ខេត្ត ៣ ជាប់​សមុទ្រ លែង​សេសសល់​​ សំណង់​ប្រាសាទបុរាណ​​​​មាន​រូបរាង​ទៀត​​ហើយ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

ខេត្ត ៣ ជាប់​សមុទ្រ លែង​សេសសល់​​ សំណង់​ប្រាសាទបុរាណ​​​​មាន​រូបរាង​ទៀត​​ហើយ

បានផុស

នៅ

ខុស​ពី​​បណ្ដា​ខេត្ត​ក្រុង​នានា ខេត្ត​ជាប់​សមុទ្រ​ចំនួន ៣ មិន​មាន​​បន្សល់ទុក​សំណង់​ប្រាសាទ​បុរាណ​ដែល​មាន​រូបរាង​ សម្រាប់​ភ្ញៀវ​ទស្សនា​នោះទេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​កោះកុង លោក​ស្រី សម្បូរ សុភា បាន​ឲ្យ​កម្ពុជា​ថ្មី​ដឹង​ថា ខេត្ត​កោះកុង​នៅ​សេសសល់​សំណង់​ប្រាសាទ​មួយតែ​​​បាត់​រូបរាង​នៅ​សល់​តែ​​​គ្រឹះ​ប៉ុណ្ណោះ​​ មានទីតាំង​ស្ថិត​នៅ​ក្នុង​វត្ត​ប្រាសាទ​អង្គរ​ភ្នំ​ខ្លុង ​នៅ​ស្រុកស្រែ​អំបិល។

​​​សំណង់​​ប្រាសាទ​នេះ​​​ធ្វើ​ពី​ថ្មបាយក្រៀម​លើក​បន្តុប​លើ​គ្នាមាន​សណ្ឋាន​ជា​ចេតិយ ក្បាច់​លម្អ​មិន​មាន​សល់​នោះ​ទេ ហើយ​អាយុកាល​ប្រហែល​ជា​សាងសង់​ក្នុង​សតវត្ស​ទី ១៥។ បច្ចុប្បន្នប្រាសាទ​ដែលនៅសល់​តែ​គ្រឹះ​​នេះ ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​វត្ត។

លោក​ប៊ុត បុប្ផា ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ខេត្ត​ព្រះសីហនុ​ឲ្យ​ដឹង​ដែរ​ថា ខេត្ត​ជាប់​សមុទ្រ​នេះ​មិន​មាន​សំណង់​ប្រាសាទ​បុរាណ​បន្សល់​ទុកនោះ​ទេ។

លោក​បន្ត​ថា ទូទាំង​ខេត្ត​មាន​វត្ត​មួយ​ចំនួន​មាន​អាយុ​កាល​ចំណាស់ ចំណែក​សំណង់​ប្រាសាទ​បុរាណ​មិន​មាន​នោះ​ទេ។

ដោយ​ឡែក​ខេត្ត​កែប​ អាជ្ញាធរ​បាន​ស្រាវជ្រាវ​រកឃើញ​​​គ្រឹះ​ប្រាសាទ​មួយ​ចំនួន តែ​រូបរាង​បាក់បែក​​អស់​ទៅ​ហើយ។ ប្រធាន​មន្ទីរ​វប្បធម៌​ខេត្ត​កែប​លោក តុង ភោ បាន​បញ្ជាក់​ថា នៅ​ខេត្ត​កែប​អាជ្ញាធរ​បាន​ស្រាវជ្រាវ​រកឃើញ​មាន​បន្សល់​ទុក​​​​គ្រឹះប្រាសាទ​ចំនួន ០៦ ទីតាំង។ ទោះ​បីសំណង់ប្រាសាទ​បាក់បែកអស់​នៅ​សល់​តែ​គ្រឹះខ្លះៗ ​មន្ទីរ​ក៏​នៅតែ​យកចិត្តទុកដាក់​ថែរក្សា ដោយ​មាន​ការ​បោះ​បង្គោល​ព្រំ​កំណត់​តំបន់​ការពារ ​កុំ​ឲ្យ​ពលរដ្ឋ​ទន្ទ្រាន​រំលោភ​កាន់​កាប់។

ក្នុង​ចំណោម​ខេត្ត​ជាប់​សមុទ្រ​ទាំង ៤ មាន​តែ​ខេត្ត​កំពត​មាន​សំណង់​ប្រាសាទ​សល់​រូបរាងអាច​ឲ្យភ្ញៀវ​ទស្សនាបាន​ បើ​ទោះ​បី​មិនមាន​​ច្រើន​ដូចបណ្តា​​ខេត្ត​​មួយ​ចំនួន​ទៀតក្តី។

ប្រាសាទភ្នំឈ្ងោកនៅខេត្តកំពត

លោក​មាឃ វុទ្ធី ប្រធាន​ការិយាល័យ​បេតិកភណ្ឌ​ខេត្ត​កំពត​បាន​ប្រាប់​គេហទំព័រ​កម្ពុជា​ថ្មី​ថា ខេត្ត​កំពតមាន​​សំណង់​​​ប្រាសាទ​​​ចំនួន ៤​ នៅសល់​រូបរាង មាន​ប្រាសាទ​ភ្នំ​ឈ្ងោក ប្រាសាទ​ភ្នំ​ខ្យង ប្រាសាទគុហាព្រះឬប្រាសាទភ្នំទទុង និង​ប្រាសាទ​វត្តប្រាសាទ។

ក្រៅពី​ប្រាសាទ​ទាំង ៤ ដែលនៅ​សល់​រូបរាង​អាច​ឲ្យ​ភ្ញៀវ​ចូលទស្សនា​បាន បើ​តាម​មន្រ្តី​ផ្នែក​បេតិកភណ្ឌខេត្ត​កំពត​ នៅ​​​មាន​​ប្រាសាទ​ដែល​បាក់បែក​មួយ​ចំនួន​ទៀត​ដូចជា៖​ ប្រាសាទ​ភ្នំ​នាង​សេដា​ឱន​ នៅ​ស្រុក​ទឹកឈូ ប្រាសាទ​ភ្នំ​ប្រាសាទនៅ​ស្រុក​កំពង់ត្រាច ប្រាសាទ​ព្រះ​ឱង្កានៅ​ស្រុក​អង្គរជ័យ ប្រាសាទ​ភ្នំ​ថ្ម​ពួក​ នៅ​ស្រុក​ឈូក គ្រឹះ​ប្រាសាទ​រូង​ភ្នំ​ផ្អាវនៅ​ស្រុក​កំពង់ត្រាច គ្រឹះ​ប្រាសាទ​រូង​ភ្នំ​ដំរីនៅ​ស្រុក​កំពង់ត្រាច។ ក្រៅពីនេះ​ខេត្ត​កំពត​ក៏​​មាន​ស្ថានីយ​បុរេ​ប្រវត្តិ​ ២ កន្លែង គឺ​ស្ថានីយ​ភ្នំ​ល្អាង និង​ភ្នំ​ក្បាល​រមាស៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services