Connect with us

ព័ត៌មានជាតិ

រដ្ឋបាលរាជធានី-ខេត្ត នឹងមានមេធាវីប្រចាំពី២ ដល់៤រូប

បានផុស

នៅ

រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមហាផ្ទៃ បានចេញប្រកាស ស្ដីពី ក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី-ខេត្ត។ ប្រកាសនេះត្រូវបានចុះហត្ថលេខាដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាំងពីខែសីហា តែទើបត្រូវបានផ្សព្វផ្សាយ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១។

ប្រកាសនេះមានគោលបំណង ដើម្បីលើកកម្ពស់ការគោរព និងពង្រឹងគោលការណ៍នីត្យានុកូលភាព នៃលិខិត បទដ្ឋានគតិយុត្ត និងសេចក្ដីសម្រេចនានា របស់រដ្ឋបាលរាជធានី-ខេត្ត និងធានាការពារផលប្រយោជន៍ស្របច្បាប់ របស់រដ្ឋបាលរាជធានី-ខេត្ត នៅពេលមានបណ្ដឹងទាមទារ បណ្ដឹងតវ៉ា ឬបណ្ដឹងផ្សេងទៀត ដោយកំណត់អំពីការរៀបចំ ឲ្យមានក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី-ខេត្ត។

តាមប្រកាសដដែល ក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី-ខេត្តនីមួយៗ មានចំនួនចាប់ពី២ ទៅដល់៤រូប អាស្រ័យ ទៅតាមកត្តាប្រជាសាស្រ្ដ ភូមិសាស្រ្ដ ទំហំការងារ និងតម្រូវការសេវាផ្លូវច្បាប់ និងរដ្ឋបាលរាជធានី-ខេត្តនីមួយៗ ដូចបានកំណត់នៅក្នុងតារាងឧបសម្ព័ន្ធ ភ្ជាប់ជាមួយប្រកាសនេះ។ ក្រសួងមហាផ្ទៃ អាចធ្វើការកែសម្រួលចំនួន ក្រុមមេធាវីរដ្ឋបាលរាជធានី-ខេត្ត តាមការចាំបាច់។

លោកមេធាវី លី ច័ន្ទតុលា ប្រធានគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការសាទរ ចំពោះការចេញ​ប្រ​កាស ស្ដីពី ក្រុមមេធាវីប្រចាំរដ្ឋបាលរាជធានី-ខេត្តនេះ។ លោក បានសរសេរនៅលើទំព័រហ្វេសប៊ុកថា «នេះជាជំហ៊ានបន្ទាប់មួយទៀត សម្រាប់សហភាតាមេធាវីយើង។ សូមគោរពថ្លែងអំណរគុណសម្តេចតេជោ​ និងសម្តេចក្រឡា​ហោម​ ដែលបានផ្តល់កិត្តិយស​ ទំនុកចិត្ត​ និងឱកាស​ដល់មេធាវី»៕

អត្ថបទ៖ ឃួន សុភ័ក្រ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម