ព័ត៌មានជាតិ
បាញ់ថ្នាំសម្លាប់មេរោគ ក្នុងអគារទីស្តីការក្រសួងមហាផ្ទៃ មណ្ឌលកែប្រែទី១ និងសាលាបណ្ឌិត្យសភានគរបាលកម្ពុជា
ភ្នំពេញ៖បន្ទាប់ពីមានករណីឆ្លងជំងឺកូវីដ១៩ទៅលើលោកឆែមសាវុធ អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃរួចមក ក្រសួងមហាផ្ទៃបានចាត់វិធានការអនាម័យបាញ់ថ្នាំសម្លាប់មេរោគនៅតាមទីតាំងមួយចំនួនដូចជាអគារក្នុងទីស្តីការក្រសួងមហាផ្ទៃមណ្ឌលកែប្រែទី១និងសាលាបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកុវីដ១៩។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានណែនាំដល់ថ្នាក់ដឹកនាំមន្ត្រីរាជការ មន្ត្រីនគរបាលជាតិនិងមន្ត្រីពន្ធនាគារដែលមានការពាក់ព័ន្ធដោយផ្ទាល់ឬដោយប្រយោលជាមួយលោក ឆែមសាវុធទាំងអស់សូមធ្វើតេស្តរកជំងឺកូវីដ១៩និងងធ្វើចាត្តឡីស័កដែលអនុវត្តដាក់ខ្លួនឲ្យនៅដាច់ដោយឡែកដើម្បីតាមដានសុខភាពក្នុងរយៈពេល១៤ថ្ងៃឲ្យបានច្បាស់លាស់បំផុត។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបន្តថា ចំពោះថ្នាក់ដឹកនាំមន្រ្តីរាជការស៊ីវិលមន្ត្រីនគរបាលជាតិនិងមន្ត្រីពន្ធនាគារដែលមិនមានការពាក់ព័ន្ធសូមបន្តបំពេញកិច្ចការជាធម្មតាដោយត្រូវប្រកាន់ខ្ជាប់នូវវិធានការអនាម័យឲ្យបានត្រឹមត្រូវដូចជាពាក់ម៉ាស លាងដៃរក្សាគម្លាតចៀសវាងការប្រមូលផ្ដុំនិងតាមដានសុខភាពជាប្រចាំ។
ពាក់ព័ន្ធនឹងលោក ឆែមសាវុធនេះដែរ អ្នកនាំពាក្យបានលើកឡើងថា កាលពីថ្ងៃទី២៤ខែវិច្ឆិកាឆ្នាំ២០២០វេលាម៉ោង៨និង៣០នាទីព្រឹកក្នុងទីស្តីកាក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ដឹកនាំកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យពិភាក្សាសេចក្តីព្រាងព្រះរាជក្រឹត្យស្ដីពីការបន្ធូរបន្ថយទោសនិងលើកលែងទោស ដោយមានការចូលរួមរួមពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ ទីស្ដីការគណៈរដ្ឋមន្ត្រី ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្ រីក្នុងនោះក៏មានការចូលរួមរបស់លោក ឆែមសាវុធអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ។
នៅក្នុងកិច្ចប្រជុំនោះក្រសួងបានអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល ដោយសមាសភាពចូលរួមទាំងអស់បានរក្សាគម្លាតសុវត្ថិភាពព្រមទាំងពាក់ម៉ាសឆ្លងកាត់ការវាស់កំដៅនិងបាញ់អាកុលសំលាប់មេរោគគ្រប់គ្នា។បន្ទាប់ពីបញ្ចប់កិច្ចប្រជុំសម្តេចក្រឡាហោមបានដើរឆ្លងកាត់ពីក្រោយខ្នងលោកឆែមសាវុធ ហើយពេលនោះដែរលោកឆែមសាវុធបានក្រោកឈរ និងបាននិយាយឆ្លងឆ្លើយខ្លីមួយម៉ាត់ពីម៉ាត់ជាមួយសម្តេច។
ក្រោយកិច្ចប្រជុំលោកឆែមសាវុធ បានបំពេញការងារជាធម្មតា ប៉ុន្តែលោកធ្លាប់បានធ្វើដំណើរទៅខេត្តបន្ទាយមានជ័យដើម្បីត្រួតពិនិត្យដំណើរការផ្ទេរអ្នកទោស ដែលបានផ្ទេរចេញមួយរយៈដោយសារតែជំនន់ទឹកភ្លៀងចូលមកកាន់ពន្ធនាគារខេត្តបន្ទាយមានជ័យវិញ។
ជាក់ស្តែងរហូតដល់ថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ២០២០ក្រសួងមហាផ្ទៃទទួលព័ត៌មានពីក្រសួងសុខាភិបាល បានរកឃើញភរិយាលោកឆែមសាវុធមានវិជ្ជមានកូវីដ១៩ ហើយលទ្ធផលបន្ទាប់ក៏បានរកឃើញលោកឆែមសាវុធនិងសមាជិកក្រុមគ្រួសារបានឆ្លងជំងឺនេះ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា «ដូច្នេះជាការចាំបាច់បំផុតក្រុមគ្រូពេទ្យបានយកសំណាកសម្ដេចក្រឡាហោមហើយធ្វើចត្តាឡីស័កនៅគេហដ្ឋាន ដោយមិនអាចចូលរួមកម្មវិធីបាន ប៉ុន្តែសម្ដេចក្រឡាហោមនៅតែអាចបំពេញកិច្ចការពិនិត្យសំណើរនិងសំណូមពរនានាជាធម្មតានៅគេហដ្ឋាន »។
ប្រទេសកម្ពុជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូងនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ម្សិលមិញ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយសរុប ៦នាក់។ ក្រសួងសុខាភិបាល មិនទាន់បានរកឃើញពីប្រភពនៃការឆ្លងជំងឺកូវីដ១៩នេះនៅឡើយ។
ជាវិធានការទប់ស្កាត់ការរីកសាយភាយ ឬការចម្លងកាន់តែខ្លាំង រាជរដ្ឋាភិបាល បានដាក់ចេញវិធានការបន្ទាន់មួយចំនួន ដូចជាការបិទផ្សារទំនើបអ៊ីអន១ សាលារៀន អន្តរទ្វីបអាមេកាំង និងសណ្ឋាគារភ្នំពេញ និងតម្រូវឱ្យអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោល ដែលរួមមានមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលផងនោះ ចាប់ផ្តើមធ្វើចត្តាឡីស័ក និងយកសំណាកពិនិត្យរកមេរោគ។
ក្រសួងសុខាភិបាល បានអំពាវនាវដល់អ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលក្នុងព្រឹត្តិការណ៍នេះ នាំគ្នាទៅយកសំណាកពិនិត្យរកមេរោគ។ ក្នុងនោះប្រជាពលរដ្ឋធម្មតាទៅកាន់ផ្សារទំនើបអ៊ីអន១ ហើយមន្ត្រីរាជការទៅកាន់ក្រសួងមហាផ្ទៃ
អត្ថបទ៖ សំអឿន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៤ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ