Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាមចែក​អាល់កុល ម៉ាស់ ដល់សាលាចំនួន១២៤ ដែលនឹងត្រូវបើកដំណើរ​ការ​នៅថ្ងៃខាងមុខ​

បានផុស

នៅ

អំណោយរបស់​រដ្ឋបាលខេត្ដ​កំពង់ចាម ចែក​ជូន​ដល់​សាលា​អនុវិទ្យាល័យ និងវិទ្យាល័យចំនួន​១២៤​សាលា ក្នុងខេត្តកំពង់ចាម នៅ​ព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់​ដា អភិបាល​នៃ​គណៈ​អភិបាលខេត្ដ​កំពង់ចាម ឯកឧត្តម ខ្លូត ផន ប្រធាន​ក្រុមប្រឹក្សាខេត្តកំពង់ចាម និងអភិបាលរង​ខេត្ដ អញ្ជើញចូលរួមប្រគល់​ម៉ាស អាកុល និង​សាប៊ូ​លាងដៃជូន​ដល់​អនុវិទ្យាល័យ និង​វិទ្យា​ល័យ ទូទៅខេត្តកំពង់ចាម ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀតឱកាស​នោះដែរ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម បាន​ជំរុញ​ដល់​គណៈ​គ្រប់គ្រង​សាលា​ទាំងអស់​ត្រូវខិតខំ​យកចិត្តទុកដាក់​ដោយត្រូវ​អនុវត្តន៍​ឲ្យ​បាន​ខ្ជាប់​ខ្ជួននូវ​វិធាន​ការពារទប់​ស្កាត់ ៣​កុំ និងបី៣​ការពារ គម្លាតសុវត្ថិភាព​ផងដែរ​។

ឯកឧត្តមអភិបាលខេត្ត​កំពង់ចាម បាន​ឲ្យ​លោកគ្រូ​-​អ្នកគ្រូ សិស្សានុសិស្ស ដែលមាន​អាយុ​១២​ឆ្នាំ​ឡើង​ទៅ ត្រូវ​ចូលរួម​មក​ទទួល​វ៉ាក់សាំង​ឲ្យ​គ្រប់គ្នាៗ និង​ចូលរួម​ការពារ​ប្រុងប្រយ័ត្ន​ខ្ពស់​លើ​ការ​បង្រៀន និង​ការសិក្សា​រៀនសូត្រ ក្នុងពេល​ខាងមុខនេះ ដែល​ត្រូវ​បើក​ឲ្យ​ដំណើ​រ​ចាប់ពី​កម្រិត​អនុវិទ្យាល័យ​ឡើង​ទៅ​នៅ​ថ្ងៃទី​២០​ ខែកញ្ញា នេះ សម្រាប់ដំណាក់​ទី​១ ដោយឡែក ដំណាក់​ទី​២ ត្រូវ​បាន​បើក​កម្រិត​បឋមសិក្សានៅ​ថ្ងៃទី​១១ ខែតុលា ខាងមុខនេះ​។

សូមបញ្ជាក់ថា សាលា​នីមួយៗ​ដែល​ត្រូវ​បើ​ក​ឲ្យ​ដំណើ​រ​ខាងមុខនេះទទួលបាន​៖ ១០០០​ម៉ាស ទឹក​អាល់កុល៣០​លីត្រ សាប៊ូ ១៥​ដុំ និង​ថវិកា​១​លាន​រៀន ដោយឡែក វិទ្យាល័យ ព្រះសីហនុ ក្រុង​កំពង់ចាម ដែល​យក​ធ្វើ​មន្ទីរពេទ្យ​កម្រិត​ស្រាលទទួលបាន​ថវិកា​២​លាន​រៀល៕

អត្ថបទ៖ ហុង ម៉េង​ហៀ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម