សួនច្បារ រង្វង់មូលទូកមាស ជាសមិទ្ធផលថ្មី ​រំលេចខ្លួនយ៉ាងស្រស់ត្រដែត ​កសាងជិតរួចរាល់​ សួនច្បារ រង្វង់មូលទូកមាស ជាសមិទ្ធផលថ្មី ​រំលេចខ្លួនយ៉ាងស្រស់ត្រដែត ​កសាងជិតរួចរាល់​
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

សួនច្បារ រង្វង់មូលទូកមាស ជាសមិទ្ធផលថ្មី ​រំលេចខ្លួនយ៉ាងស្រស់ត្រដែត ​កសាងជិតរួចរាល់​

បានផុស

នៅ

សួនច្បារ រង្វង់មូលទូកមាស គឺជាសមិទ្ធិផលថ្មី នៅលើទឹកដីសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង ដែលរដ្ឋបាលខេត្តកំពង់ឆ្នាំង យកចិត្តទុកដាក់កសាងតាំងពីអំឡុង ឆ្នាំ២០១៩ ដើម្បីអបអរបុណ្យទន្លេនៅក្នុងខេត្តកំពង់ឆ្នាំង មកដល់ថ្ងៃនេះកសាងបានប្រមាណ ៩៥ ភាគរយហើយ ដោយចំណាយថវិការបស់ប្រមុខរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សួនច្បាររង្វង់មូលទូកនេះ គឺជាចំណុចកណ្ដាល ដែលមានផ្លូវប្រសព្វ គ្នាចំនួន ៧ ខ្សែមកជួបគ្នានៅចំណុចមួយនេះ រួមមាន ផ្លូវមកពីភូមិផ្សារលើ មកពីផ្លូវលេខ១ មកពីផ្លូវលេខ២ ផ្លូវមកពីស្ថានីយប្រេងតូតាល់ ផ្លូវមកពីភូមិដំបូកកោះ ផ្លូវមកពីភូមិថ្មីក្នុងតំបន់អភិវឌ្ឍន៍ និងផ្លូវមកពីកំពង់ផែថ្មីមាត់ទន្លេ។

នៅជុំវិញរង្វង់មូលទូកនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង ក៏បានកសាងផ្លូវបេតុង និងកសាងសួនច្បារមួយចំនួនផងដែររួមមាន រូបនាងគង់ហ៊ីងធរណី កសាងដុំថ្មជ្រុងធំៗបន្តើតលើគ្នា ដាំស្មៅ និងដើមផ្កាលំអរ និងក៏មានដាំដើមធ្នង់នៅតាមចិញ្ចើមផ្លូវ ជុំវិញរង្វង់មូលទូកនេះ ដើម្បីបានជាម្លប់សម្រាប់អង្គុយលំហែរលេងកម្សាន្តផងដែរ ។

លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង នៅក្នុងកិច្ចប្រជុំនានានៅក្នុងខេត្តកន្លងមក ក៏ធ្លាប់បានសំ ណូមពរដល់មន្ត្រីរាជការការគ្រប់មន្ទី រអង្គភាព អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ សូមចូលរួមថែរក្សាអនា ម័យ និងបរិស្ថានល្អ នៅតាមសួនច្បារសាធារណៈគ្រប់ទីកន្លែង នៅក្នុងក្រុងកំពង់ឆ្នាំង ដើម្បីចលនាប្រឡងប្រណាំងទីក្រុងស្អាត និងដើម្បីលើកកំពស់វិស័យទេសចរណ៍មាន ភៀវមកលេងកំសាន្តច្រើនបានផងដែរ៕

អត្ថបទ៖ ឈៀង ថារិទ្ធិ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services