លោក វង សូត ៖ មន្ត្រីជំនាញពាក់ព័ន្ធពិនិត្យការអនុវត្តសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ​ឲ្យច្បាស់លាស់ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ​-១៩​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

លោក វង សូត ៖ មន្ត្រីជំនាញពាក់ព័ន្ធពិនិត្យការអនុវត្តសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ​ឲ្យច្បាស់លាស់ក្នុងអំឡុងពេលប្រយុទ្ធនឹងកូវីដ​-១៩​

បានផុស

នៅ

លោក​ វង សូត ​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ថ្លែង​នូវ​ការ​ជំរុញ​ដល់​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​បន្ត​ត្រួតពិនិត្យ​ចំពោះ​សកម្មភាព​នៃ​ការអនុវត្ត​សាច់ប្រាក់​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​កូ​វីដ​-១៩​ ឲ្យបាន​ត្រឹមត្រូវ​ដើម្បី​បញ្ជៀស​នូវ​ភាពមិនប្រក្រតី​ណាមួយ​កើតឡើង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ​វង សូត ថ្លែង​បែបនេះ​នា​ថ្ងៃ​ម្សិល​មិ​ញ​ក្នុងពេល​ដឹកនាំ​កិច្ចប្រជុំ​វឌ្ឍនភាព នៃ​ការអនុវត្តការងារ និង​ទិសដៅ​បន្ត​របស់​មន្ទីរ​អតីតយុទ្ធជន និង​យុវ​នីតិ​សម្ប​ទា រាជធានី​ភ្នំពេញ ពិសេស​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​នានា​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក​រដ្ឋលេខាធិ​ការ អគ្គនាយក​ទាំង​២ និង​មន្ត្រី​ជំនាញ នៅ​បន្ទប់១.០១ នៃ ទីស្តីការក្រសួង ។​

លោក​ វង សូត ​រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​បាន​ថ្លែងថា ខណៈដែល​ប្រទេស​កម្ពុជា​កំពុងតែ​រាតត្បាត​ដោយ​ជំងឺ​ដ៏កាច​សាហាវ​កូ​វីដ​១៩​នោះ​រាជរដ្ឋាភិបាល​ដែលមាន​សម្តេច​តេ​ជោ​ហ៊ុន សែន​ ជា​នាយក​រដ្ឋ​មន្ត្រី​បា​នស​ម្រេច​បន្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​និង​ងាយ​រងគ្រោះ​សម្រាប់​រយៈពេល​៣​ខែ​ទៀត​ ដែល​នឹង​បន្ដ​អនុវត្តន៍​ក្នុង​ខែកក្កដា​នេះ​ដោយ​រលូន​ដើម្បី​ជួយ​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគាត់​ដែល​កំពុងតែ​ជួប​ការលំបាក​។​

សេចក្តីប្រកាស​ព័ត៌​មាន​របស់​រាជរដ្ឋាភិបាលនេះ​ថា សម្រាប់ប្រាក់ឧបត្ថម្ភ​រយៈពេល​៣​ខែ​ទៀត​ជូន​ដល់​គ្រួសារ​ក្រីក្រ​ និង​ងាយ​រងគ្រោះ​ដោយ​ទទួលផល​ប៉ះពាល់​ពី​ជំងឺ​រាតត្បាត​កូ​វីដ​១៩​នោះ​គឺ​នឹងត្រូវ​អនុវត្តន៍​ចាប់ពី​ខែកក្កដា រហូតដល់​ខែកញ្ញា ឆ្នាំ​២០២១​។ ដូចនេះ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទាំងអស់​ត្រូវតែ​បន្ត​ពិនិត្យ​ចំពោះ​ការអនុវត្ត​សាច់ប្រាក់​ឧបត្ថម្ភ​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​កូ​វីដ​-១៩​អោយបាន​ត្រឹមត្រូវ​ដើម្បី​បញ្ជៀ​ស​នូវ​ភាពមិនប្រក្រតី​ណាមួយ​កើតមាន​ឲ្យ​សោះ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ចរាចរណ៍៥ នាទី មុន

បុរស៣នាក់ បើកម៉ូតូបុកគោ​ដើរ​ឆ្លងផ្លូវ បណ្ដាលឲ្យ​ស្លាប់​ម្នាក់​ របួសធ្ងន់​២​នាក់

ព័ត៌មានជាតិ២១ នាទី មុន

ក្រុមការងារ​ចម្រុះ​ចុះ​ពិនិត្យ​​តំបន់​​ព្រៃ​លិច​ទឹក​ក្នុងភូមិ​សាស្ត្រ​ខេត្តសៀមរាប​បាន​មួយចំនួន​ហើយ​

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រមុខ​ការ​ទូត​កម្ពុជា និង​មី​យ៉ាន់​ម៉ា ឯកភាព​បង្កើន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ពាណិជ្ជកម្ម និង​ការផ្លាស់ប្តូរ​ប្រជាជន

នយោបាយ២ ម៉ោង មុន

សម្តេច ស ខេង ចេញមកប្រកាសគាំទ្ររាល់ការសម្រេចរបស់បក្សប្រជាជនកម្ពុជាចំពោះអនាគតនាយករដ្ឋមន្រ្តី

ព័ត៌មានជាតិ២ ម៉ោង មុន

របរលក់ដូងផ្តល់ចំណូលខ្ទង់ ៣០ម៉ឺនរៀល១ថ្ងៃ ដល់អាជីវករមុខវត្តដីដុះក្រុងកំពង់ចាម

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services