Connect with us

ព័ត៌មានជាតិ

សមាជិក​ព្រឹទ្ធសភា ​ចុះ​សួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​រស់នៅក្នុង​បឹង​ទន្លេសាប​ឃុំ​ផាត​សណ្តាយ

បានផុស

នៅ

​កំពង់ធំ ​៖ លោកជំទាវ ឃួន ឃុន​ឌី សមាជិក​ព្រឹទ្ធសភា និង​ជា​ប្រធាន​ក្រុមការងារ​ចុះជួយ​ស្រុក​កំពង់ស្វាយ រួម​ជា​មួយ​អាជ្ញាធរ​មូលដ្ឋាន បានអញ្ជើញ ចុះសាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ រស់ នៅ ក្នុង បឹង​ទន្លេសាប ក្នុង ឃុំ ផាត់​សណ្តាយ ស្រុក កំពង់ស្វាយ ខេត្ត កំពង់ធំ ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិធី​សំណេះសំណាល ដោយ​ការ​អញ្ជើញ​ចូលរួម លោកជំទាវ លឹម ផល្លា អ្នកតំណាងរាស្ត្រ​មណ្ឌល​កំពង់ធំ និង​ក្រុមការងារ​ក្នុង​គោលបំណង​ស្វែងយល់​ពី​សុខទុក្ខ និង​ជីវភាព​រស់នៅ ក្នុង បរិបទ​ការពារ​ទប់​ស្កា​ត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ១៩ និង​ជំរុញ​ឲ្យ​អាជ្ញាធរ មូលដ្ឋាន ប្រឹងប្រែង ដោះស្រាយ រាល់ បញ្ហា ក៏ដូចជា​សំណូមពរ​របស់​ប្រជាពលរដ្ឋ ដើម្បី​ឲ្យ​ល្អ​ប្រសើរ​ឡើង។

លោកជំទាវ​បាន​កោតសរសើរ​ដល់​ថ្នាក់​ដឹកនាំ ក្រុមការងារ​អាជ្ញាធរ ដែល​បាន​ខិតខំ​រួមគ្នា​សម្រេច​បាន​នូវ​សមិទ្ធផល​ល្អៗ​ជាច្រើន​លើ​គ្រប់​វិស័យ ទាំងសន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​សុវត្ថិភាព​សង្គម​បានល្អ​ប្រសើ។

លោកជំទាវ​បាន ផ្សព្វផ្សាយ​អំពី​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​និង​សមិទ្ធផល​ថ្មីៗ​ជូន​ប្រជាពលរដ្ឋនៅក្នុង​មូលដ្ឋាន​ដោយមាន​ភាព​ជឿ​ជាក់​លើ​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ពង្រឹង​សមាជិក​ចាស់​ពង្រីក​សមា​ជិ​ក​ថ្មី​ត្រូវ​មានការ​សាមគ្គីភាព​ជាមួយ​សមាជិក​បក្ស​ដើម្បី​ធានា​រក្សាបាន​នូវ​ភាពសុខដុមរមនា រក្សា​ប្រក្រតីភាព​នៃ​ជីវភាព​សង្គម​សេដ្ឋកិច្ច​ប្រជាជន​ជួយឧបត្ថម្ភ​គាំទ្រ​ដល់​ជនរងគ្រោះ​និង​ជន​ងាយ​រងគ្រោះ​នៅក្នុង​មូលដ្ឋាន​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​ថែមទៀត​។

យកចិត្តទុកដាក់​ការផ្តល់សេវា​សាធារណៈ​និង​ការដោះស្រាយ​បញ្ហា​ប្រឈម​នៅ​មូលដ្ឋាន​ត្រូវ​បន្ត​ជំរុញ​និង​លើកកម្ពស់ ការផ្តល់សេវា​សាធារណៈ​នានា​ជូន​ប្រជាពលរដ្ឋ​ប្រកបដោយ​ប្រសិទ្ធភាព​តម្លាភាព​និង​គណនេយ្យ​ភាព​ដើម្បី​ឆ្លើយតប តម្រូវការ​របស់​ប្រជាពលរដ្ឋ​ដែល​កាន់តែ​មានការ​កើនឡើង​ក្នុងពេលដែល​ប្រទេសជាតិ​យើង​កំពុងមាន​ការអភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​ដោយ​មិន​ប្រកាន់​និន្នាការ​និ​យោ​បាយ ជាតិ​សាសន៍ ពណ៌​សម្បូរ​នោះឡើយ។

ប្រជាពលរដ្ឋ​សំណូមពរ​សូម​ឲ្យ​ក្រុមការងារ​ជួយ​សាងសង់​ផ្លូវ​ដីស​ប្រវែង​២៥​គីឡូម៉ែត្រ​ចេញពី​ឃុំ​កំពង់​គោ​ទៅ​ឃុំ​ផាត់​សណ្តាយ​ដើម្បី​បងប្អូន​ងាយស្រួល​ធ្វើដំណើរ​និង​ដឹក​កសិផល​ផ្សេងៗ​នៅ​រដូវប្រាំង ក្នុង ឨ​កាស​ពិធី ​លោកជំទាវ​បាន​ឧបត្ថម្ភ​ថវិកា​និង​សម្ភារ​ដល់​ក្រុមការងារ​និង​បាន​នាំយក​ថវិកា​គ្រឿងឧបភោគ​បរិភោគ​ប្រគេន​ព្រះ​ស​ង្ឃ​នៅ​វត្ត​សុវណ្ណ​ជលសា​ហៅ​វត្ត​កំពង់ចម្លង​ផង​ដែរ៕

ដោយ ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៧ នាទី មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម