Connect with us

ព័ត៌មានជាតិ

សពក្មេងប្រុសលិចទូកក្នុងសមុទ្រត្រូវបានរកឃើញហើយ​

បានផុស

នៅ

សព​ក្មេងប្រុស​ដែល​លិច​ទូក​ក្នុង​សមុទ្រកាលពី​រសៀល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២១​នោះ ត្រូវបាន​សមត្ថកិច្ច​និង​ក្រុម​សង្គ្រោះ​ក្រុមហ៊ុន​GTVC​របស់លោក​ឧកញ៉ា​ទៀ​វិចិត្រ ​និង​អ្នក​មុជទឹក​អង្គភាព​កំពង់ផែស្វយ័ត​ក្រុងព្រះសីហនុ​រកឃើញ​ហើយនៅ​រសៀលថ្ងៃទី​១៥​នេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ឆាយ សុគន្ធ​ដា អភិបាលស្រុក​ស្ទឹងហាវ​ឲ្យដឹងថា ចាប់តាំងពី​ព្រឹក​ថ្ងៃ​១៥​ ខែកញ្ញា​ ឆ្នាំ២០២១ សមត្ថកិច្ច និង​ក្រុម​សង្គ្រោះ​ចូលរួម​ពី​អ្នក​មុជទឹក​អង្គភាព​កំពង់ផែ​ស្វយ័ត​ក្រុងព្រះសីហនុ​ និង​ក្រុមការ​ងារ​សង្គ្រោះ​ក្រុមហ៊ុន​GTVC របស់លោក​ឧកញ៉ា​ ទៀ វិចិត្រ​ ក្នុងនោះ​លោក​ឧកញ៉ា ​ទៀ​ វិចិត្រ ក៍​មាន​វត្តមាន​ក្នុងការ​ចូលរួម​ស្វែងរក​ជនរងគ្រោះដែរ ដោយបាន​ចល័ត​អូ​ប​រ័​ស្វែងរក​ក្នុង​សមុទ្រ និង​មុជទឹក​ស្វែងរក​ជន​គ្រោះ​ដែល​បាត់​ខ្លួន​នោះ ស្រប​ពេលដែលធាតុអាកាស​មាន​ភ្លៀង រហូតដល់ម៉ោង​ប្រមាណ១៨ថ្ងៃ​ដ៏​ដែលទើប​រកឃើញ​សាកសព​ជនរងគ្រោះ​។​

លោក​ ឆាយ សុគន្ធ​ដា​ បាន​បន្តទៀតថា ​ទូក​នេសាទ​ដែល​លិច​នោះ ជា​ប្រភេទ​ទូក​តូចគ្មាន​ម៉ា​ស៊ិន (គឺ​ចែវ ដោយ​ដៃ)​កាលពីពេល​រសៀល​ថ្ងៃ​១៤​ ខែកញ្ញា​ បាន​ចេញទៅ​នេសាទ​ក្នុង​សមុទ្រ ត្រង់ចំណុច​ចុង​អូរ​ស្ថិតក្នុង ឃុំ​ទំនប់រលក ស្រុក​ស្ទឹងហាវ ខេត្ត​ព្រះសីហនុ ដែលមាន​ចម្ងាយប្រមាណ​១០០​ម៉ែត្រ​ពី​ដីគោក ដោយ​ជនរងគ្រោះ​បានចេញទៅ​នេសាទ​ជាមួយ​ឱ​ពុក​របស់ខ្លួន​។​ លុះ​ក្រោយមក​ខណៈ​មាន​ភ្លៀងខ្យល់​រលក​សមុទ្រ​បកបោក​ខ្លាំងៗ​បណ្តាលឱ្យ​ទូក​របស់​ពួកគេ​លិច​ក្នុង​ពេល​នោះ​តែម្តង​។ ក្នុងនោះ​ពេល​ទូក​លិចឪពុក​ឈ្មោះ មាឃ សៀក អាយុ​៤៧​ឆ្នាំ មុខរបរ​នេសាទ បាន​ហែល​ទឹក​រួច មិនមាន​គ្រោះថ្នាក់​ទេ ប៉ុន្តែ​កូនប្រុស​ឈ្មោះ ស៊ន​ មករា (​ហៅ​ឧ​ត្ត​ម​) អាយុ​១៤​ឆ្នាំ បាន​បាត់​ខ្លួនរហូត​ដល់រសៀល​ថ្ងៃទី​១៥ ខែកញ្ញា ឆ្នាំ២០២១ ទើប​រកឃើញ​។​

បច្ចុប្បន្នសាកសពក្មេងប្រុសរងគ្រោះ​ត្រូវបានក្រុម​គ្រូ​សារនាំយកទៅ​លំនៅដ្ឋាន​រៀបចំ​ធ្វើបុណ្យតាម ប្រពៃណី​ហើយ​៕

អត្ថបទ៖ ​កោះពស់​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម