Connect with us

ព័ត៌មានជាតិ

ការបើកទេសចរណ៍ឡើងវិញ ត្រូវពឹងលើ​ការត្រៀមខ្លួនរបស់​អាជីវកម្ម​ទេសចរណ៍តាមគន្លងថ្មី

បានផុស

នៅ

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​បាន​បញ្ជាក់ថា ដើម្បីសម្រេចបានការបើកទទួលភ្ញៀវទេសចរឡើងវិញប្រកបដោយជោគជ័យ ចាំបាច់ពឹង​ផ្អែកលើកត្តាចិត្តសាស្ត្រ និងទំនោរនៃការសម្រេចចិត្តរបស់ភ្ញៀវទេសចរ ក្នុងការជ្រើសរើសគោលដៅទេសចរណ៍ និងការធ្វើដំណើរកម្សាន្ត និងការត្រៀមខ្លួនរបស់អាជីវ​កម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ការលើកឡើងរបស់លោក ថោង ខុន បានធ្វើឡើងនៅក្នុងសន្និបាតបូកសរុបការងារទេស​ចរណ៍ផ្ទៃក្នុងរយៈពេល​៩ខែ ដើម​ឆ្នាំ២០២១ និងទិសដៅអនុវត្តបន្ត ដែលបានធ្វើឡើងតាមប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងទេសចរណ៍ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១​។​

លោក ថោង ខុន មានប្រសាសន៍ថា ដើម្បីសម្រេច​បានការ​បើកទទួលភ្ញៀវទេសចរឡើងវិញប្រកបដោយជោគជ័យ យើងចាំបាច់ពឹងផ្អែកលើកត្តាកំណត់សំខាន់២ គឺកត្តាខាងក្រៅ និង​កត្តាខាងក្នុង​។

កត្តាខាងក្រៅ សំដៅទៅលើកត្តាចិត្តសាស្ត្រ និងទំនោរ នៃការសម្រេចចិត្តជាចម្បងរបស់ភ្ញៀវទេសចរក្នុងការជ្រើសរើសគោលដៅទេសចរណ៍ និងការធ្វើដំណើរ​កម្សាន្ត ពោលគឺការឱ្យតម្លៃខ្ពស់ទៅលើភាពស្អាត អនាម័យ និងមានសុវត្ថិភាព។

កត្តាខាងក្នុង សំដៅដល់ការត្រៀមខ្លួនរបស់អាជីវកម្មទេសចរណ៍តាមគន្លងប្រក្រតីភាពថ្មី ក្នុងគ្រប់ខ្សែចង្វាក់ផលិតកម្មនៃវិស័យទេសចរណ៍ដែលមានចំណុចគន្លឹះអាទិភាព គឺត្រូវគិតពីដើមខ្សែ ដល់ចុងខ្សែ រាប់ទាំងហេដ្ឋារចនាសម្ព័ន្ធ មធ្យោបាយធ្វើដំណើរ សម្បទាទេសចរណ៍ ធន​ធាន​មនុស្សក្នុងវិស័យទេសចរណ៍ ការអនុវត្តវិធាន សុវត្ថិភាពទេសចរណ៍ និងការអនុវត្តតាមគោលការណ៍ណែនាំប្រតិបត្តិស្តង់ដា (SOP) រហូតដល់ការធ្វើពិពិធកម្មផលិតផលទេសចរណ៍ ស្របតាមបរិបទថ្មីនៃតម្រូវការ និងការផ្គត់ផ្គង់​។

លោក ថោង ខុន បានសង្កត់ធ្ងន់ថា ក្នុង​​ដំ​ណាក់កាល នៃវិបត្តិជំងឺឆ្លងកូវីដ-១៩ ទេស​ចរណ៍​​ផ្ទៃក្នុង​​ត្រូវ​​បាន​អ្នកជំនាញ​លើសាកលលោក ជាពិសេសអង្គការទេសចរណ៍​ពិភពលោក (UNWTO) ចាត់ទុកថា ជាឧបករណ៍ដ៏មានប្រសិទ្ធភាព និងប្រកបដោយសក្តានុពលមួយនៅក្នុងការស្តារសេដ្ឋកិច្ច និងសង្គមឡើងវិញ និងជាពិសេសចូលរួម ក្នុងការសម្រួល និងទ្រទ្រង់ដល់ដំណើរការអាជីវកម្មនៅក្នុងឧស្សាហកម្មទេសចរណ៍។ ជាក់ស្តែងវិស័យទេសចរណ៍នៅកម្ពុជា ក៏មិនខុសគ្នាពីបណ្តាប្រទេស​ដទៃលើសាកលលោកដែរ ដែលត្រូវពឹងផ្អែកលើទេស​ចរណ៍ផ្ទៃក្នុង ដើម្បីស្រោចស្រង់សេដ្ឋកិច្ច និងស្ថានភាពទេសចរណ៍ជារួមឡើងវិញ។

​លោក ថោង ខុន ឱ្យដឹងដែរថា ផ្អែកតាមបរិបទនៃវិបត្តិកូវីដ-១៩ ឧស្សាហកម្មទេសចរណ៍ត្រូវគិតគូរអំពីគំរូអាជីវកម្មប្រភេទថ្មី ដើម្បីសម្របទៅតាម​ស្ថានភាព សេដ្ឋកិច្ច-សង្គមជាក់ស្តែង ដោយក្នុងនោះមាន ការបំប្លែងខ្លួនទៅរកការបម្រើសេវាកម្មទេសចរណ៍តាមរយៈការប្រើប្រាស់​បច្ចេកវិទ្យាជាជំនួយ ត្រូវពង្រឹងគុណភាព អនាម័យ និងសុវត្ថិភាព ក្នុងការផ្តល់សេវាកម្មនិងផលិតផលទេសចរណ៍ជូនដល់ភ្ញៀវទេសចរ និងត្រូវពង្រឹងសមត្ថភាព និងគុណភាព ពិសេសការបង្កើនផលិតភាព ដើម្បីត្រៀមខ្លួនរួចជាស្រេចសម្រាប់ការប្រកួតប្រជែងកាន់តែស្រួចស្រាល់ទីផ្សារកាន់តែរួមចង្អៀត ហើយខ្សែសង្វាក់ផ្គត់ផ្គង់កាន់តែបង្រួមខ្លី។

សូមបញ្ជាក់ដែរថា ជាលទ្ធផលនៃកិច្ចប្រជុំនេះ អង្គសន្និបាតបានឯកភាព​លើការដាក់ចេញទិសដៅអនុវត្តបន្ត ពិសេសផ្តោតសំខាន់ទៅលើ៖

ទី១. ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងធានាបានស្ថិរភាព និងការបើកដំណើការមូលដ្ឋានអាជីវកម្មទេសចរណ៍ និងគោលដៅទេសចរណ៍​ឡើងវិញ ជាពិសេសដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុង ប្រកបដោយនិរន្តរភាព ក្រសួងទេសចរណ៍ស្នើសុំឱ្យប្រតិ​បត្តិករទេសចរណ៍ និងគ្រប់ភាគីពាក់ព័ន្ធ នៅក្នុងឧស្សាហកម្មទេសចរណ៍ ត្រូវធ្វើការសម្របខ្លួន និងកែប្រែគំរូអាជីវកម្មឱ្យស្របតាមបរិបទ នៃគន្លងប្រក្រតីភាពថ្មី (New Normal) ជាមួយការបន្តការប្រុងប្រយ័ត្នខ្ពស់ ជាពិសេសគោរព និងអនុវត្តតាមវិធានសុវត្ថិភាព ដែលមានធរមាន ជាពិសេស​នីតិវិធីប្រតិបត្តិស្តង់ដាអប្បរមា (SOP) តាមគន្លងប្រក្រតីភាពថ្មីស​ម្រាប់មូលដ្ឋានអាជីវកម្ម និងគោលដៅទេសចរណ៍។

ទី២. គ្រប់​មន្ទីរទេសចរណ៍រាជធានីខេត្ត ត្រូវក្នុងនាមជាសេនាធិការ នៃគណកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍រាជធានី-ខេត្ត ត្រូវសិក្សា និងវាយតម្លៃមូលដ្ឋានរាជធានីខេត្ត និងគោលដៅទេសចរណ៍អាទិភាព និងប្រជាប្រិយភាពក្នុងការបើកទទួលភ្ញៀវទេសចរប្រកបដោយសុវត្ថិភាពតាមរយៈការវាយតម្លៃលើសូចនាករសមិទ្ធកម្មចំនួន​៤ គឺ៖ អត្រានៃការចាក់វ៉ាក់សាំងសំដៅបង្កើតភាពស៊ាំក្នុងសហគមន៍ អត្រានៃការរីករាលដាលជំងឺកូវីដ-១៩ សមត្ថភាពឆ្លើយតប និងព្យាបាល និងការគ្រប់គ្រងហានិភ័យដែលអាចកើតមានពីវីរុសបំប្លែងថ្មី ការត្រៀមខ្លួនរបស់ឧស្សាហកម្មទេសចរណ៍នៅមូលដ្ឋាន និងគោលដៅទេសចរណ៍សំខាន់ៗ ជាអាទិ៍ ការអនុវត្តគោលការណ៍ណែនាំប្រតិបត្តិស្តង់ដា SOP ការចាក់វ៉ាក់សាំងគ្រប់គ្រាន់របស់បុគ្គលិកបំរើការក្នុងមូលដ្ឋានអាជីវកម្ម ការយល់ដឹងពីការអនុវត្តវិធានសុវត្ថិភាព សុខាភិបាល អនាម័យ និងការប្រើប្រាស់បច្ចេកវិទ្យា ជាដំណោះស្រាយ (Technology) ស្របតាមគន្លងប្រក្រតីភាពថ្មី។

ជាមួយគ្នានេះដែរ លោក ថោង ខុន ​បានបញ្ជាក់​ផងដែរថា ជាមួយកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញចលនាទេសចរណ៍​ក្នុងស្រុកនេះ ត្រូវបានចាត់ទុកថា ជា​បុរេលក្ខខណ្ឌដ៏មានសារៈសំខាន់មួយសម្រាប់ការត្រៀមបើកការទទួលភ្ញៀវទេសចរអន្តរជាតិឡើងវិញស្របតាម “ផែនការយុទ្ធសាស្ត្រស្តីពីការបើកទទួលទេសចរណ៍សុវត្ថិភាព”។ លោកបញ្ជាក់​ថា អ្វីទាំងអស់ត្រូវយកចិត្តទុកដាក់សហការរួមគ្នា អនុវត្តន៍អោយបានល្អ ដើម្បីបំរើប្រជាពលរដ្ឋក្នុងឱកាសរដូវភ្ជុំបិណ្ឌនាពេលខាងមុខនេះផងដែរ និងត្រូវខិតខំសម្រេចឱ្យបានតាមគោលដៅ ដូចដែលបានចង្អុលឡើងក្នុង​ផែទទីចង្អុលផ្លូវ គីត្រូវសម្រេចឱ្យបានចំនួនទេសចរក្នុងស្រុក​ប្រមាណ​ ១១លាននាក់នៅឆ្នាំ២០២៣៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥៣ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម