Connect with us

ព័ត៌មានជាតិ

ស្ត្រីវិជ្ជមាន ជំងឺកូវីដ-១៩​ សម្រាលកូនប្រុស ដោយសុវត្ថិភាព

បានផុស

នៅ

ស្ត្រីម្នាក់ មានវិជ្ជមានជំងឺកូវីដ-១៩ បានសម្រាលបានកូនប្រុស ដោយសុវត្ថិភាពទាំងម្តាយ និងកូនក្នុងមណ្ឌលព្យាបាលវិទ្យាល័យ ហ៊ុន សែនភូមិថ្មី ស្ថិតនៅភូមិថ្មី សង្កាត់ឡាបានសៀក ក្រុងបានលុង ខេត្តរតនគិរី។

ករណីនេះជាលើកទី៥ហើយនៅក្នុងខេត្តរតនគិរី ដែលមានអ្នកជំងឺត្រូវបានក្រុមគ្រូពេទ្យជួយសម្រាលកូនបានជោគជ័យនៅមណ្ឌលព្យាបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស្រ្តីដែលក្រុមគ្រូពេទ្យ​ជួយសម្រាលកូន ដោយជោគជ័យមានឈ្មោះ សៀង ណាក់ អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី បានចូលមកសម្រាកព្យាបាលជំងឺកូវីដ-១៩ នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២១ ហើយបានឈឺពោះសម្រាលកូននៅវេលាម៉ោង៣ជិតភ្លឺ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ។

ទាំងម្តាយ និងកូនមានសុខភាពល្អ និងត្រូវបានមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យប្រចាំការនៅមណ្ឌលព្យាបាលផ្ទាល់។

ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី ក៏ដូចជាក្រុម គ្រួសារ អ្នកជំងឺ បានសម្ដែងការគោរព កោតសរសើរ ចំពោះ ការតាំងចិត្តភាពអង់អាច ក្លាហានរបស់ក្រុមគ្រូពេទ្យជួរមុខ បានលះបង់ទាំងកម្លាំងកាយកម្លាំងចិត្ត ក្នុងការ បម្រើសេវាសុខភាព និងសង្គ្រោះប្រជាពលរដ្ឋក្នុងពេលមានជំងឺកូវីដ-១៩៕

អត្ថបទៈ វុទ្ធឦសាន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម