Connect with us

ព័ត៌មានជាតិ

រដ្ឋបាល​រាជធានី​ភ្នំពេញ​សេចក្ដីណែនាំ​ពី​ការគ្រប់គ្រង​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ​

បានផុស

នៅ

​ភ្នំពេញ ៖ ដើម្បី​ឲ្យ​ការអនុវត្ត​ប្រព័ន្ធ​ថ្មី​នៃ​ការគ្រប់គ្រង​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ធ្វើ​ការណែនាំ​អំពី​ការញែក ការ​វេច​ខ្ចប់ ការ​ទុកដាក់ និង​ការបញ្ចេញ​សំរាម សំណល់​រឹង មួយចំនួន​។​

នេះ​បើ​យោង​តាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​១៦​កញ្ញា​នេះ ដែល​ក្នុង​សេចក្តី​ណែនាំ​នេះ គឺ​រដ្ឋបាល​រាជធានី​ភ្នំពេញ ការ​ធ្វើកំណែទម្រង់​នៃ​ការគ្រប់គ្រង​សំរាម និង​សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ចាប់ពី​ដើម​ខ្សែ​រហូតដល់​ចុង​ខ្សែ ទទួលបាន​លទ្ធផល​គួរ​ជាទី​មោទនៈ ក្នុងនោះ ការ​ដេញថ្លៃ​ជ្រើសរើស​ក្រុមហ៊ុន​ថ្មី ដើម្បី​ផ្តល់​សេវា​សំអាត ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ក៏បាន​ធ្វើ​រួចរាល់​ផងដែរ ដែល​កន្លងមក ក្រុមហ៊ុន​ចំនួន​០៣ ត្រូវបាន​ជ្រើសរើស ហើយ​បាន​ចាប់​ផ្ដើម​ប្រតិបត្តិការ​ការងារ​រប​ស់​ខ្លួន​កាន់តែ​ប្រសើរ​ឡើង​ពី​មួយថ្ងៃ​ទៅមួយថ្ងៃ ចាប់ពី ថ្ងៃទី​០១ ខែកក្កដា ឆ្នាំ​២០២១​។ ក្រុមហ៊ុន​ទាំង​០៣​នោះ គឺ​ទី​១ ក្រុមហ៊ុន 800 Super/Global Action for Environment Awareness Public Limited បានផ្តល់​សេវា ក្នុង​តំបន់​ទី​១ ដែលមាន​០៥​ខណ្ឌ រួមមាន ខណ្ឌទួលគោក ខណ្ឌ​សែន​សុខ ខណ្ឌឫស្សីកែវ ខណ្ឌ​ជ្រោយចង្វារ និង​ខណ្ឌ​ព្រែក​ព្នៅ​។

ទី​២ ក្រុមហ៊ុន Mizuda Group Co., Ltd បានផ្តល់​សេវា​ក្នុង តំបន់​ទី​២ ដែលមាន​០៥​ខណ្ឌ រួមមាន ខណ្ឌដូនពេញ ខណ្ឌ​៧​មករា ខណ្ឌដង្កោ ខណ្ឌ​កំបូល និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ទី​៣ ក្រុមហ៊ុន CINTRI (Cambodia)/Everbright (China) បានផ្តល់​សេវា ក្នុង​តំបន់​ទី​៣ ដែលមាន​០៤​ខណ្ឌ រួមមាន ខណ្ឌចំការមន ខណ្ឌ​បឹង​កេងកង ខណ្ឌមានជ័យ និង​ខណ្ឌ​ច្បារអំពៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បី​ឲ្យ​ការអនុវត្ត​ប្រព័ន្ធ​ថ្មី​នៃ​ការគ្រប់គ្រង​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ខ្ពស់ រដ្ឋបាល​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការណែនាំ​អំពី​ការញែក ការ​វេច​ខ្ចប់ ការ​ទុកដាក់ និង​ការបញ្ចេញ​សំរាម សំណល់​រឹង ដូចខាងក្រោម​៖

១. សំរាម និង​សំណល់​រឹង មុននឹង​បញ្ចេញ ត្រូវ​សម្រិតទឹក​ចេញ​ដាក់ចូល​ទៅក្នុង​ប្រព័ន្ធ​លូ​ឱ្យបាន​ត្រឹមត្រូវ​។

២. ត្រូវ​ញែក​សំរាម សំណល់​រឹង ជា​០២​ប្រភេទ គឺ​សំរាម​សើម និង​សំរាម​ស្ងួត ដោយ​ដាក់​នៅក្នុង​ថង់​ដាច់​ដោយ ឡែក​ពីគ្នា​៖

-​សំរាម​សើម​៖ សំណល់​ម្ហូបអាហារ សំណល់​សរីរាង្គ ផ្លែឈើ ផ្កា ត្រូវដាក់ នៅក្នុង​ថង់​ពណ៌​ខ្មៅ​

– សំរាម​ស្ងួត​៖ ក្រដាស ក្រដាសកាតុង ឡាំង គ្រឿង​ប្លា​ស្ទីក ហ្វូ​ម ជ័រ ដែក កំប៉ុង ដប​…​ត្រូវដាក់​ក្នុង​

​ថង់​ពណ៌​ស​។

​បញ្ជាក់ ​៖ ក្រុមហ៊ុន​នឹងធ្វើ​ការប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង ដែល​បានដាក់​ក្នុង​ថង់​ដែល​បានកំណត់​ទាំង​០២​ប្រភេទ​នេះ​តែប៉ុណ្ណោះ ទៅតាម​កម្មវិធី​ដាច់ដោយឡែក​ពីគ្នា​។ ការដាក់​សំរាម សំណល់​រឹង ក្នុង​ថង់​ពណ៌​ផ្សេង​ក្រៅពី​ពណ៌​ខ្មៅ និង​ពណ៌​ស ក្រុមហ៊ុន​នឹងមិន​ប្រមូល​ឡើយ​។ បងប្អូន​ប្រជាពលរដ្ឋ អា​ចរក​ទិញ​ថង់​ទាំង​០២​ពណ៍​ខាងលើនេះ នៅតាម​បណ្តា​ទីផ្សារ​នានា​។ ៣. ហាម​វេច​ខ្ចប់​សំណល់​ដែល​បង្ក​គ្រោះថ្នាក់ ដូចជា អំបែង​កញ្ចក់ និង​សំណ​ល់មុត​ស្រួច​នានា លាយឡំ ជាមួយនឹង​សំរាម​សើម និង​សំរាម​ស្ងួត​។

បញ្ជាក់​៖ ត្រូវ​ទុកដាក់​សំណល់​ដែល​បង្ក​គ្រោះថ្នាក់​ទាំងនេះ​ចូលក្នុង​ធុងសំរាម ឬ​ប្រអប់​ដោយឡែក​ឱ្យបាន ត្រឹមត្រូវ ក្រុមហ៊ុន​នឹង​ប្រមូល​នៅ​រៀងរាល់ ថ្ងៃអាទិត្យ​។ ក្នុងករណី​ទុកដាក់​ខុសពី​ការណែនាំ​នេះ ក្រុមការងារ​ផាកពិន័យ នឹងធ្វើ​កំណត់ហេតុ​អំពី​កំហុសឆ្គង​លើក​ទី​១​។ បើ​នៅតែ​ទុកដាក់​ខុស​ទៀត នឹង​ទទួល​ការផាកពិន័យ​ទៅតាម​ច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ព្រមទាំង​ប្ដឹងទៅ​តុលាការ តាម​កំហុស​ជាក់ស្ដែង​។​

៤. ថង់​សំរាម សំណល់​រឹង ត្រូវ​ចង​មាត់​ឱ្យបាន​ជិត​ត្រឹមត្រូវ និង​មិនត្រូវ​ហែក​ឡើយ​។ មានដូចជា ផ្សារ​ទំនើប ផ្សារ​រដ្ឋ ផ្សារ​ឯកជន អគារ​ពាណិជ្ជកម្ម សណ្ឋាគារ ផ្ទះសំណាក់ អាគារ​ស្នាក់នៅ ភោជនីយដ្ឋាន កន្លែង​កំសាន្ត សាលារៀន មន្ទីរពេទ្យ លំនៅដ្ឋាន​ក្នុង បុរី សហគ្រាស រោងចក្រ សិប្បកម្ម អគារ​ក្រសួង ស្ថាប័នរដ្ឋ ត្រូវមាន​កាតព្វកិច្ច​ដាក់ ធុងសំរាម​ដោយ​ខ្លួនឯង​ជា​ចាំបាច់​។​

៥​ក្រុម​តម្រូវ​៖

៦. ក្រុម​លើកទឹកចិត្ត​៖ មានដូចជា វត្ត​អារាម ព្រះវិហារ អាជីវកម្ម​លក់ដូរ​ចល័ត ផ្ទះ​ស្នាក់នៅ​ទូទៅ និង​ផ្សារ​

​ក្រមួន​…​អាចមាន​០២​ប្រភេទ​៖ ទី​១. មាន​ធុងសំរាម​ខ្លួនឯង​ស្រាប់ និង​ទី​២. មាន​ធុង សំរាម​ដែល​ផ្តល់ឱ្យ​ដោយ​ប្រតិបត្តិ​ករ​ថ្មី ដែល​អាច​ត្រូវ​បានរៀបចំ​ដាក់ពង្រាយ​ជាពិសេស នៅតាម​តំបន់​ផ្ទះល្វែង​ខ្ពស់ៗ​។​

៧. ត្រូវ​ទុកដាក់​សំរាម សំណល់​រឹង​របស់ខ្លួន​ឱ្យបាន​ត្រឹមត្រូវ​ទៅតាម​ទីកន្លែង​ដែល​បានកំណត់ (​ទីតាំង​ទុកដាក់ សំរាម​នឹងត្រូវ​បានកំណត់​ដោយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិ​ករ​ប្រមូល​សំរាម តាម​ការជាក់ស្តែង​)​។​

៨. ហាម​ចោល​សំរាម សំណល់​រឹង នៅ​មាត់​អណ្តូង​លូ ប្រឡាយ តាម​ទីសាធារណៈ និង​តាម​អាង​ស្ដុក​ទឹក និង​ហាម​ដុត​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ជា​កំហិត​។​

៩ កម្មវិធី​បញ្ចេញ​សំរាម សំណល់​រឹង​៖ សំរាម​សើម – ខណ្ឌ​កណ្តាល​រាជធានី ចំនួន​០៥ រួមមាន​៖ ខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌ​៧​មករា ខណ្ឌទួលគោក និង​ខណ្ឌ​បឹង​កេងកង​៖ ក្រុមហ៊ុន​នឹង​ប្រមូល និង​ដឹកជញ្ជូន​រៀងរាល់ថ្ងៃ នៅពេល​យប់ ចាប់ពី​ម៉ោង ៩​ដល់​ម៉ោង ៥ ទៀបភ្លឺ ដូច្នេះ ម៉ោង​បញ្ចេញ​សំរាម​មាន​៣​ម៉ោង គឺ​៦-៩​យប់​។ បញ្ចេញ​សំរាម​ខុសពី​

​ម៉ោង​នេះ នឹង​ទទួល​ការផាកពិន័យ​។ ខណ្ឌ​ជាយ​រាជធានី ចំនួន​០៩ រួមមាន​៖ ខណ្ឌឫស្សីកែវ ខណ្ឌ​សែន​សុខ ខណ្ឌ​ជ្រោយចង្វារ ខណ្ឌដង្កោ ខណ្ឌ​ព្រែក​ព្នៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​កំបូល ខណ្ឌមានជ័យ និង​ខណ្ឌ​ច្បារអំពៅ ក្រុមហ៊ុន​នឹង ប្រមូល និង​ដឹកជញ្ជូន ដូចខាងក្រោម​៖

​ផ្លូវជាតិ ត្រូវ​ប្រមូល និង​ដឹកជញ្ជូន​រៀងរាល់ថ្ងៃ នៅពេល​យប់ វេលា​ម៉ោង ៩​យប់ ដូច្នេះ ការបញ្ចេញ សំរាម​ត្រូវ​ចាប់ផ្តើម​ចន្លោះ​ពី​ម៉ោង​៦​យប់ រហូតដល់​ម៉ោង ៩​យប់ ផ្លូវធំ ត្រូវ​ប្រមូល និង​ដឹកជញ្ជូន​រៀងរាល់ថ្ងៃ (​ពេល​ថ្ងៃ វេលា​ម៉ោង ៨​ព្រឹក ឬ ពេលយប់ វេលា ម៉ោង ៩)​ផ្លូវ​រណប​៖ ត្រូវ​ប្រមូល និង​ដឹកជញ្ជូន​រៀងរាល់ ០២​ថ្ងៃ​/១​ម្ដង (​ពេល​ថ្ងៃ វេលា​ម៉ោង ៨​ព្រឹក​_​ឬ ពេលយប់ វេលា​ម៉ោង ៩)

​បញ្ចាក់​៖ ម៉ោង​ពេល​បញ្ចេញ​សំរាម សំណល់​រឹង នឹងត្រូវ​កំណត់ដោយ​អាជ្ញាធរ​មូលដ្ឋាន និង​ប្រតិបត្តិ​ករ សំរាម សំណល់​វឹង​ស្ងួត​៖ ក្រុមហ៊ុន​នឹង​ប្រមូល និង​ដឹកជញ្ជូន ២​ដង​/១​សប្ដាហ៍ គឺ​នៅ​ប្រមូល​តាម​ការជាក់ស្តែង​។​

​រៀងរាល់ថ្ងៃ​ចន្ទ និង​ថ្ងៃ​សុក្រ​។ ១០. ក្នុង​ករ​ណ៏​ខកខាន​មិនបាន​បញ្ចេញ​សំរាម សំណល់​រឹង​តាម​ម៉ោង​ពេល​កំណត់ (​ពេល​ថ្ងៃ​ត្រឹម​ម៉ោង ៨​ព្រឹក និង​ពេលយប់ ត្រឹម​ម៉ោង ៩​យប់​) ត្រូវ​រង់ចាំ​បញ្ចេញ​នៅ​វេន​ក្រោយ ហើយ​មិន​ត្រូវយក​សំរាម​នេះ​មក​ទុក គ្មាន​សណ្តាប់ធ្នាប់​ឡើយ​។​

១១. ចំពោះ​សំណល់​ដើមឈើ និង​មែកឈើ ត្រូវ​ទុកដាក់​ដោយឡែក​ឱ្យបាន​ត្រឹមត្រូវ រួច​ធ្វើការ​ទំនាក់ទំនង មក​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ តាមរយៈ​ទូរស័ព្ទ​លេខ ០៨១ ៦៤៦២២២ ឬ ០១១ ៦៤៦២២២ ឬ​កម្មវិធី​ទូរស័ព្ទដៃ​របស់​រដ្ឋាក​រ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ (PPSWMA) ដើម្បី​ធ្វើការ​ស្នើសុំ​ប្រមូល និង​ដឹកជញ្ជូន​ចេញ​។​

១២. ចំពោះ​សំណល់​សំណង់ អាចម៍ដី កំទេច​ថ្ម ខ្សាច់​… ត្រូវ​ទុកដាក់​ដោយឡែក​ឱ្យបាន​ត្រឹមត្រូវ រួច​ធ្វើការ ទំនាក់ទំនង​មក​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង​សំណល់​រឹង រាជធានី​ភ្នំពេញ តាមរយៈ​ទូរស័ព្ទ​លេខ ០៨១ ៦៤៦២២២ ឬ ០១១ ៦៤៦២២២ ឬ​កម្មវិធី​ទូរស័ព្ទដៃ​របស់​រដ្ឋាក​រ​ស្វយ័ត​គ្រប់គ្រង​សំរាម និង សំណល់​រឹង រាជធានី​ភ្នំពេញ (PPSWMA) ដើម្បី​ធ្វើការ​ស្នើសុំ​ប្រមូល និង​ដឹកជញ្ជូន​ចេញ​។​

១៣. ចំពោះ​សំណល់​ជា​គ្រឿង​សង្ហា​រឹម គ្រឿង​អេឡិចត្រូនិក គ្រឿងអគ្គិសនី សំបក​កង់ និង​វត្ថុ​កែច្នៃ​ឡើងវិញ​បាន ត្រូវ​ទុកដាក់​ដោយឡែក​ឱ្យបាន​ត្រឹមត្រូវ រួច​ធ្វើការ​ទំនាក់ទំនង​មក​រដ្ឋាករ​ស្វយ័ត​គ្រប់គ្រង​សំរាម និង សំណល់​រឹង រាជធានី​ភ្នំពេញ តាមរយៈ​ទូរស័ព្ទ​លេខ ០៨១ ៦៤៦២២២ ឬ ០១១ ៦៤៦២២២ ឬ​កម្មវិធី ទូរស័ព្ទដៃ​របស់​រដ្ឋា​ករ​ស្វយ័ត​គ្រប់គ្រង​សំរាម សំណល់​រឹង រាជធានី​ភ្នំពេញ (PPSWMA) ដើម្បី​ធ្វើការ ស្នើសុំ​ប្រមូល និង​ដឹកជញ្ជូន​ចេញ​។​

​ក្នុងករណី​មិន​អនុវត្តតាម​សេចក្តីណែនាំ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹងធ្វើ​ការផាកពិន័យ​ទៅតាម​ច្បាប់ និង លិខិតបទដ្ឋាន​គតិយុត្តិ​ជា​ធរមាន ព្រមទាំង​អនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​នានា​តាម​ការចាំបាច់​ដទៃទៀត ដូចជា ការបិទ​ការធ្វើ​អាជីវកម្ម​ជា​បណ្ដោះអាសន្ន​…​។​ល​។​

​ទទួលបាន​សេចក្ដីណែនាំ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ សង្ឃឹមថា បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​រាជធានី​ភ្នំពេញ នឹងចូលរួម​ចំណែក​ក្នុងការ​ពង្រីក​វប្បធម៌​ចូលរួម ក៏ដូចជា​ការរក្សា​អនាម័យ បរិស្ថាន សោភ័ណភាព​រាជធានី​ភ្នំពេញ​ឱ្យ​កាន់តែ​ស្រស់ស្អាត និង​ត្រូវអនុវត្ត​សេចក្ដីណែនាំ​នេះ ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​សេចក្ដីណែនាំ​នេះ នឹងត្រូវ​ចាប់ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០២១ តទៅ​។​២ ថ្ងៃ​រហ​ស្ប Dor​កត់​ខែ ច​បទ​ឆ្នាំឆ្លូវ ត្រី​ស័ក ព​.​ស ២៥៦៥ រាជធានី​ភ្នំពេញ ថ្ងៃទី ១៦ ខែ កញ្ញា ឆ្នាំ​២០២១ អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​៕

ដោយ ៖ ស្រីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១០ នាទី មុន

អភិបាលខេត្តកំពង់ចាម   ស្នើពលរដ្ឋជួយទប់ស្កាត់កុំឱ្យកូនចៅប្រើគ្រឿងញៀន​  មិនត្រូវពឹងសមត្ថកិច្ចទាំងស្រុង

កីឡា១២ នាទី មុន

សមិទ្ធផលមិនធម្មតា បាល់ទះនារីចិនជាក្រុមខ្លាំងបំផុតមួយក្នុងលោក

ព័ត៌មានជាតិ១៥ នាទី មុន

រដ្ឋមន្ត្រីមហាផ្ទៃ ប្រតិកម្មករណីនគរបាលម្នាក់ជាអនុប្រធាននាយកដ្ឋាន មិនឱ្យសមត្ថកិច្ចពិនិត្យជាតិអាល់កុល

សុខភាព១៥ នាទី មុន

រដ្ឋមន្ត្រីក្រសួងសុខាភិបាល មានជំនឿយ៉ាងមុតមាំថា យើងអាចបញ្ចប់ជំងឺរបេងបាន

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

WHO ៖ មានតែផ្ដល់ជំនួយតាមដីគោកប៉ុណ្ណោះ ទើបអាចទប់ស្កាត់គ្រោះ​ទុរ្ភិក្សនៅហ្គាហ្សាបាន

Sokha Hotels

ព័ត៌មានពេញនិយម