Connect with us

ព័ត៌មានជាតិ

សាលារៀនចំនួន​ ១៤២ ប៉ុណ្ណោះ​ បានបើកដំណើរការឡើងវិញព្រឹកនេះ​ សាលាឯកជន ច្រើន​ជាងរដ្ឋ

បានផុស

នៅ

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញបានឱ្យដឹងថា មានគ្រឹះស្ថានសិក្សារដ្ឋនិងឯកជនកម្រិត​អនុវិទ្យាល័យ និងវិទ្យាល័យ នៅរាជធានីភ្នំពេញចំនួន ១៤២ សាលារៀន បានបើកដំណើរការឡើងវិញ នៅព្រឹកថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ មានប្រសាសន៍នៅថ្ងៃទី ១៥ កញ្ញានេះថា នៅរាជធានីភ្នំពេញមានសាលារដ្ឋ និងឯកជនកម្រិតចាប់ពីថ្នាក់ទី៧រហូតដល់ថ្នាក់ទី១២មានប្រមាណ ២២៧ ទីតាំង ក្នុងនោះសាលារដ្ឋមានចំនួន ៦៨ ទីតាំង និងសាលាឯកជនមាន ១៥៩ ទីតាំង។

មានសាលាចំនួន ១៤២ ទីតាំងប៉ុណ្ណោះ ដែលបានបើកដំណើរការក្នុងនោះសាលារដ្ឋបើកចំនួន ៦២ ទីតាំង និងសាលាឯកជនបើកបាន៨០ទីតាំង។

លោកប្រធានមន្ទីរបានពន្យល់ថា ចំពោះសាលាដែលនៅសេសសស់ ដោយសារសាលាខ្លះបើកតែថ្នាក់​ទី៩​ និងថ្នាក់ទី១២ ជាមុនសិន ដោយសារជាឆ្នាំប្រឡង និងសាលាខ្លះទៀតត្រូវការលាងសំអាត និងបាញ់ថ្នាំសម្លាប់មេរោគ ដោយសារសាលាទាំងនោះត្រូវបានក្រសួងសុខាភិបាលយកធ្វើជាមណ្ឌលព្យាបាលជំងឺកូវីដ១៩ និងធ្វើចត្តាឡីស័ក។

ចំណែកសាលាឯកជនវិញមានសាលាខ្លះអាជ្ញាធរខណ្ឌនៅមិនទាន់បានចុះវាយតម្លៃឱ្យបានចប់សព្វគ្រប់នៅឡើយទេ។ប៉ុន្តែសាលាដែលនៅសល់នឹងចូលរៀននៅថ្ងៃបន្តបន្ទាប់ទៀត។

លោកបានបញ្ជា្កក់ថាតាមការចុះពិនិត្យមើលនៅតាមសាលាមួយចំនួនឃើញថាបានអនុវត្តបានល្អប្រសើរដោយសាលានីមួយៗបានរៀបចំទៅតាមស្តង់ដារអនាម័យ(SOP)របស់ក្រសួងអប់រំយុវជននិងកីឡានិងតាមការណែនាំរបស់សាលារាជធានីភ្នំពេញ។

លោកបានបញ្ជាក់ទៀតថា ការបើកសាលាថ្ងៃដំបូងនេះសាលាអនុគ្រោះឱ្យ បើទោះបីជាសិស្សអត់យកប័ណ្ណចាក់វ៉ាក់សាំងក៏អនុញ្ញាតឱ្យចូលដែរព្រោះថាថ្ងៃនេះ និងថ្ងៃស្អែកនៅមិនទាន់ឱ្យបង្រៀនភ្លាមៗទេ ដោយទុកឱ្យលោកគ្រូអ្នកគ្រូផ្សព្វផ្សាយដល់សិស្សពីវិធានការ អនាម័យក្នុងការទប់ស្កាត់ជំងឺកូវីដ១៩ និងហាមការជួបជុំគ្នាដែលមានលក្ខណៈប្រមូលផ្តុំ។

លោក លឹម ចន្ថា នាយក វិទ្យាល័យជម្ពូវ័ន្តបានប្រាប់ថាមុននឹងឱ្យសិស្សចូលថ្នាក់សិស្សត្រូវវ៉ាស់កម្តៅ លាងដៃជាមួយអាកុល និងត្រួតពិនិត្យប័ណ្ណចាក់វ៉ាក់សាំងហើយក្នុងករណីសិស្សភ្លេចអាចឱ្យចូលបានតែម៉ោងក្រោយត្រូវទៅយក។

លោកបានបន្តថា នៅវិទ្យាល័យរបស់លោកគឺគ្រូទទួលបន្ទុកថ្នាក់ទាំងអស់បានដឹងថា សិស្សណាបានចាក់វ៉ាក់សាំង និងសិស្សណានៅមិនទាន់បានចាក់វ៉ាក់សាំងព្រោះពេលសិស្សចាក់រួចផ្ញើប័ណ្ណចូលក្នុងគ្រុបតេឡេក្រាម។

លោកនាយកសាលាបានបញ្ជាក់ថា ថ្ងៃបើកដំណើរការសាលាឡើងវិញនេះសាលាបើកតែថ្នាក់ទី៩ និងថ្នាក់​ទី១២ជាមុនសិន។ ចំណែកសិស្សថ្នាក់ទី ៧ ទី ៨ ទី ១០និងទី ១១ សាលានឹងផ្តល់ព័ត៍មាននៅពេលក្រោយ៕

អត្ថបទៈ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម