Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំអនុញ្ញាតឱ្យសាលានៅជនបទគ្មានហានិភ័យ ឬមានហានិភ័យទាបអាចបើកដំណើរការ​គ្រប់កម្រិតបាន​

បានផុស

នៅ

ក្រសួង​អបរំ​យុវជន​និង​កីឡា​បាន​អនុញ្ញាតឱ្យ​សាលារៀន​នៅ​ជនបទ​ដែល​គ្មានហានិភ័យ​ ឬ​មាន​ហានិភ័យ​ទាប​អាច​បើក​ដំ​ណើ​រការ​គ្រប់​កម្រិត​បាន​ដោយ​អនុវត្ត​ការរៀនតាម​បណ្តុំ​ មិន​លើសពី​១៥​នាក់​ និង​គោរព​តាម​ស្ដង់ដារ​ប្រតិបត្តិ​របស់​ក្រសួង​អប់រំ យុវជននិង​កីឡា និង​គោលការណ៍​របស់​ក្រសួងសុខាភិបាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បណ្ឌិតសភាចា​រ្យ ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អបរំ​យុវជន​និង​កីឡា ​បានឱ្យដឹង​នៅក្នុង​សេចក្តី​ជូន​ដំណឹង​ថា «ខ្ញុំ​សូម​ស្នើ ឯកឧត្តម លោកជំទាវ អនុវត្ត​ថា ​ប្រសិនបើ​នៅតាម​ទីជនបទដែល​គ្មាន​ហានិភ័យ ឬ​ដែលមាន​ហានិភ័យ​ទាប គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​អាចបើក​ដំណើរការបាន​ដោយ​អនុវត្ត​ការរៀន​តាម​បណ្តុំ​មិន​លើសពី​១៥​នាក់​ និង​គោរព​តាម​ស្ដង់ដារ​ប្រតិបត្តិ​របស់ក្រសួង​អប់រំ យុវជន និង​កីឡា និង​គោលការណ៍​របស់​ក្រសួងសុខាភិបាល​»​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តថា​ ចំពោះនៅតាម​តំបន់​ដែលមាន​ហានិភ័យ​មធ្យម ត្រូវ​ផ្តល់​អាទិភាព​ដល់​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២​និង​នៅតាម​តំបន់​មាន​ហានិភ័យ​ខ្ពស់គួរ​បន្ត​បង្រៀន​អន​ឡាញ​ពី​ចម្ងាយ​។​

លោក​រដ្ឋមន្ត្រី​បាន​បន្តទៀតថា ​ប៉ុន្តែ​ត្រូវបង្កើត​គណៈកម្មការ​គ្រប់គ្រង​សាលារៀនដោយមាន​ការចូល​រួម​ពី​គណៈ​គ្រប់គ្រង​សា​សា តំណាង មាតាបិតា និង​អាជ្ញាធរ​មូលដ្ឋាន ដើម្បី​ជួយ​គាំទ្រ​ដល់​សាលា​រៀន និង​សម្រេច​ក្នុង​ការផ្អាក​ដំណើរការ​សាលារៀន​ប្រសិនបើ​មាន​ករណី​សង្ស័យ​ហើយ​ត្រូវ​បន្ត​ត្រួតពិនិត្យ​តាមដាន​អ្នកជំងឺ​ថ្មី និង​ប្រភព​នៃ​ការបង្រៀនដើម្បី​ចៀសវាង​ការឆ្លង​ចូលក្នុង​សាលា​រៀន​។​

លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា ​ចំពោះអាជ្ញាធ​រាជធានី ខេត្ត​ត្រូវ​បន្ត​ការប្រុងប្រយ័ត្នដោយ​ត្រូវ​វាយតម្លៃ​ជាប្រចាំ​នូវ​ស្ថានភាព​នៃ​ការវិវត្តន៍ និង​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​នៅតាម​មូលដ្ឋានរួមទាំង​ការធ្វើ​តេស្ត​រហ័ស​នៅពេល​ដែលមាន​ករណី​សង្ស័យដើម្បី​ដាក់ចេញ​នូវ​វិធានការ​ទប់ស្កាត់​ឱ្យបាន​ទាន់ពេល​វេលា​។​

គួរ​បញ្ជាក់ថា​ បច្ចុប្បន្ន​នេះ​មាន​រាជធានី​ខេត្ត​មួយចំនួន​កំពុងបើក​ដំណើរការ​សាលារៀនឡើងវិញ​ដោយ​ផ្តោតទៅលើ​ថ្នាក់​ទៅ​៩​និង​ថ្នាក់​ទី​១២​ប៉ុណ្ណោះ​ដោយសារ​ជា​ឆ្នាំ​ដែល​ត្រូវ​ប្រឡង​។​ចំណែក​ខេត្ត​ផ្សេងៗ​ទៀត​កំពុង​រៀបចំ​បើក​ដំណើរការ​ជា​បន្តបន្ទាប់​ទៀតដោយសារ​ត្រូវ​បោសសំអាត​និង​បាញ់ថ្នាំ​សម្លាប់​មេរោគ​បន្ទាប់ពី​សាលារៀន​ទាំងនោះ​ត្រូវយក​ធ្វើជា​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩​ឬ​ធ្វើជា​មណ្ឌល​ច​ត្តា​ឡី​ស័ក​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៥០ នាទី មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ២ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៥ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម