​កិច្ចប្រជុំអាស៊ី-អឺរ៉ុប នឹងមានក្រុមតេឡេក្រាមសម្រាប់អ្នកព័ត៌មានកម្ពុជាទទួលបាន​ខ្លឹមសារ​កិច្ចប្រជុំ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

​កិច្ចប្រជុំអាស៊ី-អឺរ៉ុប នឹងមានក្រុមតេឡេក្រាមសម្រាប់អ្នកព័ត៌មានកម្ពុជាទទួលបាន​ខ្លឹមសារ​កិច្ចប្រជុំ

បានផុស

នៅ

នៅក្នុងវេទិកាភាសាដែលរៀបចំឡើងដោយក្លឹបអ្នកកាសែតកម្ពុជានាព្រឹកនេះ ស្តី​ពីការរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប​ លើកទី១៣ (ASEM 13​) ​​មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានឯកភាព​បង្កើត​​ក្រុមតេលេក្រាមមួយ ដើម្បីឱ្យអ្នកសារព័ត៌មានទទួលបានព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប​​ ដែល​កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនេះ ហើយការងារនេះត្រូវបានប្រគល់ទៅឱ្យក្លិបអ្នកកាសែតកម្ពុជា ដើម្បីរៀបចំជាក្រុម។

ការសម្រេចបង្កើតឱ្យមានគ្រប់លេខក្រាម​សម្រាប់ទទួលព័ត៌មានពីកិច្ចប្រជុំ​កំពូលអាស៊ី-អឺរ៉ុប (ASEM 13​) ​​​នេះ បានធ្វើឡើងក្រោយពីមានសំណូមពរពីអ្នកសារព័ត៌មាន ដែលបានចូលរួមនៅក្នុងវេទិកាពិភាក្សានាព្រឹកមិញនេះ ត្អូញត្អែពីការ​​លំបាក​​ក្នុងការទទួលព័ត៌មានពីកិច្ចប្រជុំធំៗម្តងៗ ​ហើយក៏បានលើកជាយោបល់នេះឡើង។ ​

សូមបញ្ជាក់ថា ​​កិច្ចប្រជុំកំពូល​​អាស៊ី-អឺរ៉ុប​ លើកទី១៣ ​(ASEM 13) ​ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ​គ្រោង​នឹងរៀបចំរយៈពេល២ថ្ងៃ គឺនៅថ្ងៃទី​​២៥ ​និង២៦ ​ខែវិច្ឆិកា​ ឆ្នាំ២០២១ ខាងមុខ​នេះ តាមប្រព័ន្ធ​ Video Conference ​ការសម្រេច​​​កិច្ចប្រជុំកំពូល​ ASEM 13​ តាមប្រព័ន្ធ​ Video នេះ​ ក្រោយ​ពីមាន​ការណែនាំ​របស់​គណៈកម្មាធិការ​ជាតិប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺកូវីដ-១៩ ​ដោយបញ្ជាក់ថា ​ការ​រៀបចំ​កិច្ចប្រជុំ​កំពូល​ជាលក្ខណៈ​រូបវ័ន្ត​ នឹងមិនមាន​សុវត្ថិភាព​ដល់ថ្នាក់ដឹកនាំ​នៃប្រទេស​ដៃគូ ​ASEM ​ដែលនឹងត្រូវ​មកចូលរួម​កិច្ចប្រជុំ​នោះឡើយ​ ​ព្រោះជំងឺ​រាតត្បាតនេះ​ បាន និងកំពុង​បន្តរីករាលដាល​ខ្លាំង​ ស្របពេល​ដែលបណ្តា​ប្រទេសលើពិភពលោក​បានដាក់ចេញនូវ​ការរឹតត្បិតលើការ​ធ្វើដំណើរ​ថ្មីៗ​​៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services