Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ៖ បើចាក់ដូសទី១ ដូសទី២ហើយ ត្រូវតែមានដូសទី៣ បន្តទៀត

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដាក់ចេញនូវគោលការណ៍ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី១ ដូសទី២ហើយ ត្រូវតែមានការចាក់ដូសទី៣។ ការប្រកាសនេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអ​ញ្ជើញធ្វើសន្និសីទសារព័ត៌មាន បើកយុទ្ធនាការ ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ សម្រាប់កុមារចាប់ពីអាយុ៦ឆ្នាំ ដល់អាយុក្រោម​១២ឆ្នាំ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២១នេះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានឲ្យដឹងថា មកដល់ពេលនេះ មន្ត្រីជួរមុខ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក៏ដូច​ជាក្រុមមនុស្សមួយចំនួនទៀតនោះ គឺបានចំនួន៨០ម៉ឺននាក់រួចទៅហើយ។ សម្ដេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅពេលខាងមុខឆាប់ៗនេះ នឹងការចាក់វ៉ាក់សាំងដល់ប្រជាពលរដ្ឋទូទៅ ខណៈដែលវ៉ាក់សាំងដែលកម្ពុជា បាន​ប​ញ្ជាទិញ និងជំនួយរបស់ចិន នឹងមកដល់ជាបន្តបន្ទាប់ទៀត។

ជាមួយនេះសម្ដេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវគោលការណ៍ថា បើចាក់ដូសទី១ ដូសទី២ហើយ ត្រូវ តែ​មាន​ការចាក់​ដូសទី៣បន្តទៀត ហើយរាជរដ្ឋាភិបាល នឹងបន្តស្វែងរកវ៉ាក់សាំង មកចាក់ជូនប្រជាពលរដ្ឋ ដូស​ទី​៣​នេះ ឲ្យបាន​គ្រប់គ្នា៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម