Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុដាក់ចេញវិធានការរដ្ឋបាលរយៈពេល១៤ថ្ងៃបន្ថែមទៀត ដើម្បីទប់ស្កាត់ការឆ្លង​រាលដាលជំងឺកូវីដ-១៩

បានផុស

នៅ

រដ្ឋបាលខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី១៦ ខែកញ្ញា​ ឆ្នាំ២០២១បានចេញ​សេចក្តីសម្រេច​ស្តីពី​ការបន្ត​ដាក់​ចេញ​វិធានការ​រដ្ឋបាល​ដើម្បី​ប្រយុទ្ធ​ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះសីហនុ​។​

សេចក្តីសម្រេច​នេះប្រការ១ ត្រូវបាន​បន្ត​ដាក់ចេញ​វិធានការ​រដ្ឋបាល​ដើម្បី​ប្រយុទ្ធ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ក្នុងភូមិ​សាស្ត្រ​ខេត្ត​សម្រាប់​រយៈពេល១៤ ថ្ងៃ​បន្ថែមទៀត ​គិត​ចាប់ពី​ម៉ោង 00:00 នាទី​ថ្ងៃទី១៧ ខែកញ្ញា​ឆ្នាំ២០២១រហូតដល់​ថ្ងៃទី៣០ ខែកញ្ញា ​ឆ្នាំ២០២១ ក្នុង​គោល​បំណង​ធានា​ដល់​ការអនុវត្ត​វិធានការ​ប្រយុទ្ធ​ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩​ប្រកប​ដោយ​ប្រសិទ្ធភាព ​និង​ភាពជោគជ័យ​។​

ប្រការ២ ក្នុងអំឡុងពេល​នៃ​ការបន្ត​អនុវត្ត​វិធានការ​រដ្ឋបាល​នេះ​ត្រូវ​ហាមឃាត់​ការធ្វើសកម្មភាព​ការងារ​មុខ​របង​និង​អាជីវកម្ម​ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទជាអាទិ៍ ខារ៉ាអូខេ​រង្គសាល ឌីស្កូ​តែ​ក និង​បៀ​ហ្គា​ឌែន រោងភាពយន្ត រោង​សំដែង​សិល្បៈ​ហាង​ម៉ាស្សា​កោស​ជប់​ហាង​ស្ទី​ម​សូ​ណា​ស្ប៉ា​។​ល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រាល់​ការជួបជុំ​ឬ​ការប្រមូលផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែលមាន​មនុស្ស​ចូលរួម​លើសពី២០នាក់​ត្រូវមាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច​លើកលែងតែ​ការជួបជុំ​ក្នុងចំណោម​សមាជិកគ្រួសារ​ដែល​រស់​នៅក្នុង​លំនៅឋាន​ឬ​ទី​សំណាក់​ជាមួយ​ការរៀបចំ​ពិធី​បុណ្យសព​ដោយ​គោរព​តាម​ការ​កំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច ការជួបជុំ​របស់​ស្ថាប័ន​សាធារណៈ ការប្រមូលផ្ដុំ​មនុស្ស​និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដើម្បី​អនុវត្ត​វិធានការ​សុខាភិបាល​ជាអាទិ៍​ការយក​វត្ថុ​សំណាក​មក​វិភាគ​រក​មេរោគ​កូ​វីត​19 និង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​19 ការជួបជុំ​របស់​បុគ្គ​លិ​ក​សុខា​ភិបាល​ដែល​បំពេញការងារ​សង្គ្រោះបន្ទាន់​ផ្សេងទៀត​និង​ការជួបជុំ​របស់​អាជ្ញាធ​រ​មាន​សមត្ថកិច្ច​និង​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់លំដាប់​ថ្នាក់​ក្នុងការ​បំពេញការងារ​ថែរក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​និង​របៀបរៀបរយ​សាធារណៈ ការជួបជុំ​មនុស្ស​ក្នុងអំឡុងពេល​កិច្ច​នីតិវិធី​របស់​មន្ត្រី​នគរ​បាល​យុត្តិធម៌​ឬ​របស់​សាលាជម្រះក្តី ការជួបជុំ​ដើម្បី​ចែក​អំណោយ​មនុស្សធម៌​ការ​ឬ​ជំនួយ​សង្គ្រោះ​បន្ទាន់​និង​ការជួបជុំ​មនុស្ស​ដែលមាន​ភាពចាំបាច់​សំរាប់​បំរើ​ផលប្រយោជន៍​សាធារណៈ ឬ​ក្នុង​គោលបំណង​ផ្សេងទៀត​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ច​។​

ហាមឃាត់​ការជួបជុំ​ឬ​ការប្រមូលផ្ដុំ​មនុស្ស​ដើម្បី​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​។ ភោជនីយដ្ឋាន​អាហារ​ដ្ឋា​ន​ត្រូវបាន​អនុញ្ញាត​ឲ្យ​ប្រកប​អាជីវកម្ម​របស់ខ្លួន តែ​ត្រូវ​អនុវត្តតាម​វិធាន​សុវត្ថិភាព​ផ្នែក​សុខាភិបាល ជាពិសេស​ការរក្សាបាន​នូវ​គម្លាត​សុវត្ថិភាព​បុគ្គល​និង​សង្គម​និង​ត្រូវ​អនុវត្តតាម​សារាចរ​ណែនាំ​លេខ 008 សរ​ណន ចុះ​ថ្ងៃទី 31 ខែកក្កដា​ឆ្នាំ 2021 របស់​ក្រសួងទេសចរណ៍​និង​ស្ដីពី​ការពង្រឹង​ការអនុវត្ត​វិធានការ​នានា​របស់​រាជ​រដ្ឋាភិបាល​ក្រសួងសុខាភិបាល​និង​វិធាន​សុវត្ថិភាព​ទេសចរណ៍​ដើម្បី​តយុទ្ធ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​មេរោគ​កូ​វីដ​19 ប្រភេទ​ដែល​តា​ព្រមទាំង​សេចក្តីជូន​ដំណឹង​លេខ 865 /21 សជណ​ចុះ​ថ្ងៃទី 24 ខែសីហា​ឆ្នាំ 2021 របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​។​

រាល់​សកម្មភាព​នៃ​ការជួបជុំ​ឬ​ការប្រមូលផ្ដុំ​មនុស្ស សកម្មភាព​ការងារ​មុខរបរ​និង​អាជីវកម្ម​ដែល​ត្រូវបាន​អនុញ្ញាត ត្រូវអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត់ ជាអាទិ៍​កាតព្វកិច្ច​ពាក់​ម៉ាស​និង​កាតព្វកិច្ច​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​នឹងត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ការធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគ​ការ​វាស់​កំដៅ​និង​ការអនុវត្ត​វិធានការ​សុខាភិបាល​ប្រើប្រាស់​ប្រព័ន្ធ​QR Code”​ទប់ស្កាត់​កូ​វីដ​”(Stop Covid),,​ជាពិសេស​ត្រូវអនុវត្ត​អោយបាន​ខ្ជាប់ខ្ជួន​បំផុត​នូវ​វិធានការ 3 ការពារ​ដើម្បី​កុំ​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។​

បើក​ដំណើរការ​ឡើងវិញ​នៅ​ផ្សារ​រដ្ឋ​និង​ផ្សារ​ឯកជន​ដែល​បាន​អនុវត្តតាម​សេចក្តីណែនាំ​លេខ 015/ 21 ស​ណន ចុះ​ថ្ងៃទី 23 ខែកក្កដា​ឆ្នាំ 2021 របស់​រដ្ឋបាលខេត្ត​ព្រះសីហនុ​ស្តីពី​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​19 នៅតាម​ផ្សារ​ដែលមាន​លក្ខណៈ​ប្រមូលផ្ដុំ​។​

​ប្រការ​៣ បុគ្គល​ឬ​នីតិបុគ្គល​ទាំងឡាយណា​ដែល​មិន​អនុវត្តតាម​ខ្លឹមសារ​ប្រការ 2 នៃ​សេចក្តីសម្រេច​នេះ នឹងត្រូវ​ទទួលទោស​ដូច​មានកំណត់​ក្នុង​ច្បាប់​ស្ដីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​19 នឹង​ជំងឺឆ្លង​កាច​សាហាវ​និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន​៕

អត្ថបទ៖ ស៊ុយ ចាន់​ធា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម