Connect with us

ព័ត៌មានជាតិ

បិទខ្ទប់ភូមិភ្នំ១០០ ក្នុងស្រុកកំរៀង បន្ទាប់ពីរកឃើញវិជ្ជមានកូវីដជិត១០០នាក់​

បានផុស

នៅ

ភូមិ​ភ្នំ​១០០ គឺជា​ភូមិ​មួយនៅក្នុង​ឃុំ​ត្រាង ស្រុក​កំរៀង ខេត្តបាត់ដំបង ហើយក៏​ជា​ភូមិ​មួយ​ស្ថិតនៅ​ជាប់​នឹង​ព្រំប្រទល់​ប្រទេស​ថៃ​ផងដែរ​។​

កាលពី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១ អាជ្ញាធរ​ស្រុក​កំរៀង បាន​ចុះ​បិទ​ខ្ទប់​ភូមិ​នេះ​ជា​បណ្តោះអាសន្ន ដោយ​សារ​រកឃើញ​អ្នក​ឆ្លង​កូ​វីដ-១៩ នៅក្នុង​សហគមន៍​កាន់តែ​ច្រើនឡើង​គួរអោយកត់សម្គាល់​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី រី ហេង មេឃុំ​ត្រាង បាន​បញ្ជាក់ថា ដើមឡើយ​គឺ​កាលពី​ថ្ងៃទី​១០ ខែកញ្ញា មាន​អ្នកភូមិ​ម្នាក់បាន​ទៅ​សួរ​សុខ​ទុក្ខ​បងប្អូន​ដែល​សម្រាក​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ស្រុក​សំពៅ​លូន ដោយ​នៅពេលនោះ​ក្រុមគ្រូពេទ្យ​ក៏បាន​យក​សំណាក​បុគ្គល​រូបនោះ​ទៅពិនិត្យ ក៏​ស្រាប់តែ​លទ្ធផល​បញ្ជាក់ថា​ វិជ្ជមាន ទើប​មាន​ការ​ភ្ញាក់ផ្អើល​ក្នុងភូមិ​ភ្នំ​១០០ទាំងមូល​តែម្តង​។​

លោកស្រី​មេឃុំ​បាន​បន្តថា លុះ​នៅ​ថ្ងៃទី​១១ គឺ​រកឃើញ​វិជ្ជមាន​ចំនួន១៧នាក់ ថ្ងៃ​១២ រកឃើញ​បន្ត​ចំនួន២២ នាក់ ថ្ងៃ​១៣ រកឃើញ២៦នាក់ និង​ថ្ងៃទី​១៤ ម្សិលមិញ​នេះ រកឃើញ​ចំនួន២២នាក់ សរុប​ទាំងអស់​មាន​ចំនួន ៨៨នាក់( ស្រី៥២នាក់​) ក្នុងចំណោម​មនុស្ស​ទៅយក​សំណាកជិត៤០០នាក់ ហើយ​នៅថ្ងៃនេះ​ដែរ អ្នក​ដែល​នៅ​សេសសល់ បាន​នឹងកំពុង​បន្តធ្វើ​ដំណើរ​ទៅយក​សំណាក​បន្ថែមទៀត​៕

អត្ថបទ៖ សោ និយម​រ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម៨ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ៨ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៩ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ១០ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម