Connect with us

ព័ត៌មានជាតិ

ប្រជាកសិករដាំមៀនប៉ៃលិនផ្តើមប្រមូលផលជុំទី២ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង​

បានផុស

នៅ

ផលដំណាំ​មៀន​ប៉ៃលិន​(​តា​ង៉ែ​ន​)​ក្រោយពី​ប្រជាកសិករ​ប្រមូល​ផល​ជុំ​ទី​១​ក្នុងអំឡុង​ខែសីហា​កន្លង​ទៅ​ ប្រជាកសិកររួម​នឹង​ឈ្មួញកណ្តាល​ត្រូវបាន​ជាប់គាំង​ទីផ្សារ​ក្នុងប្រទេស​ថៃ​។ ​ហើយខណៈ​ដែល​កំពុង​ជាប់គាំង​ទីផ្សារ​នេះ​ សម្តេច​តេ​ជោ​នាយក​រដ្ឋ​មន្ត្រី​ និង​សម្តេច​កិត្តិ​ព្រឹទ្ធិ​បណ្ឌិត​បាន​មើលឃើញ​ពី​ទុក្ខលំបាក​របស់​បងប្អូន​ប្រជាកសិករ​ សម្តេច​ទាំង​ទ្វេ​បានចេញ​សេចក្តីប្រកាស​បន្ទាន់១​ដើម្បី​ជួយ​ទិញ​ផ្លែ​មៀន​ពី​ប្រជាកសិករ​តាម​បណ្តា​ខេត្ត​ដែល​ប្រឈម​ពិសេស​បាត់ដំបង​ ប៉ៃលិន ​ដែលជា​ប្រភព​កំណើត​ដើម​នៃ​ផល​ដំណាំ​មួយ​នេះ ​ដោយ​សម្តេច​ទាំង​ទ្វេ​សម្រេចយក​ថវិកា​ផ្ទាល់ខ្លួន​រួម​និង​សប្បុរស​មួយចំនួន​ផង​ដោយចុះ​ទិញ​ចាប់ពី​ថ្ងៃទី​១៧​ ខែសីហា​ រហូតដល់​ថ្ងៃទី​៣០ ​ខែសីហា ​មាន​រយះពេល​១៣​ថ្ងៃ​ តាមរយៈ​លោក​បណ្ឌិត​ ហ៊ី​ង​ ប៊ុន​ហៀ​ង​ ជា​អ្នកដឹកនាំ​ក្រុមការងារ​ក្នុង​ការចុះ​ទិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយសា​តែ​ការមើលឃើញ​ពី​ទុក្ខលំបាក​របស់​ប្រជាកសិករ​ពី​សំណាក់​សម្តេច​ទាំង​ទ្វេ​នេះហើយ​ទើប​ប្រជាកសិករ​បាន​ផល​កម្រៃ​ឡើងវិញ​ដើម្បី​សេដ្ឋកិច្ច​គ្រួសារ​ និង​បាន​ដើម​ទុនថែទាំ​បន្តទៀត​ក្នុងការ​ប្រមូល​ផល​ជុំ​ទី​២​ដោយ​គ្មាន​ការព្រួយបារម្ភ​រហូតដល់​ការប្រមូលផល​ជុំ​ទី​២​ទទួលបាន​ផល​ល្អ​។​

ក្នុងដំណាក់កាល​ប្រមូល​ផល​ជុំ​ទី​២​នេះ​ប្រជាកសិករ​ឈ្មោះ ​​យ៉ឹម ប៊ុ​លៀង​ និង​ឈ្មោះ​ យ៉ឹ​ម ​ប៊ុនធឿន ​អ្នក​ទាំងពី​រស់នៅ​ក្នុងភូមិកណ្តាល ​ឃុំ​ត្រាង​ ស្រុក​កំរៀង ​ក្នុងភូមិ​សាស្ត្រ​ខេត្តបាត់ដំបង​ ដែលមាន​ចម្ការមៀន​២០០​ហិកតា​ឋិត​ក្នុងស្រុក​កំរៀង​បានផ្តល់​បទ​សម្ភាសន៍​ឱ្យ​កម្ពុជា​ថ្មី​ដឹង​កាលពី​រសៀល​ថ្ងៃទី​១៤​ ខែកញ្ញា​ថា ​ចាប់ពី​ថ្ងៃទី​១១​ ខែកញ្ញា​ លោក​ទាំង​២​បាន​ចុះ​ប្រមូល​ផល​ជុំ​ទី​២​ដោយ​ប្រមូល​ផល​ដំណាក់កាល​ទី​១​បាន​២២​តោន​បន្ទាប់​ទៀត​ប្រមូល​រហូតដល់​ចប់​រដូវ​កាល​តែម្តង​ខណៈ​ដែល​ការប្រមូល​ផល​ជុំ​ទី​១​ក្នុង​ ខែសីហា​បាន​លក់​ឱ្យ​ក្រុមការងារ​សម្តេច​បាន​៧៧៨​តោន​។​

ពួកលោក​បន្តថា ​ទិន្នផល​ដែល​បាន​ប្រមូល​ក្នុង​ជុំ​ទី​២​នេះ​ក៏​លោក​ពុំ​សូវ​បារម្ភ​រឿង​ទីផ្សារ​នោះ​ប៉ុន្មាន​ទេ​អាច​ដោះស្រាយបាន​ដោយខ្លួនឯង​បន្ត​ដោយ​ចំ​ួ​នន​ខ្លះ​លក់បាន​ក្នុងស្រុក​ហើយ​ចំនួន​ខ្លះទៀត​ក៏​ត្រៀម​និង​នាំចូល​ទីផ្សារ​ថៃ​ខណៈ​ដែល​ភាគី​ថៃ​បាន​ឯកភាព​ក្នុងការ​អនុញាតឱ្យ​នាំចូល​នាពេល​កន្លង​ទៅ​ថ្មីៗ​នេះ​ប៉ុន្តែ​នៅ​ចំណុច​១​ចំនួន​ខាង​លោក​មិនទាន់​ទទួលយកបាន​ហើយ​បន្ត​ជជែក​គ្នា​បន្តទៀត​និង​អាច​សង្ឃឹម​ក្នុងការ​ឯកភាពគ្នា​លើ​ចំណុច​ដែល​នៅ​សេសសល់​នេះ​។​

ពួកលោក​បានបញ្ជាក់​លើ​ចំណុច​ដែល​ភាគី​ទាំង​២​នៅ​មិនទាន់​ឯកភាពគ្នា​ថា​:​ភាគី​ថៃ​គេ​តម្រូវ​ទិញ​យកតែ​ផ្លែ​មៀន​ប៉ៃលិន​(​តា​ង៉ែ​ន​) ប្រភេទ​ទី​១​ដល់ទី​៣​ប៉ុណ្ណោះ​ដោយ​ខុសពី​ការនាំ​ចូល​គ្រា​មុនៗ​គឺ​ភាគី​ថៃ​យក​ចាប់ពី​ប្រភេទ​ទី​១​ដល់​ប្រភេទ​ទី​៤​ដូច្នេះ​ត្រង់ចំណុច​នេះហើយ​ដែល​ភាគី​កសិករ​យើង​រងចាំ​ចម្លើយ​លើ​ចំណុច​នេះ​សិន​ហើយ​ពួកលោក​រំពឹងថា​និង​បាន​ឯកភាពគ្នា​ក្នុង​រយះពេល​ឆាប់ៗ​ខាង​មុខ​នេះ​ខណៈ​បច្ចុប្បន្ន​ប្រជាកសិករ​ខ្លះ​ត្រូវបាន​ភាគី​ថៃ​អនុញ្ញាតិ​ឱ្យ​នាំចូល​មួយចំនួន​ខ្លះ​បន្តបន្ទាប់​ហើយ​។​

ពាក់ព័ន្ធ​នឹង​ភាគី​ថៃ​មានការ​អនុញ្ញាតឱ្យ​នាំចូល​ផ្លែ​មៀន​ប៉ៃលិន​ក្នុងប្រទេស​ថៃ​តិច​តូច​ជា​បន្តបន្ទាប់​ឡើងវិញ​នេះ ​លោក​ សួន កែវ​មុន្នី​ តំណាង​សហគមន៍​ផ្លែ​មៀន​ប្រចាំ​ស្រុក​រតន​:​មណ្ឌល​ នៃ​ខេត្តបាត់​ដំបង​ធ្លាប់បាន​ប្រាប់​កម្ពុ​ជាថ្មី​កន្លងមក​ថា​ ក្រោយពី​ក្រុមការងារ​របស់​សម្តេច​តេ​ជោ​ចុះជួយ​ទិញ​ទិន្នផល​ផ្លែ​មៀន​ប៉ៃលិន​ និង​មៀន​ក្រអូប​ពី​ប្រជាកសិករ​លោក​បាន​ទៅ​ចូលរួម​ប្រជុំ​រវាង​ភាគី​កម្ពុជា​ថៃ​

​ផងដែរ​ដែល​ក្នុងនោះ​មាន​អាជ្ញាធរ​ស្រុក​របស់​កម្ពុជា​និង​ស្រុក​ប៉ូង​ណាំ​រ៉​ន​របស់​ខេត្ត​ចាន់​បូរី​ប្រទេស​ថៃ​រួម​និង​មន្ត្រី​ពាក់ព័ន្ធ​ប្រចាំ​ច្រកល្បៀ​ង​ក្នុងស្រុក​កំរៀង​នៃ​ភាគី​កម្ពុជា​មួយចំនួន​ផង​ដើម្បី​រក​ដំណោះ​ស្រាយ​ក្នុងការ​យោគយល់​ដើម្បី​បន្ត​នាំ​ផ្លែ​មៀន​ពី​កម្ពុជា​ចូលក្នុង​ទីផ្សារ​ប្រទេស​ថៃ​តាម​ដែល​អាច​ដំណើរការ​ទៅបាន​។ ​ប៉ុន្តែ​កិច្ចប្រជុំ​នេះ​មិន​អនុញ្ញាតិ​ឱ្យ​នាំចូល​ជា​ទ្រង់ទ្រាយ​ធំ​ឡើយ​ព្រោះ​ភាគី​ថៃ​ធ្វើការយោគយល់​នាំចូល​ត្រឹម​ក​ម្រឹត​មន្ត្រី​ស្រុក​ប៉ុណ្ណោះ​ថ្នាក់លើ​មិនទាន់​អនុញ្ញាតិ​នៅឡើយ​ខណៈ​ស្ថានភាព​កូ​វីដ​១៩​មិនទាន់​ថមថយ​ក្នុង​ប្រទេស​ថៃ​។​

ការលើកឡើង​របស់​តំណាង​សហគមន៍​ខាងលើនេះ​ស្រប​ជាមួយនិង​មន្ត្រី​ប្រចាំការ​នៅតាម​ច្រក​ល្បៀង​តូចៗ​មួយចំនួន​នៃ​ស្រុក​កំរៀងបាន​បង្ហើប​ឱ្យដឹង​នៅ​រសៀល​ថ្ងៃទី​១៤​ ខែកញ្ញា​ដែរ​ថា​:​បច្ចុប្បន្ន​ប្រជាកសិករ​ត្រូវបាន​នាំចូល​ជា​បន្តបន្ទាប់​ដោយ​ចំនួន​តិច​តូច​ខ្លះ​ហើយដែល​ភាគី​ថៃ​បាន​ឯកភាព​ឱ្យ​នាំចូល​តាម​កិច្ចប្រជុំ​កន្លងទៅ​។​

ស្របតាម​ការលើកឡើង​ពី​ប្រភព​ខាងលើនេះ​លោក​អភិបាលរង​ស្រុក​កំរៀង​ក៏បាន​បង្ហើប​ប្រាប់​ឱ្យ​ដែរ​ថា​ ​ក្រោយ​ប្រមូល​ផល​ផ្លែ​មៀននៅ​ជុំ​ទី​២​របស់​ប្រជាកសិករ​នេះ​ភាគី​ថៃ​បាន​អនុញ្ញាតិ​ឱ្យ​ប្រជាកសិករ​មួយចំនួន​បាន​នាំ​ចូលទៅ​លក់​មួយចំនួន​ហើយ​។​ហើយ​ការ​អនុញ្ញាតិឱ្យ​នាំចូល​កសិផល​ផ្លែ​មៀន​ចំនួន​តិច​នេះ​ខ​ណះ​ដែល​ភាគី​ថៃ​កំពុង​ពង្រឹង​វិធានការ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កី​វីដ​១៩​ដែល​កំពុង​វាយលុក​ក្នុង​សហគមន៍​របស់​ពួកគេ​។​

បើទោះបី​បែបណា​ក៏ដោយចុះ​ប្រជាកសិករ​២​នាក់​ខាងលើ​បញ្ជាក់​ជំ​ហ៊​រថា​ក្រោយពី​រាជរដ្ឋាភិបាល​ជួយ​រំលែក​ទុក្ខ​ក្នុងដំណាក់កាល​ប្រមូល​ផល​ជុំ​ទី​១​ការប្រមូល​ផល​ជុំ​ទី​២​នេះ​ពួកលោក​និង​កសិករ​ផ្សេងទៀត​មិនសូវ​បារម្ភ​ទេ​អាច​លក់​នៅលើ​ទីផ្សារ​ក្នុងស្រុក​ខ្លះ​និង​នាំទៅ​ទីផ្សារ​ប្រទេស​ថៃ​ខ្លះ​វា​សម​ល្មម​និង​ទទួលយកបាន​ហើយ​បញ្ហា​នេះ​រងចាំ​ស្ថានភាព​កូ​វីដ​១៩​បាន​ធូ​ស្រាល​ចំរក​ដំណោះស្រាយ​បន្តទៀត​សង្ឃឹមថា​និង​មាន​លទ្ធផល​ល្អ​មិន​ខាន​៕​

អត្ថបទ៖ សៅ សារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៧ នាទី មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ២ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២ ម៉ោង មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម