Connect with us

ព័ត៌មានជាតិ

ខេត្ត​កំពង់ធំ ប្រកាស​បើក​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ​អាយុ​ចាប់ពី​៦​ដល់​១២​ឆ្នាំ​នៅ​ថ្ងៃទី​១៧​កញ្ញា

បានផុស

នៅ

ភ្នំពេញ​ ៖​ រដ្ឋបាលខេត្ត​កំពង់ធំ​បានប្រកាស​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ដល់​កុមារ​ចាប់ពី​អាយុ ៦ ឆ្នាំ​ដល់ ១២​ឆ្នាំ នៅ​ថ្ងៃទី​១៧​ខែកញ្ញា​ឆ្នាំ​២០២១​តទៅ​នៅតាម​ទីតាំង​ចំនួន​៣៩​នៅ​ទូទាំង​ខេត្ត​។​

លោក សុខ លូ អភិបាលខេត្ត​កំពង់ធំ​បានឱ្យដឹង​ក្នុង​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​១៥​កញ្ញា​នេះ​ថា​ដើម្បី​ចូលរួមចំណែក​ក្នុងការ​សម្រេច​គោលដៅ​ដែល​បានដាក់ ចេញ​ដោយ​រាជរដ្ឋាភិបាល​រដ្ឋបាល​ខេត្តកំពង់ធំ នឹង​ផ្តល់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ ដោយ​ឥត គិតថ្លៃ​ជូន​កុមារ ដែលមាន​អាយុ​ចាប់ពី​៦​ឆ្នាំ ដល់​១២​ឆ្នាំ ទូទាំង​ខេត្តកំពង់ធំ តាម​គោលការណ៍​ស្ម័គ្រចិត្ត​នៅតាម​ទីកន្លែង​ចំនួន​៣៩​ទីតាំងនៅ​ក្នុងស្រុក​ក្រុង​ទូទាំង​ខេត្ត​។​

លោក​អភិបាលខេត្ត​បាន​បន្តថា​ ជា​មួយគ្នានេះ រដ្ឋបាលខេត្ត​សូម​អំពាវនាវ​ដល់ មាតាបិតា និង​អាណាព្យាបាល​គ្រប់រូប​នាំ​បុត្រ​ធីតា ឬ​សាច់ញាតិ​ដែលមាន​អាយុ​ចាប់ពី​៦​ឆ្នាំ ដល់​អាយុ ១២​ឆ្នាំ​មក​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​១៩ នៅ​ទីតាំង នឹង​ពេលវេលា​ដែល​បានកំណត់ ដោយ​ត្រូវ​យកមក​ជាមួយ​នូវ​ឯកសារ​ដូចជា​សំបុត្រកំណើត សៀវភៅ​ស្នាក់នៅ សៀវភៅ​គ្រួសារ ឬ​លិខិតឆ្លងដែន និង​ត្រូវមាន​លិខិត​ព្រមព្រៀង​អនុញ្ញាតឱ្យ​ចាក់​វាក់​សាំង​បង្ការ​កវី​ដ​១៩ ជា លាយលក្ខណ៍អក្សរ​ពី​សំណាក់ មាតាបិតា និង​អាណាព្យាបាល​។​

លោក​អភិបាលខេត្ត​បាន​បន្តថា ក្នុងករណី កុមារ​នោះ​ស្នាក់នៅ​ឆ្ងាយ​ពី​មាតាបិតា ឬ អាណាព្យាបាល តម្រូវឱ្យ​មាតាបិតា ឬ​អាណាព្យាបាល​បំពេញ​នូវ​លិខិត​ព្រមព្រៀង​នេះ​ជា លាយលក្ខណ៍អក្សរ ហើយ​ផ្ញើ​តាម​ប្រព័ន្ធ​អន​ឡាញ​មក​បុត្រ​ធីតា ឬ​សាច់ញាតិ​ដើម្បី​ផ្ដល់ឱ្យ​គ្រូពេទ្យ​នៅ​ទីតាំង​ចាក់​វ៉ាក់សាំង​ផ្ទាល់​។ អ្នកគ្រប់គ្រង​ចំពោះ​កុមារកំព្រា​ដែល​រស់​នៅតាម​មណ្ឌល​។​ក្នុងករណី​កុមារ នោះ​ជា​ជនអនាថា​ដែល​ពុំមាន​អាណាព្យាបាល ឬ​មិនមាន​ទីតាំង​ស្នាក់នៅ​ពិត ប្រាកដ​ត្រូវមាន​លិខិតបញ្ជាក់​ចេញ​ដោយ​អាជ្ញាធរ​មូលដ្ឋាន​។

យ៉ាង​ណា​ក៏ដោយ លោក​អភិបាលខេត្ត​បាន​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ចូលរួម​អនុវត្ត​ឲ្យ បាន​ខ្ជាប់ខ្ជួន​នូវ​វិធាន​សុខាភិបាល ជាពិសេស​វិធានការ “៣​ការពារ ៣​កុំ ដើម្បី​ការពារ​ខ្លួនឯង ក្រុមគ្រួសារ និង សហគមន៍​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​។​

គួរ​បញ្ជាក់ថា សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ១៥ កញ្ញា​នេះ​បានចេញ​សារ​សំឡេង​ណែនាំ​ដល់​គណៈ កម្ម​ការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​ទូទាំងប្រទេស​ក៏ដូចជា​អនុគណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​រាជធានី​ខេត្ត​ទាំងអស់​អំពី​ការសម្រេច​ឱ្យ​ចាក់​វ៉ាក់សាំង​សម្រាប់​កុមារ​ដែល​អាយុ​ចាប់ពី ៦ ឆ្នាំ​ដល់ ១២​ឆ្នាំនេះ ដើម្បី​ផ្ដល់ឱកាស​ដល់​កុមារ​ដែល​សិក្សា​នៅ​ថ្នាក់បឋមសិក្សា​អាច​ចូល​សិក្សា​រៀនសូត្រ​ឡើងវិញ ខណៈ​កុមារ​អាយុ​ចាប់ពី ១២​ឆ្នាំ​ដល់ ១៨​ឆ្នាំ ដែល​ទទួលបាន​ការចាក់​វ៉ាក់សាំង​រួចហើយ ប្រមាណ​ជាង​មួយ​លាន​ប្រាំពីរ​សែន​នាក់ ត្រូវបាន​អនុញ្ញាត​ឱ្យចូល​សិក្សា​រៀនសូត្រ​ឡើងវិញ​ចាប់ពី​ថ្ងៃ ១៥​កញ្ញា​នេះ​តទៅ​។​

នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​គូស​បញ្ជាក់​ទៀត​ថា​ «​បើ​មិន​ដូច្នោះ​ទេ​កុមារ​កម្រិត​ម​ត្តេ​យ្យ​សិក្សា​និង​មិនបាន​ចូលរៀន​ខាង​ណា​កុមារ​ដែល​សិក្សា​អនុវិទ្យាល័យ​និង​វិទ្យាល័យ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​សិក្សា​ឡើងវិញ​ហើយ​»​។

រាជរដ្ឋាភិបាល​ក៏​នឹង​ពិនិត្យ​លើ​លទ្ធភាព​ដើម្បី​បន្ត​ចាក់​វ៉ាក់សាំង​ក្នុង​ជំហាន​បន្តបន្ទាប់​ទៀត​សម្រាប់​កុមារ​ថ្នាក់​ម​ត្តេ​យ្យ​ចាប់ពី​អាយុ ៣​ឆ្នាំ​ឡើងដល់​៥​ឆ្នាំ​ផងដែរ​។

សូម​បញ្ជាក់​ជូន​ថា​ កុមារ​ដែលមាន​អាយុ​ចាប់ពី ៦ ឆ្នាំ​ដល់ ១២​ឆ្នាំ​តាម​ទូរលេខ​មាន​ប្រមាណ​ពី​១​លាន​៨​សែន ទៅ​១​លាន ៩​សែន​នាក់​តែប៉ុណ្ណោះ​ខណៈដែល​យើង​មាន​វ៉ាក់សាំង​នៅក្នុង​ដៃ​ដែល​អាច​ចាប់ផ្តើម​បើក​យុទ្ធនា​ការចាក់​បាន​។​

​ជាមួយគ្នានេះ​សម្ដេច​ក៏បាន​អំពាវនាវ​ឲ្យ​មាតាបិតា​អាណាព្យាបាល​នាំ​កូនចៅ​របស់ខ្លួន​ដែល​មាន​អាយុ​ចាប់ពី​៦​ឆ្នាំ​ឡើង ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្រប់ៗ​គ្នា​៕​

ដោយ ៖ សំអឿន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៧ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម