Connect with us

ព័ត៌មានជាតិ

លោកជំទាវ ម៉ែន សំអន ជំរុញឲ្យសមាគមនារីកម្ពុជាបន្តសកម្មភាពចូលរួមការងារបោះ​ឆ្នោត​ក្រុមប្រឹក្សាឃុំ សង្កាត់ខាងមុខ​

បានផុស

នៅ

លោកជំទាវកិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី ក្នុងនាម​គណៈ​ចលនា​ស្ត្រី និង​សមាគម​​នារី​កម្ពុជា ដើម្បី​សន្តិ​ភាព និង​អភិវឌ្ឍ​បាន​ថ្លែងថា សមាគមនារី​កម្ពុជា ដើម្បី​សន្តិ​ភាព និង​អភិវឌ្ឍន៍​ត្រូវ​បន្តសកម្មភាព​នៅក្នុង​កា​រ​ត្រៀមលក្ខណៈ​សម្បត្តិ​គ្រប់បែបយ៉ាង ចូលរួម​ក្នុង​ការងារ​បោះ​ឆ្នោតក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណា​ត្តិ​ទី៥ ឆ្នាំ​២០២២ និង​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០២៣ នាពេល​ខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​ បាន​ថ្លែង​បែបនេះ ក្នុង​ពិធី​បិទ​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ការងារ​ឆមាស​លើក​ទី១ និង​លើក​ទិសដៅ​អនុវត្ត​ឆមាស​លើក​ទី២ ឆ្នាំ២០២១ របស់​គណៈ​ចលនា​ស្ត្រី និង​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ នា​ថ្ងៃ​ម្សិល​មិញញ​នេះ​។​

ក្នុងនាម​តំណាង​ឲ្យ​គណៈ​ចលនា​ស្ត្រី និង​សមាគមនារី​កម្ពុជា ដើម្បី​សន្តិ​ភាព និង​អភិវឌ្ឍន៍ លោក​ជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បានថ្លែង​នូវ​ការអបអរសាទរ​យ៉ាង​ខ្ពង់ខ្ពស់​ជាមួយសម្តេច​តេ​ជោ ក្នុងឱកាស​ដែលសម្តេចទទួលបាន​មេដាយមាស​សន្តិភាព​ពិភពលោក (World Summit Peace) ពី​មហាសន្និបាត​នៃ​ក្តីសង្ឃឹម​លើក​ទី​៧ ក្រោម​ប្រធានបទ​ស្តីពី «​សន្តិភាព​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​» អម​ជាមួយ​ទឹក​ប្រាក់ ១​លាន​ដុល្លារ ហើយ​ថវិកា​នេះ​សម្តេច​ក៏បាន​បង្វែរ​យក​ទៅ​កសាង​ផ្ទះ​អតីតយុទ្ធជន​។

លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​បន្តទៀតថា សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ក៏​ជា​ផ្នែក​មួយ នៃ​ការ​សូម​ចូលរួម​សកម្មភាព​ជាមួយ រាជរដ្ឋាភិបាល ក្នុងការ​សាងសង់​ផ្ទះ​ជូន​អតីត​យុទ្ធជន ចំនួន២​ខ្នងផងដែរ ។ នេះ​បើ​យោងតាម​ស្មារតី​កិច្ចប្រជុំ​ឆមាស​លើក​ទី ១ និង​លើក​ទិសដៅ​អនុវត្ត​ឆមាស​លើក​ទី២ របស់​សមាគមនារី​ក​ម្ពុ​ជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​របស់​ក្រសួងស្ថាប័ន នា​ព្រឹក​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០២១ នេះ ។​

ថ្លែង​នៅក្នុង​ឱកាស​នោះ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត បាន​កោត​ស​សើរ​នូវ​រាល់​សកម្មភាព​របស់​ព​លោក​ជំ​ទា​រដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ដោយបាន​ផ្តោតលើ​ការងារ​ស្នូល​របស់​នារី​នៅ​គ្រប់​ស្ថាប័ន ក៏ដូចជា​ការងារ​ចូលរួមចំណែក​យ៉ាងសំខាន់​នៅ​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ ១៩ ។​

នៅ​ចំពោះមុខ​ដ៏​ខ្លី​ខាងមុខ លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត បាន​ឲ្យ​នារី​យើង​ទាញ​ការចាប់​អារម្មណ៍​ទៅលើ​សកម្មភាព​នារី​នៅក្នុង​ការត្រៀម​លក្ខណៈសម្បត្តិ​គ្រប់បែបយ៉ាង ចូលរួម​ក្នុង​ការងារ​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណា​ត្តិ​ទី ៥ ឆ្នាំ​២០២២ និង​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នៅ​ឆ្នាំ​២០២៣ នាពេល​ខាងមុខនេះ ។

លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បានស្នើ​ឲ្យ ឯកឧត្តម លោកជំទាវ ត្រូវ​ចូលរួម​ទប់ស្កាត់​ការ​រាលដាល​នៃ ជំងឺ​កូ​វីដ​-១៩ តាមរយៈ​ការបន្ត​រក្សា និង​អនុវត្ត​គោលការណ៍​បង្ការ​ទប់ស្កាត់ និង​វិធាន​សុខាភិបាល «៣ ការពារ​-៣ កុំ​» ពិសេស​ត្រូវ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​-១៩ ឱ្យបាន​គ្រប់ៗ​គ្នា​ដើម្បី​បង្កើន « ភាពស៊ាំ​សហគមន៍​រឹងមាំ​ពិតប្រាកដ​មួយ​» ដែលជា​មូលដ្ឋាន​ដ៏​សំខាន់​សម្រាប់​ការពារ​អាយុជីវិត​ប្រជាជន​ពី​មេរោគ​កូ​វីដ​-១៩ ពិសេស ប្រភេទ​ដែល​តា ឬ​ប្រភេទ​បំប្លែង​ខ្លួន​ថ្មី ក៏ដូច​ជា​ដើម្បី​ត្រៀមលក្ខណៈ​ឈានឆ្ពោះ​ទៅកាន់​ផែនការ នៃ​ការបើក​ដំណើរការ​ប្រទេស​ពេញលេញ​ឡើង​វិញ​លើ​គ្រប់​វិស័យ និង​ការរស់នៅ​ជាមួយនឹង​វត្តមាន​ជំងឺ​កូ​វីដ​-១៩ តាម​គន្លង​ប្រក្រតីភាព​ថ្មី​, រាជរដ្ឋាភិបាល​បានសម្រេច​ប្រកាស​ដាក់ចេញ​នូវ « គោលនយោបាយ​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ដូ​ស​ជំរុញ » ដល់​ប្រជាជន​ទូទៅ​ចាប់ពី​អាយុ​១២​ឆ្នាំ​ឡើងទៅ ចាប់ពី​ខែសីហា ឆ្នាំ​២០២១ ដល់​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០២២ និង​ឈានទៅ​បើក​សាល​រៀន​ទាំងអស់​នៅ​ទូទាំងប្រទេស​ឡើងវិញ​ឆាប់ៗ​នេះ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ១១ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ១១ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៣ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម