Connect with us

ព័ត៌មានជាតិ

រយៈពេល៧ថ្ងៃមានព្រះសង្ឃជាង ១០អង្គឆ្លងកូវីដ-១៩ និងជិត ១៦០អង្គធ្វើចត្តាឡីស័កនៅទូទាំងប្រទេស

បានផុស

នៅ

នៅក្នុងរយៈពេល៧ថ្ងៃនេះមានព្រះសង្ឃព្រះពុទ្ធសាសនានៅទូទាំងប្រទេសចំនួ១២អង្គនាក់បានឆ្លងជំងឺកូវីដ-១៩ និង ១៥៩អង្គទៀតកំពុងធ្វើចត្តាឡីស័ក។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍នៅថ្ងៃទី១៦ ខែកញ្ញានេះថា គិតចាប់ពីថ្ងៃទី៦ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១កន្លងទៅនេះ មានព្រះព្រះពុទ្ធសាសនានៅទូទាំងប្រទេសចំនួន ១២អង្គបានឆ្លងជំងឺកូវីដ-១៩ ជាសះស្បើយចំនួន១២អង្គ កំពុងសម្រាកព្យាបាលជំងឺចំនួន៤អង្គ និងកំពុងធ្វើចត្តាឡីស័កចំនួន ១៥៩អង្គ។

លោក សេង សុមុនី បានបន្តថា ក្នុងចំណោមព្រះសង្ឃឆ្លង ១២អង្គនោះ នៅខេត្តសៀមរាបឆ្លង៦អង្គ ខេត្តតាកែវឆ្លង១អង្គ ខេត្តកណ្តាលឆ្លង៤អង្គ និងខេត្តបន្ទាយមានជ័យឆ្លង១អង្គ។ ចំណែកព្រះសង្ឃចំនួន៤អង្គកំពុងព្យាបាល នៅខេត្តតកែវ។

រីឯព្រះសង្ឃកំពុងធ្វើចត្តាឡីស័ក ១៥៩អង្គមាននៅ ខេត្តបន្ទាយមានជ័យចំនួន១១១អង្គ ខេត្តតាកែវចំនួន៤អង្គ ខេត្តកណ្តាលចំនួន៣៧អង្គ និងខេត្តសៀមរាបចំនួន១១អង្គ។ ដោយឡែកព្រះសង្ឃជាសះស្បើយមានចំនួន១២អង្គ ក្នុងនោះនៅភ្នំពេញ៨អង្គ និងខេត្តតាកែវចំនួន៤អង្គ។

លោក សេង សុមុនី បានបន្តទៀតថា មូលហេតុដែលបណ្តាលឱ្យព្រះសង្ឃឆ្លងជំងឺកូវីដ-១៩ គឺមានព្រះសង្ឃខ្លះបានឆ្លងពីក្មេងវត្តចេញទៅធ្វើជាកម្មករនៅខាងក្រៅ ហើយបានមកចម្លងជំងឺដល់ព្រះសង្ឃ និងព្រះសង្ឃខ្លះទៀតបានឆ្លងជំងឺកូវីដ-១៩ ពេលព្រះអង្គចេញនិមន្តបិណ្ឌបាត្រនៅខាងក្រៅ ដែលករណីទាំងនេះកើតនៅរាជធានីភ្នំពេញ។ ចំណែកព្រះសង្ឃតាមខេត្តឆ្លងជំងឺកូវីដ-១៩វិញ ភាគច្រើនព្រះអង្គបានចូលរួមពិធីបុណ្យទានផ្សេងៗ។

អ្នកនាំពាក្យក្រសួងធម្មការបានអំពាវនាវព្រះសង្ឃនិមន្តទៅចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ឱ្យបានគ្រប់អង្គដើម្បីឱ្យមានភាពស៊ាំសំដៅទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ខណៈរហូតមកដល់ពេលនេះមានព្រះសង្ឃប្រមាណ ៥,០០០អង្គ នៅទូទាំងប្រទេសទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងចំណោមព្រះសង្ឃជាង២ម៉ឺនអង្គ ដែលមានព្រះជន្មពី១៨ឆ្នាំឡើងទៅ។

បើតាមរបាយការណ៍របស់ក្រសួងធម្មការ និងសាសនាបានឱ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះមានព្រះសង្ឃព្រះពុទ្ធសាសនាសរុប ២៣៩អង្គបានឆ្លងជំងឺកូវីដ-១៩ នៅទូទាំងប្រទេស ដែលភាគច្រើនជាព្រះសង្ឃគង់នៅវត្តក្នុងរាជធានីភ្នំពេញ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

ក្រសួងការងារ និងGIZ ចុះអនុស្សរណៈលើការអនុវត្តគម្រោងបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ អាស៊ាន ស្វីស

សេចក្ដីជូនដំណឹង២ ម៉ោង មុន

គុណភាព​ល្អឥតខ្ចោះ​! ខុន​ដូ​ប្រណិត​រំដួល​ស៊ី​ធី​លំដាប់​ខ្ពស់​ដំបូង​នៅ​ភ្នំពេញ​ត្រូវបាន​ប្រគល់ជូន​ជា​ផ្លូវការ​

សេចក្ដីជូនដំណឹង២ ម៉ោង មុន

សេចក្ដីជូនដំណឹងស្ដីពីការអញ្ជើញចូលរួមដេញថ្លៃគម្រោងទិញឧបករណ៍បញ្ជូនស៊ីញ៉ាល់ប្រចាំឆ្នាំ២០២៤

ព័ត៌មានជាតិ២ ម៉ោង មុន

សារមន្ទីរព្រះស្រីឦសានវរ្ម័ន ចាប់ដៃគ្នាជាមួយសមាគមធនាគារនៅកម្ពុជា ដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុយុវជន

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

Breaking News! ប្រធានាធិបតី វៀតណាម ប្រកាសលាលែងពីតំណែង

Sokha Hotels

ព័ត៌មានពេញនិយម