Connect with us

ព័ត៌មានជាតិ

ប្រ​ធាន​សមាគម​អតីត​យុទ្ធជន​កម្ពុជា​ខេត្ត​កំពង់ធំ​បន្ត​ជួយ​គ្រួសារ​អតីត​យុទ្ធជន​ពលី​១០​គ្រួសារ មាន​ជីវភាព​លំបាក​ខ្វះខាត​

បានផុស

នៅ

កំពង់ធំ ​៖ ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ និង​ក្រុមការងារ​រួមទាំង​អាជ្ញាធរ បាន​បន្ត​ចុះ​សំណេះសំណាល​សាកសួរ​ទុក្ខ និង​ពង្រឹង​វិធានការ ការពារ​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​មេរោគ​កូ​វីដ​-១៩ និង​ជួយឧបត្ថម្ភ​ស្បៀងអាហារ​ដល់ បងប្អូន​អតីតយុទ្ធជន​ពលី និង​អតីត​យុទ្ធជន​ពិការ ១០​គ្រួសារ ដែល​កំពុងតែ​ជួប​នូវ​ជីវភាព​លំបាក​ខ្វះខាត រស់នៅ​ភូមិ​ទួល​គ្រើល ឃុំ​អណ្តូង​ពោធិ៍ ស្រុក​តាំងគោក ខេត្តកំពង់ធំ នៅ​រសៀល​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧ​ត្ត​ម​សេនីយ៍​ទោ​សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ពាំ​នាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ ពីស​ម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា និង​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី​ហ៊ុនសែន ដែល​សម្តេច​ចិត្ត​ទុកដាក់​ពី​សុខទុក្ខ និង​ជីវភាព​របស់​បងប្អូន​អតីតយុទ្ធជន និង​បាន​សំណូមពរ​អាជ្ញាធរ​ដែន​ដី បងប្អូន​អតីតយុទ្ធជន និង​ប្រជាពលរដ្ឋ មានការ​ប្រុងប្រយ័ត្ន​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​ក្រុមគ្រួសារ និង​ភូមិ​.​ឃុំ អនុវត្តតាម​ក្រសួងសុខាភិបាល ពិសេស​វិធានការ​៣​កុំ និង​៣​ការពារ របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សូម​អំពាវនាវ​ដល់​ក្រុមគ្រួសារ បងប្អូន​អតីតយុទ្ធជន​ទៅ​ចាក់​វ៉ាក់សាំង ដើម្បី​រាជរដ្ឋាភិបាល បើក​សាលារៀន និង​ពិធី​បុណ្យទាន​តាម​វត្ត​អារាម​ឡើងវិញ។

ឧ​ត្ត​ម​សេនីយ៍​ទោ​សោម ស៊ុន បាន​នាំ​យក​អំណោយ​ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ជួយឧបត្ថម្ភ ក្នុង​មួយ​គ្រួសារ​ទទួលបាន​អង្ករ​២៥​គីឡូក្រាម .​មី​១​កេស​.​ទឹកត្រី​១​យួរ .​ទឹក​សុទ្ធ ១​យួរ​និង​ត្រីខកំប៉ុង​១​យួរ ផងដែរ ។

អាជ្ញាធរ​ដែនដី និង​ក្រុម​គ្រួសារ​អតីតយុទ្ធជន បាន​ថ្លែងអំណរគុណ​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹ​ទ្ធ​ប​ណ្ឌិត ព្រមទាំង​ឯកឧត្តម​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី និង​សូម​គោរព​ជូនពរ​សម្តេច ឯកឧត្តម​និង​លោកជំទាវ រួម​និង​ក្រុមការងារ​គណៈកម្មាធិកា​រ​សមាគម​អតីតយុទ្ធជន​កម្ពុជា ខេត្តកំពង់ធំ ជួបតែ​សំណាងល្អ សម្រេច​ជោគជ័យ​គ្រប់​ភារកិច្ច ជៀស​ផុតពី​ជំងឺ​កូ​វីដ១៩​ទាំងអស់គ្នា៕

ដោយ ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម