Connect with us

ព័ត៌មានជាតិ

រកឃើញអ្នកឆ្លងជំងឺកូវីដ ពាក់ព័ន្ធនឹងផ្សារ KRD ស្រុកកំរៀង កើនឡើងជាង៤០០នាក់ហើយ

បានផុស

នៅ

អាជ្ញាធរស្រុកកំរៀង បានឲ្យដឹងថា តួលេខអ្នកឆ្លងជំងឺកូវីដ១៩ ពាក់ព័ន្ធនឹងផ្សារខេអឌី(KRD) ស្រុកកំរៀង បានកើនឡើងចំនួនជាង៤០០នាក់ ខណៈដែល​អាជ្ញាធរ​ និង​មន្ត្រី​សុខាភិបាល​កំពុង តែ​បន្ត​យក​សំណាក លើ​អ្នកភូមិ​និង​អាជីវករ​ពាក់ព័ន្ធ​បន្ថែមទៀត។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក សុខ គឹម​ខុន អភិបាលស្រុក​កំរៀង បាន​បញ្ជាក់ថា គិត​ត្រឹម​ល្ងាច​ថ្ងៃ ទី​១៤​ខែកញ្ញា តួលេខ​អ្នកពាក់ព័ន្ធ​នឹង​ផ្សារ K R D មាន​អ្នក​ឆ្លង​កើន​ឡើងដល់ ៤០៧​នាក់​ក្នុង នោះ​ស្ត្រី​២៣២​នាក់ ក្នុងចំណោម​អ្នក​មក​យក​សំណាក​ចំនួន​១១៧៦​នាក់ ស្ត្រី​៦៣៩​នាក់​។ លោក​អភិបាលស្រុក​បានឲ្យដឹង​ថា បច្ចុប្បន្ន អាជ្ញាធរ​និង​មន្ត្រី​សុខាភិបាល​កំពុង​បន្ត យក​សំណាក​លើ​អ្នកពាក់ព័ន្ធ​បន្ថែមទៀត ខណៈដែល​ប្រជាពលរដ្ឋ​ខ្លះ​កំពុងសម្ងំ​នៅក្នុង​ផ្ទះ មិន​ព្រម​ចេញមក​យក​សំណាក។​

លោក​បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​និង​អាជីវករ​ទាំងអស់​ ដែល​ពាក់ព័ន្ធសហការមក​យក សំណាក​ឲ្យ​បាន​លឿន​ និង​គ្រប់គ្នា ដើម្បី​កុំឲ្យ​ឆ្លង​ចូល​សហគមន៍​កាន់តែច្រើន​ថែមទៀត។​

​លោក សុខ ​គឹម​ខុន ​បន្ថែមថា មូលហេតុ​ដែលមាន​ការ​ផ្ទុះ​ជំងឺ​កូ​វីដ​១៩ ក្នុង​ផ្សារ​KRD ក្នុងភូមិ​អូ​ដារ​លើ ស្រុក​កំរៀង និង​រាលដាល់​ដល់​ភូមិ​ទាំងមូល​នេះ ដោយសារតែប្រជាពលរដ្ឋ​ម្នាក់ ​បាន​ចូលទៅទិញ​ទំនិញ​នៅ​ទឹកដី​ថៃ យកមក​លក់​នៅ​ផ្សារ​KRD នេះ​រហូតដល់​ថ្ងៃទី​០៧ ខែកញ្ញា គាត់​មាន​អាការៈ​ខុសធម្មតា ក៏​ពិនិត្យ​សំណាក​ឃើញ​មាន​កូ​វីដ​១៩ និងក្រោយមក​រកឃើញ ប្រជាពលរដ្ឋ​ម្នាក់ទៀត​ ដែល​ទៅទិញ​ទំនិញ​នៅ​ផ្សារ​ថៃ​ដែរ​ មាន​វិជ្ជមាន​កូ​វីដ​១៩​ផងដែរ។​

​ដោយ​ឃើញ​ដូច្នេះ​អាជ្ញាធរ និង​មន្ត្រី​សុខាភិបាល ​ចាប់ផ្តើម​ពិនិត្យ​សំណាក​លើ​ប្រជាពលរដ្ឋ និង អាជីវករ​ដែលចេញ​ចូលទៅ​ទិញ​ទំនិញ​ នៅ​ផ្សារ​ថៃ​យកមក​លក់​នៅ​ផ្សារ​KRDនេះ ទើប​ឃើញ​ជា​បន្តបន្ទាប់​កាន់តែ​ច្រើន​ឡើង រហូតដល់​បិទ​ខ្ទប់​ភ្លាមៗ​នៅ​ទីតាំង​ផ្សារ​នេះ និងបន្ត​បិទ​ភូមិអូរ​ដា លើទាំងមូល​តែម្តង រហូតដល់​មានការ​ជូនដំណឹង​ជាថ្មី ដើម្បី​ទប់ស្កាត់​កុំឲ្យ​ឆ្លង​រាលដាល​ទៅ​ភូមិ ផ្សេងៗ​ទៀត​៕

អត្ថបទ៖ សោ និយម​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៣ នាទី មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម