Connect with us

ព័ត៌មានជាតិ

អាជ្ញាធរក្រុងប៉ោយប៉ែតចុះផ្សព្វផ្សាយវិធានការក្រសួងសុខាភិបាល ៣កុំ និង៣ការពារ

បានផុស

នៅ

ក្រោយពី​ជំងឺកូ​វិដ​១៩​ប្រភេទ​ដែល​តា បានចាប់ផ្ដើម​វាយលុក​ជាថ្មី​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ ក្រោយមក​គេ​បាន​សង្កេតឃើញ​អាជ្ញាធរ​និង​សមត្ថកិច្ច​បានចាប់ផ្ដើម​ចាត់​វិធី​នៃ​ការអនុវត្ត​បម្រាម​គោចរ​សារជាថ្មី ទាក់ទិន​ទៅនឹង​ការវាយលុក​ពី​ជំងឺ​កូ​វិដ​១៩​ប្រភេទ​ដែល​តា​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ទៅលើ​សុខភាព​របស់​ប្រជាពលរដ្ឋនៅក្នុង​ក្រុង​ប៉ោយប៉ែត​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់ដែរថា នៅ​យប់​ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ នេះ ​អាជ្ញាធរ​មូលដ្ឋាន​នៅក្នុង​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែលមាន​កម្លាំង​ប្រជា​ការពារ ​និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ទៀត​នោះ បាន​ចុះ​ផ្សព្វផ្សាយ​តាម​គោលដៅ​ធំៗ​ជាច្រើន​នៅក្នុង​ក្រុង​ប៉ោយប៉ែត តែម្តង ដូចជា ​នៅតាម​តំបន់​ផ្សារ​រាត្រី និង​ផ្សារ​ផ្សេងៗ​ទៀត ដែល​អាជីវករ​កំពុងតែ​ប្រកបមុខរបរ​លក់ដូរ​ប្រចាំ​ថ្ងៃនោះ ធ្វើយ៉ាងណា​ឲ្យ​ប្រជាពលរដ្ឋ​យើង​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ និង​ក្រសួងសុខាភិបាល​ឲ្យ​បានល្អ​បំផុត ទាក់ទង​នឹង​ការរក្សា​គម្លាត ការជួប​ជុំគ្នា និង​ការពាក់​ម៉ាស​ជាដើម​នោះ​។​

សូម​បញ្ជាក់ដែរថា ចាប់ពី​ថ្ងៃទី៩​ ខែកញ្ញា ​ឆ្នាំ២០២១​នេះ​ ក្រោយពី​អាជ្ញាធរ​មូលដ្ឋាន​និង​ក្រសួងសុខាភិបាល​បាន​រកឃើញ​អ្នក​ឆ្លង​កូ​វិដ​១៩​ប្រភេទ​ដែល​តា​នៅតាម​មូលដ្ឋាន​មួយចំនួន និង​នៅតាម​ទីផ្សារ​មួយចំនួន​ទៀតផង ។​

លោក ​ភោក​ លន ចៅសង្កាត់​ប៉ោយប៉ែត​បាន​ឲ្យ​ដឹងថា​ យើង​ត្រូវតែ​ពង្រឹង​ច្បាប់​បម្រាម​គោល​ចរ​ឲ្យ​បានល្អ​បំផុត​ដើម្បីអោយ​ក្រុមអាជីវករ​តាម​ផ្សារ​តូចធំ​ និង​អ្នកធ្វើដំណើរ​ថ្មើរជើងក្តី​និង​រថយន្ត​ម៉ូតូ​ក្តី ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​សហការ​ឲ្យ​បានល្អ​បំផុត​ជាមួយ​ក្រសួងសុខាភិបាល​ឲ្យ​បានល្អ​បំផុត។

លោក​បាន​បន្តទៀតថា ​មួយ​រយៈ​នេះ​យើង​បាន​រកឃើញ​ប្រជាពលរដ្ឋ​យើង​មាន​វិជ្ជមានកូ​វិដ​១៩​ នៅតាម​មូលដ្ឋាន​និង​នៅតាម​ទីផ្សា​រហូតដល់​មាន​អត្រា​កើនឡើង​ខ្ពស់បំផុត​ដែល​មិន​ធ្លាប់មាន​ពីមុនមក។ លោក​ថា ដោយមាន​ការឯកភាព​ពី​គណៈបញ្ជាការ​ខេត្ត​ក្រុង​ បាន​តម្រូវ​ឲ្យ​អាជ្ញាធរ​មូលដ្ឋាន​ចុះ​សុខ​ធ្វើការ​ផ្សព្វផ្សាយ​ជាបន្ទាន់​លើ​វិធានការ​របស់​ក្រសួងសុខាភិបាល​ និង​រាជរដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ឲ្យ​ពលរដ្ឋ​របស់​យើង​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​នោះ​៕

អត្ថបទ៖ ពៅ​រិ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៣ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ៨ នាទី មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១០ នាទី មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១២ នាទី មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

ព័ត៌មានអន្ដរជាតិ៣៣ នាទី មុន

ក្រោយឈ្នះឆ្នោត តើលោក ពូទីន នឹងហោះទៅទស្សនកិច្ចប្រទេសមហាមិត្ត​ណាមុនគេ?

Sokha Hotels

ព័ត៌មានពេញនិយម