Connect with us

ព័ត៌មានជាតិ

អភិបាលខេត្តប៉ៃលិន៖ បើសិនសិស្ស គ្រូណាម្នាក់ឆ្លងជំងឺកូវីដ-១៩ នឹងបិទសាលាវិញភ្លាម

បានផុស

នៅ

ក្នុងការអញ្ជើញបន្តចុះត្រួតពិនិត្យគ្រឹះស្ថានសិក្សាសាធារណៈមួយចំនួន ក្នុងក្រុងប៉ៃលិន និងស្រុកសាលាក្រៅ ខេត្តប៉ៃលិន នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១នេះ ​លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានស្នើឱ្យគណៈគ្រប់គ្រងសាលាបឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ ទាំងអស់ ត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល និងអនុសាសន៍របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រគឺ ៣កុំ៣ការពារ ដោយប្រុងប្រយ័ត្នខ្ពស់ពីជំងឺឆ្លងដ៏កាចសាហាវ កូវីដ-១៩ និងកូវីដ-១៩បំលែងថ្មី (ដែលតា) ហើយបើសាលារៀនណាមួយមានការឆ្លងនោះ គណៈគ្រប់គ្រងសាលា ត្រូវបិទទ្វារ សាលារៀន នោះភ្លាមៗផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធីនេះក៏មានការអញ្ជើញចូលរួមពីលោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលលប៉ៃលិន លោក លោកស្រី អភិបាលរង ខេត្ត អភិបាលក្រុង ស្រុក និងប្រធាន អនុប្រធានមន្ទីរជំនាញជុំវិញខេត្តជាច្រើនរូប។

លោកស្រី បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន បានមានប្រសាសន៍ថា ទោះបីជាស្ថានភាពជំងឺកូវីដ-១៩ មានសភាពធូរស្រាលបន្តិចក៏ពិតមែន ហើយសម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យដំណើរការចូលរៀនឡើងវិញមែន ក៏ប៉ុន្តែយើងមិនអាចមើលស្រាលជំងឺកូវីដ-១៩ បាននោះឡើង។ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ និងជាការលើកទឹកចិត្តដល់គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ ចាប់ពីសាលាបឋមសិក្សា រហូតដល់វិទ្យាល័យ នៅទូទាំងខេត្ត ថ្ងៃនេះរដ្ឋបាលខេត្តប៉ៃលិន នៅតែបន្តប្រគល់ជូននូវសម្ភារៈដែលជាតម្រូវការប្រយុទ្ធប្រឆាំងក្នុងបរិបត្តិកូវីដ-១៩។

ក្នុងនោះលោកស្រីអភិបាលខេត្ត បានថ្លែងកោតសរសើរ ចំពោះលោកគ្រូ អ្នកគ្រូ ដែលប្រឹងប្រែងយកចិត្តទុកដាក់ការបង្រៀនសិស្សានុសិស្ស បើទោះបីពេលខ្លះជួបបញ្ហាប្រឈមមួយចំនួនទៀតក៏ដោយ នៅតែ​ពុះពារបន្តការបង្រៀននេះ រហូតមកពេលនេះ។​ ជាមួយគ្នានោះដែរ លោកស្រីអភិបាល នៃគណៈអភិបាលខេត្តប៉ៃលិន ក៏បានថ្លែងការសរសើរ ចំពោះមាតាបិតាសិស្ស ដែលបានចូលរួមជាមួយកម្មវិធីអប់រំ របស់ក្រសួងអប់រំ និងធ្វើការជំរុញកូនៗឱ្យបានរៀនតាមប្រព័ន្ធអនឡាញទៀតផង។ ក្នុងឱកាសនោះ លោកស្រី បាន ស្រីមុំ បានអំពាវនាវដល់លោកគ្រូ អ្នកគ្រូ ព្រមទាំងសិស្សានុសិស្ស សូមមេត្តាបន្តការផ្សព្វផ្សាយ តាមមូលដ្ឋាន ចំពោះយុទ្ធនាការចាក់វ៉ាកសាំងកូវីដ-១៩ ជូនដល់កុមារ ដែលមានអាយុ៦ឆ្នាំដល់អាយុ១២ឆ្នាំ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១ស្អែកនេះ៕

អត្ថបទ៖ សេង សុវណ្ណារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២០ នាទី មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

ព័ត៌មានជាតិ២ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ២ ម៉ោង មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច៤ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ៤ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

Sokha Hotels

ព័ត៌មានពេញនិយម