Connect with us

ព័ត៌មានជាតិ

អ្នកឃ្លាំមើលសង្គម ៖ បើកសាលារៀនឡើងវិញ ជាគំនិតផ្ដួចផ្ដើមមួយដ៏ល្អ ដែលចង់ឲ្យមានប្រក្រតីភាពក្នុងសង្គម

បានផុស

នៅ

នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១នេះ សាលារៀនចាប់ពីថ្នាក់អនុវិទ្យាល័យឡើងទៅ នៅរាជធានីភ្នំពេញ និងតាម​បណ្ដា​ខេត្តមួយចំនួនទៀត បានចាប់ផ្ដើមបើកដំណើរការរៀន និងបង្រៀនឡើងវិញ បន្ទាប់ពីបានផ្អាកដំណើរការ អស់រយៈពេលជាច្រើនខែ ចាប់តាំងពីមានការព្រឹត្តិការណ៍ «សហគមន៍២០កុម្ភៈ» មក។ ការចាប់ផ្ដើមនេះ បន្ទាប់ពី​មាន​ការណែនាំ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលឲ្យរៀបចំបើកដំណើរការ​សាលារៀន នៅតំបន់ណា ដែលមិនមានការរាតត្បាតជំងឺកូវីដ-១៩ ឬក៏មានការរាតត្បាតតិចតួច ដោយមិនចាំបាច់រង់ចាំ ទាល់​តែ​បើកក្នុងក្របខណ្ឌទូទាំងប្រទេសតែម្ដងនោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការបើកដំណើរការសាលារៀន​ ជាបណ្ដើរៗឡើងវិញនេះ ក៏បន្ទាប់ពីការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ អាយុចាប់ពី​១៨​​​ឆ្នាំ​ឡើងទៅ គិតត្រឹមថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ បានចំនួនជាង៩លាន ៧សែននាក់ ដែលស្មើនឹង៩៧,​៧៤​% ធៀបជាមួយចំនួនប្រជាជនគោលដៅ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី១២ឆ្នាំ ទៅក្រោម១៨ឆ្នាំ បាន ចំនួន៨៧,២៣% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៩៦៦,៩៣១នាក់។

សម្រាប់ការបើកដំណើរការ សាលារៀនឡើងវិញជាបណ្ដើរៗនេះ ត្រូវបានអ្នកឃ្លាំមើលបញ្ហាសង្គម យល់ឃើញថា ជាគំនិតផ្ដួចផ្ដើមមួយដ៏ល្អ ដែលចង់ឲ្យមានប្រក្រតីភាពឡើងវិញនៅក្នុងសង្គម បន្ទាប់ពីមានការរាតត្បាតជំងឺកូវីដ-១៩ អស់រយៈពេលជិត២ឆ្នាំកន្លងមកនេះ។

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតត្យសភាកម្ពុជា និងជាអ្នកឃ្លាំមើលបញ្ហាសង្គម បានមានប្រសាសន៍នៅថ្ងៃទី១៥ ខែកញ្ញានេះថា ការ​ចាប់​ផ្ដើមបើកសាលារៀនឡើងវិញនេះ គឺជាគំនិតផ្ដួចផ្ដើមមួយដ៏ល្អ ដែលចង់ឲ្យមានប្រក្រតីភាពឡើងវិញ នៅក្នុង​សង្គម បន្ទាប់ពីរងការរាតត្បាតនៃជំងឺកូវីដ-១៩ រយៈពេលជិត២ឆ្នាំកន្លងមកនេះ។ លោកថា ប្រសិនបើយើងមិន​ចា​ប់​ផ្ដើមដំណើរការសាកល្បង នូវអ្វីដែលរាជរដ្ឋាភិបាល បានខិតខំទប់ស្កាត់ការាតត្បាត ជាពិសេសការ​ស្វែងរកវ៉ាក់​សាំង មកចាក់ជូនប្រជាពលរដ្ឋទេ​នោះ ការខិតខំប្រឹងប្រែងរបស់យើង ប្រាកដជាមិនសូវគ្មានន័យនោះឡើយ។

លោកបណ្ឌិត ឈត ប៊ុនថង បានលើកឡើងថា ទាំងអង្គការសុខភាពពិភពលោក ទាំងប្រទេសក្នុងតំបន់ ក៏ដូចជា​ប្រ​ទេ​សកម្ពុជាផងនោះ តែងតែលើកឡើងថា យើងត្រូវរស់នៅតាមបែបគន្លងថ្មី។ រស់នៅតាមបែបគន្លងថ្មីនេះ មិនមែន​មានន័យថា យើងត្រូវសំងំនៅតែក្នុងផ្ទះរហូតនោះទេ តែជាការរស់នៅ ដែលគោរពនូវវិធានសុខាភិបាល វិធានការ៣​ការ​ពារ ៣កុំ និងវិធានការផ្សេងៗទៀត។ អ្នកឃ្លាំមើលបញ្ហាសង្គមរូបនេះ បានលើកឡើងទៀតថា «ចឹងទេ! ខ្ញុំគិតថា ការចេញដំណើរនេះ វាជារឿងល្អ ប៉ុន្តែគ្រាន់តែថា យើងធ្វើយ៉ាងម៉េច ត្រូវតែបន្តគោរពអ្វី ដែលជាវិធានសុខាភិបាល ហើយនិង៣កុំ ៣ការពារ ដែលរាជរដ្ឋាភិបាលបានលើកហ្នឹង ហើយបើបន្តតាមដានថាតើ ដំណើរការដែលយើងចាប់​ផ្ដើមបើកដំបូងហ្នឹង វាល្អបានកម្រិតណា ប្រសិនបើវាជាការល្អ រឿងហ្នឹងអាចថា រាជរដ្ឋាភិបាលអាចនឹងបន្ត បើក​ថ្នា​ក់​ក្រោមៗជាងហ្នឹង ឬមួយក៏បន្តឲ្យមានសកម្មភាព ខាងទេសចរណ៍ ឬក៏វិស័យផ្សេងៗទៀត ដំណើរការបណ្ដើរៗ ដូ​ច​បណ្ដាប្រទេសមួយចំនួនដែរ»។

លោកបណ្ឌិត ឈត ប៊ុនថង ប្រធានផ្នែកទំនាក់ទំនងវប្បធម៌ អប់រំ និងទេសចរណ៍នៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិតត្យសភាកម្ពុជា បានលើកឡើងដែរថា ប្រសិនបើប្រទេសយើង នៅបន្តផ្អាកដំណើរការសាលារៀនទៀត​នោះ នឹងរងការខាតបង់ច្រើនថែមទៀត ជាពិសេសនឹងធ្វើឲ្យគុណភាពអប់រំ និងគុណភាពនៃការកសាងធនធាន​មនុ​ស្ស នឹងមានការថយចុះជាមិនខាន។ លោកថា ការសិក្សាពីចង្ងាយ ឬក៏អនឡាញនោះ មិនដូចជារៀនផ្ទាល់​នោះ​​ទេ​។

គួរឲ្យដឹងដែរថា នៅថ្ងៃទី១៥ ខែកញ្ញានេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសបើកយុទ្ធ​នា​ការ​ចាក់វ៉ាក់សាំងស៊ីណូវ៉ាក់ ដល់កុមារ ដែលមានអាយុ៦ឆ្នាំ ដល់១២ឆ្នាំ នៅព្រឹកថ្ងៃទី ១៧ ខែ​កញ្ញា នៅវិមានសន្តិ​ភាព។ ការសម្រេចបែបនេះ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដើម្បីឈានទៅបើកសាលារៀន ថ្នាក់​បឋមសិក្សា​បន្តទៀត បន្ទាប់ពីការបើកថ្នាក់អនុវិទ្យាល័យ និងវិទ្យាល័យថ្ងៃនេះ៕  

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម