Connect with us

ព័ត៌មានជាតិ

រថយន្ត​ព្រុស​២​គ្រឿង ពណ៌ដូចគ្នា​ ស្លាក​លេខ​ដូច​គ្នា ផ្អើល​សមត្ថកិច្ច​ឃាត់​យក​ទៅ​ប៉ុស្តិ៍​សួរនាំ

បានផុស

នៅ

ភ្នំពេញ ៖ រថយន្ត​ម៉ាក​តូយ៉ូតា​ព្រុស ចំនួន​២​គ្រឿង មាន​ពាក់​ស្លាក​លេខ​ដូចគ្នា ត្រូវបាន​ម្ចាស់​រថយន្ត​ម្ខាង​ជួប​ចៃដន្យ​តាមផ្លូវ ឃាត់​សួរនាំ​និង​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០២១ នៅ​បុរី​ឈូកវ៉ា​២ ភូមិ​កិ​ត្ត​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ។

​រថយន្ត​ទាំង​២​គ្រឿង ម៉ាក​ព្រុស ពណ៌​ស ស៊េរី​ឆ្នាំ​២០១១ ដូចគ្នា ពាក់​ស្លាក​លេខ ភ្នំពេញ 2BK-4454។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ក្រោយពី​ឃាត់​បាន ជួប​ដាក់​ទន្ទឹមគ្នា មាន​មួយគ្រឿង ស្កេ​ន​កូដ​ចេញ ត្រឹមត្រូវ មាន​ម្ចាស់​ជា​មន្ត្រីនគរបាល មាន​ទីលំនៅ ភូមិ​ត្រពាំង​ថ្លឹង​៤ សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។ ចំណែក​រថយន្ត មួយគ្រឿង​ទៀត ថ្វី​ត្បិត​ពាក់​ស្លាក​លេខ​ដូចគ្នា​មែន តែ​ស្កេ​ន​កូដ​មិន​ចេញ មាន​ម្ចាស់​អ្នកបើកបរ ដោយ​បុរស​ម្នាក់​ជា​ជាង​ម៉ា​ស៊ីន​ត្រជាក់ នៅ​បុរី​ឈូក​វ៉ា​២ ភូមិ​កិ​ត្ត​ប្ប​ញ្ញោ សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​ប្រភព​នៅ​កន្លែង​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ ម្ចាស់​រថយន្ត​ព្រុស​មួយគ្រឿង​ជា​មន្ត្រីនគរបាល បាន​ប្រទះឃើញ​រថយន្ត​ព្រុស ពាក់​ស្លាក​លេខ ដូចគ្នា​ជាមួយនឹង​រថយន្ត​គាត់ កំពុង​បើកបរ ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន ទើប​បើករថយន្ត​ដេញតាម​ពីក្រោយ​រហូត ដល់​ក្នុង​បុរី​ឈូក វ៉ា​២ ឈប់​ចត ដាក់​ទន្ទឹមគ្នា ដូចគ្នា​នោះ​ដូច ប្តឹង​សមត្ថកិច្ច​ចុះទៅ​ឃាត់​ហៅ នាំយកទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​សំរោងក្រោម ។

រថយន្ត​ទាំង​២​គ្រឿង និង​ម្ចាស់​សងខាង ត្រូវបាន​សមត្ថកិច្ច កំពុង​សាកសួរ និង​ទំនាក់ទំនង​ទៅ​ជំនាញ​បច្ចេកទេស ដើម្បី​ពិនិត្យ​ឯកសារ​រៀងខ្លួន តើ​ម្ចាស់​រថយន្ត មាន​ស្លាក​លេខ​ពិតប្រាកដ​មួយណា ៕

ដោយ ​៖ ​សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម