Connect with us

ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ ទទួល​អំណោយ​ឯកឧត្តម ហ៊ុន ម៉ាណែត នូវ​ស្បែកជើង​ចុះ​ទឹក​១០០​គូ ដើម្បី​ប្រើប្រាស់

បានផុស

នៅ

កំពង់ធំ ៖ ឯកឧត្តម សុខ លូ អភិបាលខេត្ត​កំពង់ធំ ជា​សមាជិក​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ថ្នាក់​កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ធំ ទទួល​អំណោយ​របស់​ឯកឧត្ដម ហ៊ុន ម៉ា​ណែ​ត សមាជិក​អចិន្ដ្រៃយ៍​គណៈកម្មាធិការ​កណ្ដាល និង​ជា​ប្រធាន​ក្រុមការងារ​យុវជន​គណបក្ស​ថ្នាក់កណ្ដាល​ដែល​បាន​ឧបត្ថម្ភ​ស្បែកជើង​ចុះ​ទឹក​ចំនួន ១០០​គូរ ជូន​ដល់​ក្រុមការងារ​យុវ​ជា​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ធំ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​សកម្មភាព​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ និង​សកម្មភាព​នានា​សម្រាប់​ជាតិ និង​ប្រជាជន នា​ល្ងាច​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឆ្លៀត​ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្តម សុខ លូ បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ដែលមាន​ការយកចិត្ត​ទុកដាក់​ខ្ពស់ ពី​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ ជាពិសេស​យុវជន និង​អាជ្ញាធរ​មាន​សមត្ថកិច្ច ក្នុង​ការ​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ ដោយ​បាន​ចាត់​ឲ្យ​ផ្នែក​ក្រៅ​ប្រព័ន្ធ នៃ​យុវជន​គណបក្ស​ថ្នាក់​កណ្តាល ប្រគល់​អំណោយ​ជា​ស្បែកជើង​សម្រាប់​ចុះ​ទឹក ចំនួន ១០០ គូរ ជូន​ដល់​ក្រុមការងារ​យុវជន​គណបក្ស ខេត្តកំពង់ធំ​។ ដើម្បី​ប្រើប្រាស់​ជា​ប្រយោជន៍​ក្នុង​សកម្មភាព​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​ទឹកជំនន់ និង​សកម្មភាព​នានា​សម្រាប់​ជាតិ និង​ប្រជាជន​។

ជា​ចុងក្រោយ​ឯកឧត្តម សុខ លូ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​តាន​ដងស្ទឹង​សូម​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ទឹកជំនន់​ដែល​កំពុងតែ​ឡើង​លឿន​ជា​បន្តបន្ទាប់ ពិសេស​កូនក្មេង​តូច​សូម​ឲ្យ​មានការ​យកចិត្តទុកដាក់​ដាក់​ខ្ពស់​បំផុត ដើម្បី​ចៀសវាង​ពី​គ្រោះថ្នាក់​ដោយ​ការ​លង់ទឹក​។

សូម​ឲ្យ​អាណាព្យាបាល​សូម​នាំ​កូន​ចាប់ពី​អាយុ​៦​ឆ្នាំ​រហូតដល់​១២​ឆ្នាំ នាំទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ ឲ្យ​បាន​គ្រប់ៗ​គ្នា​នៅ​តាម​មូលដ្ឋាន​របស់​បងប្អូន បាន​នៅ​(៣​កុំ​៣​ការពារ​)​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល៕

ដោយ ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទាមទារឱ្យមានបទឈប់បាញ់ជាបន្ទាន់រវាង អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន

សន្តិសុខសង្គម២ ម៉ោង មុន

អគ្គ​លេខាធិការដ្ឋាន​នៃ គ.ល.ក. ជូន​ដំណឹង​ដល់​សាធារណជន​កុំ​​ឱ្យ​ចូល​រួម​សកម្មភាព​កាស៊ីណូអនឡាញ​​

ព័ត៌មានជាតិ២ ម៉ោង មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៣ ម៉ោង មុន

សមត្ថកិច្ចបញ្ជាក់ករណី​​សំណុំ​រឿង​ក្រុមហ៊ុន CIC ខុស​ពីករណី​សំណុំ​រឿង​ក្រុមហ៊ុន ឡេង ចាន់ណា

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ឱកាស​ការងារ​ជាង ៨០០០ កន្លែង​ដល់ក​ម្មករ​រោងចក្រ អ​.​ជី ហ៊្វូត​វែ​រ

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម