជំនុំ​ជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ ​និង​លោក សេង ហៀង ជា​តំណាង​អយ្យការ​ បាន​សម្រេច​ធ្វើ​ការ​ប្រកាស​សាលក្រម​ផ្ដន្ទាទោស​ជន​ជាប់​ចោទ​១.ឈ្មោះ សេង សុវណ្ណារ៉ា ភេទ​ប្រុស​អាយុ​៤៧​ឆ្នាំ​ អតីត​អនុរដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌ ​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​៦​ខែ​ បទ.​ការប៉ះ​ពាល់​កម្មសិទ្ធិ​នៃ​ទ្រព្យសម្បត្តិ​សាធារណៈ ឆបោក​មាន​ស្ថាន​ទម្ងន់​ទោស ​សម្លុត​គំរាម​ក​ឲ្យ​ដាក់​ពាក្យ​បណ្តឹង ​និង​បទ​. ប្រើ​ប្រាស់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត ពាក់​ព័ន្ធ​ដី​ធ្លី​របស់​រដ្ឋ​ប្រមាណ ១ពាន់ហិកតា ស្ថិត​នៅ​ភូមិ​អន្ត្រេះ​ ឃុំ​អរ​បួន​លើ​ ស្រុក​កោះញែក ​ខេត្តមណ្ឌលគីរី កាល​ពី​អំឡុង​ឆ្នាំ​២០១៨ ដល់​ឆ្នាំ​២០២០ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​២.ឈ្មោះ វ៉ាន់ សុធា ហៅ ប៉ូឡូ ភេទ​ប្រុស​អាយុ​៣៦​ឆ្នាំ ​៣.ឈ្មោះ ប៉ូ ចយ ភេទ​ប្រុស​អាយុ​៣៤​ឆ្នាំ ​ដាក់​ពន្ធនាគារ​ម្នាក់​ៗ​កំណត់​២​ឆ្នាំ​ តែ​អនុវត្ត​១​ឆ្នាំ​៦​ខែ ​និង​៤.ឈ្មោះ ស៊ីន ប៉ូ ភេទ​ប្រុស​អាយុ​៥៩ឆ្នាំ ​ដាក់​ពន្ធនាគារ​កំណត់​២​ឆ្នាំ​ ក្រោម​ការ​ចោទ​ពី​បទ. ​សម​គំនិត​ក្នុង​អំពើ​ការ​ប៉ះ​ពាល់​កម្ម​សិទ្ធិ​នៃ​ទ្រព្យ​សម្បត្តិ​សាធារណៈ​ និង​បទ​.សម្លុត​គំរាម​កុំ​ឲ្យ​ដាក់​ពាក្យ​បណ្តឹង ​ប្រព្រឹត្ត​នៅ​ខេត្ត​មណ្ឌលគីរី ​កាល​ពី​អំឡុង​ឆ្នាំ​២០១៨ ដល់ឆ្នាំ២០២០​ តាម​មាត្រា​២៩​ នៃ​ក្រមព្រហ្មទណ្ឌ,២៥៩ ច្បាប់​ភូមិ​បាល ​និង​មាត្រា​៥២៧ ​នៃ​ក្រម​ព្រហ្មទណ្ឌ​។​

ចៅ​ក្រម​ស៊ើប​សួរ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​លោក​ អឹម​​ វណ្ណៈ​ បាន​សម្រេច​ចេញ​ដី​កា​ឃុំ​ខ្លួន​ជន​ត្រូវ​ចោទ ​សេង សុវណ្ណារ៉ា និង​បក្ស​ពួក​ចំនួន​៣នាក់​ទៀត ​ដាក់​ពន្ធនាគារ​ព្រៃ​សម​១​ជា​បណ្តោះអាសន្ន​ កាល​ពី​ថ្ងៃ​ទី​២៧ ​ខែ​មិថុនា ​ឆ្នាំ​២០២០ ក្រោម​ការ​ចោទ​ប្រកាន់​របស់​លោក ​សេង ហៀង​ ព្រះ​រាជអាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ៕

អត្ថបទ៖​ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម