Connect with us

ព័ត៌មានជាតិ

បើកសាលារៀនព្រម​គ្នា​នៅ​ព្រឹកនេះ ​រឹតបន្តឹងតាំងពី​ច្រក​ចូល ដល់​​ខាង​ក្នុង​សាលា

បានផុស

នៅ

ភ្នំពេញ៖ រាជធានីខេត្តចំនួន៤ បានបើកដំណើរការសាលារៀនឡើងវិញព្រមៗគ្នា នៅថ្ងៃទី១៥ខែកញ្ញាឆ្នាំ២០២១នេះ ដោយប្រកាន់ខ្ជប់នូវស្តង់ដារអនាម័យ(SOP)របស់ក្រសួងអប់រំយុវជននិងកីឡា។

រាជធានីខេត្តទាំងនោះរួមមានរាជធានីភ្នំពេញ ខេត្តកណ្តាលប៉ៃលិន និងខេត្តពោធិសាត់ ខណៈខេត្តកំពង់ចាមនឹងបើកនៅថ្ងៃទី២០កញ្ញា និងខេត្តព្រះសីហនុបានបើករួចហើយកាលពីថ្ងៃទី១៣ខែកញ្ញាឆ្នាំ២០២១កន្លងទៅ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំណែកខេត្តផ្សេងៗទៀតនៅមិនទាន់កំណត់ថ្ងៃបើកនៅឡើយទេដោយសារសាលាជាប់ធ្វើជាមណ្ឌល​ចត្តាឡីស័ក​ និងមណ្ឌលព្យាបាលជំងឺកូវីដ១៩។

គ្រឹះ​ស្ថាន​សិក្សា​កម្រិត​អនុវិទ្យាល័យ និង​វិទ្យាល័យ នៅ​រាជធានី​ភ្នំពេញ​ ដែល​ត្រូវ​បើក​ដំណើរ​ការ​ឡើង​វិញ​នៅ​ព្រឹកនេះ​មានចំនួន​សរុប ២២៧ ទីតាំង (គ្រឹះ​ស្ថាន​សាធារណៈ ៦៨ ទីតាំង និង​គ្រឹះ​ស្ថាន​ឯកជន​ចំនួន ​១៥៩ ទីតាំង) មាន​លោកគ្រូ-អ្នកគ្រូ និង​បុគ្គលិក​អប់​រំ​បម្រើ​ការងារ​ចំនួន ​១០.៤៤៣ ​នាក់​ និង​មាន​សិស្សានុសិស្ស​ត្រូវ​ចូល​រៀន​វិញ​ចំនួន ​​១៣៩,៥៧៨​នាក់​។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់។​

នៅក្នុងសេចក្ដីណែនាំស្តីពីគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សា ក្នុងការបង្រៀន និងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនចុះថ្ងៃទី១៣កញ្ញានេះ លោកបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជននិងកីឡា បានមានប្រសាសន៍ថា អ្នកសិក្សា និងបុគ្គលិកអប់រំត្រូវចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា ហើយត្រូវបង្ហាញប័ណ្ណចាក់វ៉ាក់សាំង​បង្ការជំងឺកូវីដ-១៩ មុនពេលចូលគ្រឹះស្ថានសិក្សា។

លោករដ្ឋមន្ត្រីបន្តថា អ្នកសិក្សា និងបុគ្គលិកអប់រំ ដែលមិនបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩. មិនគួរអនុញ្ញាតឱ្យចូល ក្នុងបរិវេណគ្រឹះស្ថានសិក្សា ឬ ការរៀនតាមបណ្តុំ ប៉ុន្តែត្រូវបង្រៀននិងរៀនតាមប្រព័ន្ធ​អនឡាញ ចំពោះអ្នកសិក្សា និងបុគ្គលិកអប់រំដែលមានជំងឺប្រចាំកាយ ឬអាយុច្រើន គួរអនុញ្ញាតឱ្យបង្រៀន និង រៀនតាមប្រព័ន្ធអនឡាញ។ .

លោករដ្ឋមន្ត្រីបានណែនាំដល់គ្រឹះស្ថានសិក្សាសាធារណៈ និងឯកជនត្រូវរៀបចំផែនការធ្វើតេស្តរហ័សតាមបែបជម្រើសដោយចៃដន្យ ដែលមានលក្ខណៈជាវដ្ត និង សមស្របនឹងហានិភ័យស្ថាប័ន ឬ អង្គភាព និងប្រព្រឹត្តទៅជាប្រចាំលើអ្នកសិក្សា និងបុគ្គលិកអប់រំ ចំនួនយ៉ាងតិច ៥% ទៅ ១០% នៃបុគ្គលិកអប់រំក្នុងស្ថាប័ន ឬ អង្គភាព(ដោយក្នុងសំណាកនីមួយៗ ត្រូវមានបុគ្គលិកដែលមានទីតាំងលំនៅដ្ឋានក្នុងតំបន់ខុសៗគ្នា)។

លោករដ្ឋមន្ត្រី បានណែនាំដល់អ្នកសិក្សា និងបុគ្គលិកអប់រំទាំងអស់ គួរយកចំណីអាហារ និងទឹកពីផ្ទះរៀងៗខ្លួនដើម្បីទទួលទាន នៅតាមគ្រឹះស្ថានសិក្សា និងមិនត្រូវចែកម្ហូបអាហារគ្នា អង្គុយជិតគ្នាពេលបរិភោគ ដើម្បីរក្សាកម្លាត សុវត្ថិភាព ផ្អាកការលក់ចំណីអាហារនៅខាងក្នុងនិងខាងក្រៅជាប់គ្រឹះស្ថានសិក្សា រហូតមានការណែនាំជាថ្មី។ក្នុងករណីដែលមានការអនុវត្តកម្មវិធីផ្ដល់អាហារតាមសាលារៀន ដែលមានស្តង់ដាសុវត្ថិភាពខ្ពស់គ្រឹះស្ថានសិក្សាអាចពិចារណាអនុវត្តបានដោយមានការយល់ព្រមជាមុនពីអាជ្ញាធរអប់រំឬស្ថាប័នមានសមត្ថកិច្ច៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២៤ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម