ខេត្តកណ្តាលបាញ់ថ្នាំសម្លាប់មេរោគ តាមសាលារៀន និងផ្សារ ៣ក្រុងស្រុក
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខេត្តកណ្តាលបាញ់ថ្នាំសម្លាប់មេរោគ តាមសាលារៀន និងផ្សារ ៣ក្រុងស្រុក

បានផុស

នៅ

រដ្ឋបាលខេត្តកណ្តាលសហការជាមួយវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានបើកយុទ្ធនាការចុះបាញ់ថ្នាំសម្លាប់មេរោគកូវីដ-១៩ នៅតាមផ្សារសាលារៀន និងទីប្រជុំជនក្នុងក្រុងស្រុកចំនួន៣ ស្មើនឹង១៩ទីតាំងនៅខេត្តកណ្តាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងពិធីបើកយុទ្ធនាការនៅថ្ងៃទី១៤ ខែកញ្ញានេះ លោក កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល នៃវេទិកាសង្គមស៊ីវិល បានជំរុញ និងលើកទឹកចិត្តដល់បណ្តាអង្គការសង្គមស៊ីវិល និងសមាគមនានា ត្រូវបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធថែមទៀតជាមួយ រាជរដ្ឋាភិបាល ជាពិសេសអាជ្ញាធរមូលដ្ឋាន សំដៅឈានទៅបង្កើតភាពជាដៃគូជាមួយគ្នាដោយឆន្ទៈស្មោះត្រង់ និងត្រូវចូលរួមគោរពអនុវត្តន៍ច្បាប់ជាធរមាន ដោយប្រកាន់ខ្ជាប់នូវអព្យាក្រឹតភាពក្នុងការបំពេញការងាររបស់ខ្លួន និងមិនប្រកាន់និន្នាការនយោបាយ ដើម្បីចូលរួមបម្រើដល់ បុព្វហេតុជាតិ និងផលប្រយោជន៍ប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានមានប្រសាសន៍ថា យុទ្ធនាបាញ់ថ្នាំសម្លាប់មេរោគជំងឺកូវីដ-១៩នេះ គឺអង្គការវេទិកាសម្ព័ន្ធសង្គមស៊ីវិលបានជ្រើសរើសយកក្រុង-ស្រុកចំនួន៣ សម្រាប់បាញ់ថ្នាំ នៅតាមផ្សារ សាលារៀន និងទីប្រជុំជនក្នុងខេត្តកណ្ដាល ក្នុងនោះរួមមាន ក្រុងតាខ្មៅចំនួន ៨ទីតាំង ស្រុកស្អាងចំនួន ៤ទីតាំង និងស្រុកពញាឮចំនួន ៧ទីតាំង។

លោកអភិបាលខេត្តបានឱ្យដឹងថា គិតមកដល់ពេលនេះការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋអាយុចាប់ពី ១៨ឆ្នាំឡើង សម្រាប់ដូសទី១ចាក់ជូនប្រជាពលរដ្ឋសរុបបានចំនួន ៨៥៤,៦៩៩នាក់ ស្មើនឹង ៩៨.៦៩%។ ដូស ទី២ចាក់ជូនប្រជាពលរដ្ឋសរុបបានចំនួន ៨៣៦,៣២០នាក់ ស្មើនឹង ៩៧.៨៩%។

លោកអភិបាលបានឱ្យដឹងទៀតថា សម្រាប់ការចាក់វ៉ាក់សាំងជូនកុមារ និងយុវជនអាយុចាប់ពី ១២ឆ្នាំដល់ក្រោម ១៨ឆ្នាំ ដូសទី១ សរុបមានចំនួន ១៤៥,០៨៥នាក់ ស្មើនឹង១០០.៨៥%។ ដូសទី២បានចាក់សរុបចំនួន ១៣៣,៣២៩នាក់ ស្មើនឹង៩១.៩% និងដោយឡែកសម្រាប់ដុសជម្រុញ ឬ ដូសទី ៣ បានចាក់ជូនមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា នៃរដ្ឋបាលខេត្ត ក្រុង ស្រុក មន្ទីរអង្គភាពជុំវិញខេត្ត គ្រូបង្រៀន និងប្រជាពលរដ្ឋអាយុចាប់ពី ៦០ឆ្នាំឡើង សរុបបានចំនួន ៣៩,៩៧៤នាក់។

គួរបញ្ជាក់ថាខេត្តកណ្តាលនឹងចាប់ផ្តើមបើកដំណើរការសាលារៀនឡើងវិញចាប់ពីថ្នាក់ទី៧រហូតដល់ថ្នាក់ទី១២ នៅថ្ងៃទី១៥ ខែកញ្ញាស្អែកនេះ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ចង់ដឹង​ទេ លោក​បណ្ឌិត​អ្នកវិភាគ​រូប​ណា ដែល​លើកឡើង​ពី​ចំណុច​ចំនួន​៦ ដើម្បី​បង្កើត​រដ្ឋាភិបាល​ខុសច្បាប់​នៅ​កម្ពុជា?

ព័ត៌មានជាតិ១ ម៉ោង មុន

រដ​បាល​ខេត្ត​បញ្ជា​ឲ្យ​បិទ​ផ្សារ រលួស​បន្ទាប់ពី​ផ្ទុះ​ជំងឺ​កូ​វីដ១៩ខ្លាំង

ព័ត៌មានជាតិ២ ម៉ោង មុន

ម្ចាស់​សំណង់​ស្ថានីយ​ប្រេង​ឥន្ធនៈ​TOTAL បាន​លើក​ឡើង​ថា សំណង់​របស់​លោក​មានច្បាប់​និង​មិន​រំលោភ​យក​ដី​រដ្ឋ​នោះ​ទេ

ព័ត៌មានជាតិ២ ម៉ោង មុន

ខេត្តស្វាយរៀង បើក​យុទ្ធនា​ការ​ចាក់​វ៉ា​ក់​សាំ​បង្ការ​ជំងឺ​កូ​វីដ​១៩ សម្រាប់​កុមារ​ចាប់ពី​អាយុ​០៦​ឆ្នាំ ដល់​ក្រោម​១២​ឆ្នាំ

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណី​ចាប់​សាច់​ពពែ​ ៖ អភិបាល​ខេត្តកណ្តាល​ចូល​បំភ្លឺ​នៅក្នុង​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ហ៊ុន សែន ហើយ

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services