Connect with us

ព័ត៌មានជាតិ

សិស្សានុសិស្ស លោកគ្រូ​អ្នកគ្រូ ខេត្ត​ប៉ៃលិន ថ្លែងអំណរគុណ​ស​ម្តេច​តេ​ជោ ដែល​បាន​បើក​ឲ្យ​សិស្ស ដំណើរការ​រៀន​សូត្រ​ឡើងវិញ​

បានផុស

នៅ

ប៉ៃលិន ៖ បន្ទាប់ពី​បិទ​នៅ​គ្រឹះស្ថានសិក្សា​សាធារណ​: និង​ឯកជន អស់​រយៈ​ពេល​យ៉ាង​យូរ ដោយសារ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍ នៅ​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ​២០២១​នេះ សិស្សានុសិស្ស និង​លោកគ្រូ​អ្នកគ្រូ មានការ​សប្បាយរីករាយ​យ៉ាងខ្លាំង ពេល​ឃើញ​សាលារៀន ត្រូវបាន​បើក​ឱ្យ​ដំណើរការ​ឡើងវិញ។

បើ​តាម​សំដី​យុវ​សិស្ស​ម្នាក់​ឈ្មោះ រតន​: ជា​សិស្ស​រៀន​ថ្នាក់​ទី​៩ នៃ​អនុវិទ្យាល័យ​ប​រយ៉ា​ខា បានឱ្យដឹងថា តំណាង​ឱ្យ​សិស្សានុសិស្ស​ទាំងអស់ ពួកគេ​ពិតជា​សប្បាយរីករាយ​យ៉ាងខ្លាំង ដែល​បាន​ចូលរៀន​នា​ថ្ងៃ​ដំបូង​នេះ បន្ទាប់ពី​សាលារៀន​ទាំងអស់​នៅក្នុង​ខេត្ត ក៏ដូចជា​ទូទាំង​ប្រទេស​កម្ពុជា ត្រូវ​បាន​បិទទ្វារ ដោយសារតែ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ចូលក្នុង​សហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យុវ​សិស្ស​ខាងលើ បាន​បន្ត​ឲ្យ​ដឹង​ថា ក្នុង​ការ​ចូលរៀន​នេះ ពួកគេ​ទាំងអស់គ្នា បាន​គោរព​តាម​ការណែនាំ​របស់​ប្រមុខ​រាជ​រដ្ឋ​ភិ​បាល (៣​ការពារ ៣​កុំ​) និង​អនុវត្តតាម​វិធានការ​នានា របស់​ក្រសួងសុខាភិបាល ដោយ​លាងដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល ពាក់​ម៉ាស​ជាប់​ជានិច្ច ព្រមទាំង​រក្សា​គម្លាត​សុវត្ថិភាព​ផងដែរ ។​ហើយ​ចំពោះ​ការ​ចូលរៀន​នេះដែរ​គឺ​ពួកគេ​បានទទួល​ការចាក់​វ៉ាក់សាំង​ប្រឆាំង​នឹង​ជំងឺ​កូ​វីដ​១៩ លើក​ទី​២ រួចរាល់ ទើប​រដ្ឋបាលខេត្ត និង​មន្ទីរអប់រំ​ខេត្ត អនុញ្ញាតឱ្យ​ចូលរៀន​សារជាថ្មី​ឡើងវិញ ។

ជា​មួយ​គ្នា​នេះ​ ពួកគេ​ក៏​សូម​ថ្លែងអំណរគុណ​ដល់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ដែល​បាន​អនុញ្ញាត​ឱ្យ​ដំណើរការ​ចូលរៀន​ឡើងវិញ​ផងដែរ​។

ចំណែក​លោកគ្រូ ទាវ សាម៉ុន គ្រូបង្រៀន​គណិតវិទ្យា នៃ​អនុវិទ្យាល័យ​ប​រយ៉ា​ខា បាន​ឱ្យ​ដឹង​ថា លោក​ពិតជា​សប្បាយចិត្ត​ខ្លាំង ខណៈ​ដែល​សាលារៀន​បាន​បើក​ឱ្យ​ដំណើរការ​ឡើងវិញ។ បន្ទាប់ពី​បាន​បិទទ្វារ​អស់​រយៈ​ពេល​ជាច្រើន​ខែ ដោយ​មានតែ​ការ​បង្រៀន​តាម​ប្រព័ន្ធ​អ៊ី​ន​ធើ​ណេ​ត ប៉ុណ្ណោះ។

លោក​បន្ត​ទៀត​ថា ការ​បង្រៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ពិតជា​ជួប​ការ​លំបាក​ច្រើន ដោយ​ជួនកាល​សិស្ស​នៅ​តំបន់ អត់​សូវ​មាន​សេវា សិស្ស​ខ្លះ​អត់​បាន​ប្រើ​ទូរសព្ទ​ទំនើប លំបាក​ក្នុង​ការ​មើល​មេរៀន ក៏ដូចជា​លំបាក​ក្នុងការ​ពន្យល់ ដើម្បីឱ្យ​សិស្ស​ងាយ​យល់​ជាដើម។

លោក​បញ្ជាក់​ទៀត​ថា តែ​ពេល​សាលា​បើក​ឡើងវិញ ការ​បង្រៀន​ផ្ទាល់​បង្ក​ភាព​ងាយស្រួល​ជាង ព្រោះ​អាច​ពិនិត្យ និង​ស្ទង់​មើល​ចំណេះដឹង​សិស្ស ព្រមទាំង​អាច​សួរនាំ​ត្រង់​កន្លែង​ណា​ដែល​ឆ្ងល់ និង​ធ្វើការ​ពន្យល់​បាន​ក្បោះក្បាយ​ថែមទៀត។

លោក​ក៏​សូម​អរគុណ​ដល់​លោកស្រី បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ក៏ដូចជា​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​បើក​ឱ្យ​សាលារៀន​មួយចំនួន​នៅក្នុង​ខេត្ត​ប៉ៃលិន បាន​ដំណើរការ​ចូលរៀន​សាជាថ្មី​ឡើងវិញ។

ទោះបីជា​យ៉ាងណា នៅ​ក្នុង​សាលារៀន​របស់លោក មុននឹង​ចូលដល់​បន្ទប់រៀន គឺ​មាន​អ្នក​ឈរ​ចាំ​បាញ់​អាល់កុល ព្រមទាំង​ពិនិត្យ​កំដៅ ដើម្បី​ការពារ​កុំឱ្យ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​សាជាថ្មី​ឡើងវិញ។

បើ​តាម​លោក តង់ ធារ៉ា ប្រធាន​មន្ទីរអប់រំ យុវជន និង កីឡា​ខេត្ត​ប៉ៃលិន បានឱ្យដឹង​ដែរ​ថា មុន​ហ្នឹង​ឲ្យ​ដំណើរ​ការរៀន​នៅក្នុង​សាលា ខាង​មន្ទីរអប់រំ យុវជន​និង​កីឡា បាន​ដាក់​បទបញ្ជាផ្ទៃក្នុង​ចំនួន​៨​ចំណុច ឲ្យ​គោរព​និង​អនុវត្តន៍​តាម​ផង​ដែរ​។

លោក​បាន​បន្ត​ថា ថ្ងៃនេះ នៅ​ទូទាំង​ខេត្ត បើក​សាលា​រៀន​ចំនួន​៣៦​កន្លែង ចាប់ពី​បឋមសិក្សា រហូតដល់​អនុវិទ្យាល័យ ដោយមាន​សិស្ស​ប្រមាណ​១១០៦៧​នាក់ ។ រីឯ​នៅ​តាម​សាលារៀន ដែល​ជា​តំបន់​មាន​ហានិភ័យ​ទាប គឺ​នឹង​បើក​ឱ្យ​ដំណើរការ​ជា​បន្តបន្ទាប់​នៅ​ថ្ងៃ​ខាងមុខ​ផងដែរ​៕

ដោយ ៖ សេង សុវណ្ណារិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម