Connect with us

ព័ត៌មានជាតិ

ភ្លៀង​១​មេ​ធំ​ ធ្វើ​ឲ្យ​ទឹក​ហូរ​ចេញពី​កសិណ ប្រាសាទ​បន្ទាយឆ្មា​ធ្វើ​ឲ្យ​លិច​ទីធ្លា​សាលា លិច​មណ្ឌល កា​២២២២ តែ​ជើងភ្នំ​ដង​រ៉ែក​ទឹក ស្រក

បានផុស

នៅ

បន្ទាយមានជ័យ ៖ នៅ​ល្ងាច ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ ២០២១​នេះ​មាន​ភ្លៀង​១​មេ​ធំ​ធ្វើ​ឲ្យ​ទឹក​ហូរ​ចេញពី​កសិណ ប្រាសាទ​បន្ទាយឆ្មា​ធ្វើ​ឲ្យ​លិច​ទីធ្លា​សាលា លិច​មណ្ឌល កា​២២២២ តែ​ជើងភ្នំ​ដង​រ៉ែក​ទៅជា​ទឹក ស្រក​វិញ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកម៉ៅ ស៊ី ប្រធាន​សហគមន៍​ទេសចរណ៍ ប្រាសាទបន្ទាយឆ្មារ បាន​ឲ្យ​ដឹង​ថា​ ក្រោយ​ភ្លៀង​មួយ​មេ​ធំ​ពី​ល្ងាច ដល់ យប់ ថ្ងៃ​ទី១៣ ខែកញ្ញា ស្ថានភាព ទឹក នៅ កសិណ ប្រាសាទបន្ទាយឆ្មារ ពេញ​ប្រៀប ហើយ​ហូរ​ចេញ​កាត់​ថ្នល់ នៅ ចំណុច ខ្លះ​ចំណែក អាង ជើងគ្រុស ឯណោះ វិញ ដែល​ជា​រមណីយដ្ឋាន ទេសចរណ៍ ពាក់កណ្តាល ធម្មជាតិ​ទទួល​ទឹក​ស្រុង​ចុះ​ពី​ខ្ពង់រាប និង ជើងជួរ​ភ្នំ ដងរែក ទោះបីជា​ទឹក​ហក់​ឡើង​ ក៏​ទឹកនៅមិនទាន់ ហូរលើ ខ្នង ប្រឡាយ និង ផ្លូវ​នៅ​ជិត​នោះ​ដែរ។

ចំណែក​លោក​យង់ យឺន អភិបាលរង ស្រុក​ថ្មពួក បាន​ឲ្យ​ដឹងថា ភ្លៀង​មួយ​មេ ដូច​បាក់​មេឃ​ពី​យប់មិញ បាន​បង្ក​ឲ្យ​លិច​ទីធ្លា មណ្ឌល ចត្តាឡីស័ក សាលាបឋមសិក្សា ថ្មពួក និង លិច ចូលក្នុង អគារ ២ ខ្នង តែ សំណាងល្អ ពលករ ចេញ អស់ ភាគច្រើន នៅសល់ តិចតួច ។ ទោះយ៉ាងណា ក្រុមការងារ ក៏ត្រូវ តែ ជម​ជម្លៀស​ពលករ​ទាំងអស់​នោះ​ទៅ​នៅ អគារ ដែល មិន លិច ទឹក ។

​លោក វរសេនីយ៍ ម៉ក់ សុង អតីត មេបញ្ជាការ ផ្នែក សឹក រង ស្រុក ថ្មពួក​បាន​និយាយថា​ មជ្ឈមណ្ឌល អភិវឌ្ឍន៍ អតីតយុទ្ធជន ខេត្តបន្ទាយមានជ័យ ឬ គេ និយម ហៅថា ដី​២២២២ នា រដូវវស្សា នេះ បាន រងគ្រោះ ដោយ ជំនន់ ទឹកភ្លៀង លិច ៤ លើក មកហើយ គឺ លិច ចំណុច ផ្លូវ ខ្លះ តែ ទីធ្លា ផ្ទះ សាលា ប៉ុស្តិ៍ សុខភាព និង ចម្ការ ច្បារ ដំណាំ គឺ លិច ទាំងអស់ ។ ហេតុនេះ អតីតយុទ្ធជន ស្នើសុំ ថ្នាក់លើ និង អ្នកជំនាញ ជួយ សិក្សា និង ដោះស្រាយ បញ្ហា នេះ ផង ។

​លោក គឹង វណ្ណ : អភិបាលរង ខេត្ត បន្ទាយ មា ជ័យ និង ជា ប្រធាន ក្រុមការងារ ចុះជួយ មូលដ្ឋាន ស្រុក ថ្មពួក ឲ្យ​ដឹង ដែរ ថា តាំងពី ល្ងាច ថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២១ លោក​បាន ដឹកនាំ ក្រុមការងារ ចុះ ពិនិត្យ ស្ថានភាព ជំនន់ ទឹកភ្លៀង នៅ ចំណុច ជើងភ្នំ ដងរ៉ែក ឃុំ បន្ទាយឆ្មារ ចំណុច ឣូ រ កំបុត ឃុំ គោក រមៀត និង ចំណុច ឣា ង ទឹក តា ឆាយ ឃុំ គំរូ ស្រុក ថ្មពួក ខេត្តបន្ទាយមានជ័យ ផងដែរ ពោលគឺ បន្ទាប់ពី ស្ថានភាព ទឹកបាន ហក់ ឡើង ខ្លាំង នៅ ៣ ថ្ងៃ មកនេះ ។ លោក ឲ្យ​ដឹងថា ឥឡូវនេះ ទឹកបាន ស្រក ចុះ ជា បណ្តើរៗ នៅ ប៉ែក ខាងលើ ដោយសារ ពុំមាន ភ្លៀង ថ្មី​ប៉ុន្តែ ទឹកបាន ស្រុង មក ខាងក្រោម នៅ ឃុំ ថ្មពួក ស្រុក ថ្មពួក ។ ក្នុងនោះ ស្ថានភាព ទឹក កំពុង ហូរ ជន់ ហៀរ ខ្ជាក់ ពី ពោះ ស្ទឹង បណ្តាល ឲ្យ លិច ផ្លូវ ២ កន្លែង និ ហូរ ច្រោះ ដី គល់ស្ពាន បា ឡេ ចាស់ មួយ នៅលើ ផ្លូវ ស្រែ ភ្ជាប់ ពី ថ្មពួក ទៅ ភ្នំ ព្រះ​។ លោក​បានបញ្ជាក់​ឲ្យ​ដឹង​បន្តទៀត​ថា ​ក្រុមការងារ បាន ប្រើកា រ៉ុង ច្រក ដី ទប់​កាយ ទប់ទឹក ឣា ច គ្រប់គ្រង ស្ថាន ការ បាន ដោយ មិនមាន គ្រោះថ្នាក់ មនុស្ស សត្វ ផលដំណាំ និង បង្ក ការខូចខាត ធំដុំ នោះទេ ៕
ដោយ ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃកំពុងបង្ខិតប្រទេសរបស់ខ្លួនឱ្យស្របច្បាប់ចំពោះការស្រឡាញ់ភេទដូចគ្នា

សន្តិសុខសង្គម៥ ម៉ោង មុន

ស្លាប់​កម្មករ​ម្នាក់ របួសធ្ងន់​ស្រាល​៣​នាក់​ក្នុង​ករណី​បាក់​ជញ្ជាំង​អាង​ស្តុក​ទឹក នៅសង្កាត់​គោក​រកា

ព័ត៌មានជាតិ៥ ម៉ោង មុន

លោក​បណ្ឌិត លី ធុជ ដឹកនាំ​កិច្ចប្រជុំ​តាម​ប្រព័ន្ធ​អន​ឡាញ ដើម្បី​ជំរុញ​កិច្ចសហប្រតិបត្តិការ និង​ពង្រឹង​អនុលោមភាព​នៃ​អនុសញ្ញា​អូ​តា​វ៉ា​ក្នុងចំណោម​រដ្ឋ​ភាគី​

ព័ត៌មានជាតិ៥ ម៉ោង មុន

កុំ​ភ្លេច​ត្រៀម CV! ស្អែក​នេះ ឱកាស​ការងារ​ថ្មី​បន្ថែមទៀត​ជិត ៥០០ កន្លែង​ក្នុង​វេទិកា​ការងារ​របស់ NEA

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​ស្តីពី​សុវត្ថិភាព​អគ្គិភ័យ​នៅតាម​សហគ្រាស គ្រឹះស្ថាន

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

ជីវិតកម្សាន្ដ៧ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម